ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ប៉ាឡេស្ទីនដាក់លិខិតប្តឹងអាមេរិក ឡើងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ

ចែករំលែក៖

ប៉ាឡេស្ទីនបានដាក់ពាក្យបណ្តឹង ប្តឹងអាមេរិក ឡើងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិពាក់ព័ន្ធនឹង ការផ្លាស់ប្តូរ ស្ថានទូតអាមេរិក ពីទីក្រុង Tel Aviv ទៅកាន់ ជេរ៉ូសាឡឹម។

តាមសន្ធិសញ្ញា ទីក្រុង Vienna ស្តីពីទំនាក់ទំនងការបរទេស ឆ្នាំ១៩៦១ ភារកិច្ចប្រទេស ពេលបញ្ជូនតំណាងការបរទេស គឺត្រូវស្ថិតនៅលើទឹកដីស្រប់ច្បាប់ ។ ការប្តូរស្ថានទូតពីទីក្រុង Tel Aviv ទៅកាន់ ជេរ៉ូសាឡឹម គឺជាការបំពាន់ច្បាប់អន្តរជាតិ។

សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ បានផ្សាយថា អាជ្ញាធរ ប៉ាឡេស្ទីនបានស្នើឲ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បង្ខំឲ្យទីក្រុងវ៉ាស៊ីតោន បិទស្ថានទូតអាមេរិកប្រចាំទីក្រុងហ្សេរុយសាឡឹម ដោយសំអាងថា វាបានរំលោភលើអនុសញ្ញា ទីក្រុងវីយែន ។

ការស្នើឡើងខាងលើរបស់អាជ្ញាធរ ប៉ាឡេស្ទីន ធ្វើឡើងនៅក្នុងពាក្យបណ្ដឹងដាក់ជូន ICJ ប្រឆាំងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រ សប្ដាហ៍នេះ ។ នៅក្នុងពាក្យបណ្ដឹងកម្រាស់ជាង ១៤ទំព័រ បានចោទប្រកាន់ថា ការរើស្ថានទូតអាមេរិកក្នុងប្រទេសអ៊ីស្រាអែល ទៅកាន់ទីក្រុងហ្សេរុយសាឡឹម គឺជាទង្វើរំលោភលើអនុសញ្ញាទីក្រុងវីយែន ស្ដីពីទំនាក់ទំនងការទូត ចុះនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៦១។

គួរបញ្ជាក់ថា អាជ្ញាធរប៉ាឡេស្ទីន ក៏បានអំពាវនាវផងដែរ ឲ្យតុលាការយុត្តិធម៌អន្តរជាតិ ប្រកាសថា ការប្ដូរស្ថានទូតអាមេរិកទៅកាន់ទីក្រុងហ្សេរុយសាឡឹម បានរំលោភលើច្បាប់ការទូតអន្តរជាតិ និងបង្ខំឲ្យទីក្រុងវ៉ាស៊ីនតោន ដករាល់បេសកកម្មការទូតរបស់ខ្លួនទាំងអស់ ចេញពីទីក្រុងមួយនេះមកវិញ។

សហរដ្ឋអាមេរិកបានបើកស្ថានទូត ប្រចំាទីក្រុងហ្សេរុយសាឡឹម កាលពីខែឧសភា កន្លងទៅ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសជាសារធារណៈ ដោយទទួលស្គាល់ទីក្រុងបុរាណមួយនេះ គឺជារដ្ឋធានីរបស់អ៊ីស្រាអែល កាលពីខែធ្នូ ឆ្នាំ២០១៧ ហើយក៏បានបង្កអំពើហិង្សារវាងជនជាតិប៉ាឡេស្ទីន និងទាហានអ៊ីស្រាអែលនៅតំបន់ព្រំដែនហ្គាហ្សា-ស្ទ្រីព រហូតនាំឲ្យមនុស្សស្លាប់ និងរងរបួសរាប់ពាន់នាក់៕ ម៉ែវ សាធី


ចែករំលែក៖