ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុនប៉ងច្រើនលើកមិនសម្រេច លើកចុងក្រោយបានដូចបំណង

ខេត្តកំពង់ស្ពឺ៖ កូនមន្ត្រីមន្ទីរកសិកម្មមួយរូបបានលួចយកអាវុធរបស់ឪពុកខ្លួន ដែលលាក់ទុកនៅក្រោមពូកក្នុងបន្ទប់ដេកមកបាញ់សម្លាប់ខ្លួនបានសម្រេច ខណៈកន្លងមកក៏ធ្កាប់ប៉ុនប៉ងចងកធ្វើអត្តឃាតច្រើនដងមកហើយ ។ សមត្ថកិចបានសន្និដា្ឋនថា ជនរងគ្រោះអាចជំងឺសរសៃប្រសាទធ្វើទុក្ខ ព្រោះកន្កងមកតាមសេចក្តីរាយការណ៍ពីឪពុកសពគឺជនរងគ្រោះធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួន ដោយចងកជាច្រើនលើកមកហើយ ។

ករណីបាញ់សម្លាប់ខ្លួននេះកើតឡើងកាលពីវេលាម៉ោង១៥និង០០នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ចំណុចភូមិអង្គសិរីសង្កាត់រកាធំ ក្រុងច្បារមន ។ ជនរងគ្រោះឈ្មោះ ឆិល តុលា អាយុ២១ឆ្នាំ មានឪពុកឈ្មោះ ឯម សុខុម ជាមន្ត្រីមន្ទីរកសិកម្មខេត្តរស់នៅកន្លែងកើតហេតុ ។

សមត្ថកិច្ចបានឲ្យដឹងថា តាមសេចក្តីរាយការណ៍ពីក្រុមគ្រួសារសពគឺ ខណៈ ដែលឪពុកកំពុងអង្គុយលេងនៅក្រៅផ្ទះស្រាប់តែជនរងគ្រោះ ដែលបាត់ពីផ្ទះ១ថ្ងៃមកហើយនោះបានចូលមកដល់ហើយដើរសំដៅទៅក្នុងផ្ទះបាត់ទៅ ។ ការ ដែលជនរងគ្រោះចូលមកនេះឪពុក ក៏មិនបានចាប់អារម្មណ៍ដែរ គិតស្មានថា កូនមកពីដើរលេងដូចសព្វដងតែមិននឹកស្មានថា រូបគេចូលទៅក្នុងបន្ទប់ហើយយកកាំភ្លើងបាញ់សម្លាប់ខ្លួនបែបនេះសោះ ។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានប្រាប់ថា ជនរងគ្រោះជាមនុស្សមានជំងឺសរសៃប្រសាទជាប់ខ្លួន ។ កន្លងមក តាមសេចក្តីរាយការណ៍ពីឪពុកជនរងគ្រោះគឺរូបគេធ្លាប់ប៉ុនប៉ងចងកសម្លាប់ខ្លួនច្រើនលើកមកហើយ តែមិនបានសម្រេចដោយឪពុកឃើញទាន់លើកចុងក្រោយនេះ ក៏ធ្វើអត្តឃាតបានសម្រេចតែម្តង ។

លោក ឯម សុខុម បានប្រាប់ផងដែរថា អាវុធរបស់លោក ដែលកូនយកទៅបាញ់សម្លាប់ខ្លួននេះម៉ាកកា៤៥ ជាអាវុធរបស់លោក កាន់កាប់ប្រើប្រាស់ដោយមានការទទួលសគាល់ពីប្រធានអង្គភាពត្រឹមត្រូវ ហើយចំពោះអាវុធនេះ គឺលោកលាក់ទុកក្រោមពូកដេករបស់លោក តែមិននឹកស្មានថា កូនវារកឃើញហើយយកមកបាញ់សម្លាប់ខ្កួនបែបនេះសោះ ។ លោក ឯម សុខុម បន្តថា កូននេះ គឺលោកស្រឡាញ់ជាងគេហើយរាល់ថ្ងៃនេះទៀតសោត កំពុងសង់រោងសម្រាប់ចិញ្ចឹមជ្រូក៣ខ្នងអស់លុយរាប់ម៉ឺនដុល្លារទុកឲ្យគេចិញ្ចឹមជ្រូក តែមិននឹកស្មានថា កូនគិតខ្លីដល់ថ្នាក់ហ្នឹងសោះ ។

បើតាមសាច់ញាតិជិតខាងផ្ទះកើតហេតុបង្ហើបប្រាប់គឺជនរងគ្រោះជាមនុស្សញៀនថ្នាំ បើទោះជាឪពុកអប់រំប្រដៅ និងណែនាំយ៉ាងណា ក៏ជនរងគ្រោះមិនស្តាប់តាមការណែនាំដែរ ដោយដើរលេង មិនសូវចូលផ្ទះនោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យឃើញថា ជនរងគ្រោះពិតជាបានយកកាំភ្លើងរបស់ឪពុកគេបាញ់សម្លាប់ខ្លួនប្រាកដមែន ។ សពត្រូវបានសមត្ថកិចហចប្រគល់ឲ្យក្រុមគហរួសារៀបចំធ្វើបុណ្យតាមប្រពៃណី៕ សេនាស័ក្តិ