ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន៨នាក់ជាបន្តបន្ទាប់ក្រោយពីពិនិត្យទឹកនោម

ភ្នំពេញ៖ អ្នកប្រើប្រាស់គ្រឿងញៀន៨នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីពិនិត្យទឹកនោម កាលពីម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅតាមដងផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប៉ូលីសនិយាយថាជនសង្ស័យទាំង០៨នាក់ខាងលើទី១មានឈ្មោះ ធឿន ចាន់រ៉ា អាយុ១៩ឆ្នាំ ទី២ឈ្មោះឡាញ់ តុលា អាយុ៣២ឆ្នាំ ទី៣ឈ្មោះអ៊ិន សុភាព អាយុ៣០ឆ្នាំ ទី៤ ឈ្មោះសុខ អួង អាយុ២១ឆ្នាំ ទី៥ឈ្មោះអួង សុខហួច អាយុ១៩ឆ្នាំ ទី៦ឈ្មោះសុច សេង អាយុ២៦ឆ្នាំ ទី៧ឈ្មោះឡា ប៉ូលីន អាយុ២០ឆ្នាំ និងទី០៨ឈ្មោះ អេវ ឯក អាយុ២៣ឆ្នាំ។

NKD-36x6_outline

សមត្ថកិច្ចឲ្យដឹងថាមុនឃាត់ខ្លួនក្រុមខាងលើ ខណៈដែលកម្លាំងប៉ុស្តិ៍ល្បាតនៅចំណុចខាងលើបានឃើញក្រុមខាងលើជិះម៉ូជិះម៉ូតូឌុបគ្នាដោយសង្ស័យក៍ឃាត់យកមកកាត់អធិការនគរបាលខណ្ឌដើម្បីសាកសួរ និងបានធ្វើតេស្តទឹកនោមដើម្បីរកសារធាតុញៀន ក្រោយពិនិត្យទៅលើទឹកនោមឃើញថា ទាំង០៨នាក់នេះ មានផ្ទុកនូវសារធាតុញៀនក្នុងទឹកនោមទាំងអស់ សមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង០៨នាក់ រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងចាត់ការតាមនីតិវិធី៕ តុង សីហា