ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិស​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​៧​នាក់​ រួម​ជាមួយ​វត្ថុ​តាង​បញ្ជូន​ទៅ​តុលាការ​

​ខេត្តសៀមរាប​៖​ ​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ប្រុស​ស្រី​៧​នាក់​ ត្រូវ​បាន​នគរបាល​ប្រឆាំង​គ្រឿង​ញៀ​ខេត្ត​បាន​សហការ​ជាមួយ​ប៉ុស្តិ​ ធ្វើការ​ឃាត់ខ្លួន​ បញ្ជូន​ទៅ​តុលាការខេត្ដ​ ខណៈ​ពួក​គេ​កំពុង​ជូ​ញ​ដូរ​គ្រឿងញៀន​ ។​ ហេតុការណ៍​ នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៥​ខែមិថុនា​ឆ្នាំ​២០១៥​ស្ថិត​ នៅ​ក្នុង​ក្រុម​ទី​១៣​ភូមិ​វត្ត​ដំណាក់​ សង្កាត់​សាលា​កំរើក​ ក្រុង​សៀមរាប​ ។​

​លោក​វរសេនីយ៍ទោ​ អ៊ុំ​ សា​អាត​ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ថា​ ក្នុង​ការ​ចុះ​បង្ក្រាប​ករណី​ខាងលើ​នេះ​ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ ស្រី​ចំនួន​៧​នាក់​ ១/​ឈ្មោះ​ព​ ប៉ុន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ រស់នៅ​វត្ត​ដំណាក់​ សង្កាត់​សាលា​កំរើក​មុខរបរ​រត់​ម៉ូតូឌុប​(​ជួញដូរ​)​ ២/​ឈ្មោះ​ ច​ន្ថា​ ចំរើន​ ហៅ​ យក្ស​ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ មុខរបរ​យោធា​នៅ​ព្រំដែន​រស់នៅ​ភូមិ​វត្ត​ដំណាក់​ សង្កាត់​សាលា​កំរើក​ (​ប្រើប្រាស់​)​ទី​៣/​ឈ្មោះ​ ហម​ វិចិត្រ​ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ មុខរបរ​សន្តិសុខ​ឯកជន​ ស្រុក​កំណើត​ ភូមិ​ដំ​ដែក​ ឃុំ​ដំ​ដែក​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ ភូមិ​មណ្ឌល​៣​ សង្កាត់​ស្ល​ក្រាម​ (​ប្រើប្រាស់​)​ ទី​៤/​ឈ្មោះ​ ស៊ុន​ សុ​ផាត​ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ មុខរបរ​ប​យាម​ម៉ូតូ​នៅ​តាម​ភោជនីយដ្ឋាន​ មានស្រុក​កំណើត​នៅ​ស្រុក​សូទ្រនិគម​ បច្ចុប្បន្ន​រស់នៅ​ផ្ទះ​ជួល​ ភូមិ​តា​ភុល​ សង្កាត់​ស្វាយ​ដង្គំ​(​ប្រើប្រាស់​)​ទី​៥/​ឈ្មោះ​ លាប​ បារាំង​ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​ដក​ពោធិ៍​ សង្កាត់​ស្ល​ក្រាម​(​ប្រើប្រាស់​)​ទី​៦/​ឈ្មោះ​ អេ​ង​ វី​រៈ​ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​កម្មករ​សំណង់​ស្រុក​កំណើត​នៅ​ខេត្តកណ្តាល​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ក្រសាំងរ​ល៉ើ​ង​ សង្កាត់​សៀមរាប​(​ប្រើប្រាស់​)​និង​ទី​៧/​ឈ្មោះ​ ភូ​ សា​វី​ ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ​ មុខរបរ​ចុងភៅ​ មានស្រុក​កំណើត​ខេត្តកំពង់ចាម​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​វត្ត​ដំណាក់​សង្កាត់​សាលា​កំរើក​ ក្រុង​សៀមរាប​(​ប្រើប្រាស់​)​។​

​លោក​បន្ត​ថា​ ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​រួម​មានៈ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៦​កញ្ចប់​ ទម្ងន់​២,​ ៥​ក្រាម​,​ ទូរស័ព្ទ​ដៃ​៧​គ្រឿង​,​ ដាវ​ចំនួន​២,​ ម៉ូតូ​ម៉ាក​VIVA​ចំនួន​២​គ្រឿង​,​ កន្ត្រៃ​កាត់ដេរ​ចំនួន​៣,​ ស្លាក​លេខ​ម៉ូតូ​ ក្រុងព្រះសីហនុ​ ១A.៣៦៥២​ ដែល​ជនសង្ស័យ​ដោះ​លាក់​ទុក​ និង​ឧបករណ៍​ច្នៃ​ជក់​មួយ​ចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ ស្រី​៧​នាក់​និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ញៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ ជា​និរន្ដរ៍​

IMG_20150605_094117(1)

IMG_20150605_092429(1)