ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិស​អា​មេ​រិ​ក​៦​នាក់​រងការ​ចោទ​ពាក់​ ព័ន្ធ​ស្លាប់​អ្នកទោស​ក្នុង​ពន្ធនាគារ​

ចែករំលែក៖

​រដ្ឋ​អាជ្ញា​អា​មេ​រិ​ក​ ប្រចាំ​នៅ​ Balti-more​ កាលពី​ថ្ងៃ​ទី​១​ ខែឧសភា​បាន​ ប្រកាស​ថា​ មន្ដ្រី​ប៉ូលិស​ Baltimore​ ៦​នាក់​ទទួល​រង​ការ​ចោទប្រកាន់​ដាក់​ពន្ធ​នា​ គារ​ ពាក់ព័ន្ធ​ករណី​អ្នកទោស​អា​មេ​រិ​ក​ កាត់​អាហ្វ្រិក​អាយុ​២៥​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ នៅ​ក្នុង​មន្ទីរឃុំឃាំង​ ហើយ​ដែល​នាំ​ឱ្យ​ មាន​រលក​បាតុកម្ម​ប្រឆាំង​តវ៉ា​ពី​ សំណាក់​ប្រជាពលរដ្ឋ​នៅ​បណ្ដា​ទីក្រុង​ ផ្សេងៗ​ចំពោះ​អំពើ​អយុត្ដិធម៌​នោះ​ ។​

​តាម​សេចក្ដីរាយការណ៍​បាន​បញ្ជាក់​ ថា​ ប៉ូលិស​ទាំង​៦​នាក់​នោះ​រង​ចោទ​ពី​បទ​ ធ្វើឃាត​កម្រិត​ទី​២,​ ការ​សម្លាប់​ និង​ការ​ ធ្វើ​ខុស​ក្នុង​តួនាទី​ ។​ ក្នុង​ចំណោម​មន្ដ្រី​ ប៉ូលិស​ទាំង​៦​នាក់​នោះ​ ៥​នាក់​ត្រូវ​បញ្ជូន​ ទៅ​កាន់​ពន្ធនាគារ​រួច​ហើយ​ ។​

​បុរស​ Freddie​ Gray​ ត្រូវ​ប៉ូលិស​ ចាប់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន​ស្ថិត​នៅ​ ភាគ​ខាងលិច​ទីក្រុង​ Baltimore​ ។​ នៅ​ ក្រោយ​ការ​ចាប់ខ្លួន​បុរស​អា​មេ​រិ​ក​ កាត់​ អាហ្វ្រិក​ស្បែក​ខ្មៅ​ម្នាក់​នេះ​ ប៉ូលិស​បាន​ បញ្ជូន​ទៅ​កាន់​មន្ទីរឃុំឃាំង​ ទី​ដែល​ជន​ សង្ស័យ​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​១៩​ ខែ​ មេ​សា​ ឆ្នាំ​២០១៥​ ។​
​ក្រោយ​ការ​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​ សាកសព​អ្នកទោស​គ្រឿងញៀន​Freddie​ Gray​ គេ​បាន​រក​ឃើញ​ស្នាម​រង​របួស​ យ៉ាង​ទម្ងន់​ពាក់​ពេញ​លើ​រាង​កាយ​តែ​ ម្ដង​ ដែល​មូលហេតុ​នេះ​ហើយ​ទើប​មាន​ ការ​សន្និដ្ឋាន​ថា​ មន្ដ្រី​ប៉ូលិស​ពាក់ព័ន្ធ​ជា​ អ្នក​ធ្វើ​ទារុណកម្ម​ទៅ​លើ​អ្នកទោស​ ។​

​ការ​ស្លាប់​របស់​ Freddie​ Gray​ បាន​ធ្វើ​ឱ្យ​រំជើបរំជួល​ក្ដុក​ក្ដូ​ល​ចិត្ដ​ពី​ បណ្ដា​មហាជន​អា​មេ​រិ​ក​ មិន​ត្រឹមតែ​ នៅ​ក្នុង​រដ្ឋ​Baltimore​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ ថែម​ទាំង​រាលដាល​ដល់ទី​ក្រុង​ធំៗ​ទៀត​ ដូច​ជាទី​ក្រុង​វ៉ា​ស៊ី​ន​តោន​ជាដើម​ ។​

​មហា​បាតុកម្ម​បាន​ចាប់ផ្ដើម​ផ្ទុះ​ឡើង​ នៅ​ទីក្រុង​ Baltimore​ អូស​បន្លាយពេល​ វេលា​ជា​ច្រើន​ថ្ងៃ​ដោយ​ទាមទារ​រក​យុ​ត្ដិ​ ធម៌​ចំពោះ​អ្នកទោស​ដែល​ស្លាប់​នៅ​ក្នុង​ ពន្ធនាគារ​នោះ​ ។​

​ប៉ូលិស​ជា​ច្រើន​ពាន់​នាក់​ត្រូវ​បញ្ជូន​ ទៅ​កាន់​Baltimore​ ដើម្បី​ទប់ស្កាត់​ខ្លាច​ ក្រែង​មាន​អំពើ​ហិង្សា​ណាមួយ​ផ្ទុះ​ឡើង​ ជាយថាហេតុ​ ។​ ប៉ូលិស​បាន​ប្រកាស​ ចាត់​ទុក​ទីក្រុង​Baltimore​ ស្ថិត​នៅ​ក្នុង​ គ្រាអាសន្ន​ ហើយ​បាន​ប្រកាស​អនុវត្ដ​ បម្រាម​គោចរ​នៅ​ពេល​យប់​ ។​
​ដើម្បី​ទប់ស្កាត់​ស្ថានការណ៍​កុំឱ្យ​កាន់​ តែ​ក្ដៅ​ខ្លាំង​ឡើង​នោះ​ ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ ករណី​នេះ​បាន​ចាប់ផ្ដើម​ស៊ើបអង្កេត​ ស្រាវជ្រាវ​សា​ជា​ថ្មី​លើ​ករណី​អ្នកទោស​ Freddie​ Gray​ ដែល​បាត់​បង់ជីវិត​នៅ​ ក្នុង​មន្ទីរឃុំឃាំង​នោះ​ ។​

​ក្រោយ​ការ​ស៊ើបអង្កេត​ គេ​បាន​រក​ ឃើញ​ថា​ មន្ដ្រី​ប៉ូលិស​៦​នាក់​បាន​ជាប់​ ពាក់ព័ន្ធ​ក្នុង​ការ​ធ្វើ​ទារុណកម្ម​ទៅ​លើ​អ្នក​ ទោស​ដែល​បាន​ស្លាប់​នេះ​ ហើយ​នៅ​ថ្ងៃ​ទី​ ១​ ខែឧសភា​ មានការ​ផ្ដន្ទាទោស​ជា​ផ្លូវ​ ការ​ទៅ​លើ​មន្ដ្រី​ប៉ូលិស​ទាំង​៦​នាក់​នោះ​ រួច​បញ្ជូន​ទៅ​កាន់​មន្ទីរឃុំឃាំង​តែ​ម្ដង ៕


ចែករំលែក៖