ព័ត៌មានទាន់ហេតុការណ៍៖

ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅមជ្ឈមណ្ឌលកោះពេជ្រ

ភ្នំពេញ៖  រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ ប៊ែលធី គ្រុបបានប្រារព្ធពិធីជប់លៀងជូន គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ​ និងលោកគ្រូ-អ្នកគ្រូ សរុបជិត ២.៥០០នាក់ ដើម្បីអបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ។

ឯកឧត្តម លី ឆេង បាន​ថ្លែ​ង​នូវ​អំណរគុណ និងកោតសរសើរ​ចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូទាំងអស់ ដែលបានខិតខំប្រឹងប្រែង​យកអស់ ​កម្លាំង​ចិត្ត កម្លាំងកាយ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន រយៈពេលពេញ ១ឆ្នាំទាំងផ្នែក ប៊ែលធីសំណង់ ប៊ែលធីទេសចរណ៍ និងប៊ែលធីអប់រំ។ ក្នុងនោះប៊ែលធីអប់រំចែកចេញជា ៣​ ៖
១-សាលា ប៊ែលធី អន្តរជាតិ បច្ចុប្បន្នមាន ២១ទីតាំង ដែលមានសិស្សកំពុងសិក្សាជាង ៣៧,០០០នាក់
២-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាខាទី១ ទួលស្លែង មានកម្ពស់ ១៥ជាន់ ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ និងសាខាទី២ ផ្លូវជាតិលេខ៣ រង្វង់មូលចោមចៅ កំពុងសាងសង់ ដែលនឹងគ្រោងបើកឲ្យដំណើរការ នៅឆ្នាំ២០១៩ ហើយបច្ចុប្បន្នមាននិស្សិតកំពុងសិក្សាជាង ១,០០០នាក់ ដែលមានបង្រៀនជា ២កម្មវិធី ៖ I-កម្មវិធីសិក្សាជា​​ ភាសាជាតិ(National Program) ដែលបង្រៀន ជាពីរភាសា ភាសាខ្មែរ រួមជាមួយអង់គ្លេស និងមានបន្ថែមជូនថ្នាក់បំប៉នភាសាអង់គ្លេស និងកុំព្យូទ័រ រយៈពេល ១ឆ្នាំ ដោយឥតគិតថ្លៃ II-កម្មវិធីសិក្សា អន្តរជាតិ(International Program) ដែលបង្រៀន ជាភាសាអង់គ្លេស ១០០% និងបានកំណត់យកបវេសនកាល ១ឆ្នាំ ពីរដង គឺខែតុលា និងខែមីនា។

៣-ប៊ែលធីទំនាក់ទំនងអន្តរជាតិ មានបម្រើ សេវាកម្ម ធំៗ ៣ ៖

I. បញ្ជូនសិស្ស-និស្សិតឆ្នើម និងនិទ្ទេស A ប៊ែលធី ដែលទទួលបានអាហារូបករណ៍ឧកញ៉ា លី ឆេង ទៅសិក្សានៅក្រៅប្រទេស

II. បញ្ជូនសិស្ស-និស្សិតគ្រប់ប្រភេទ ទូទាំងប្រទេស ដែលមានលទ្ធភាពបង់ថ្លៃសិក្សា ទៅសិក្សានៅ
ក្រៅប្រទេស

III. បញ្ជូនសិស្ស-និស្សិត ទូទាំងប្រទេស ទៅធ្វើទស្សនកិច្ចសិក្សាក្រៅប្រទេស
ក្នុង​ឱកាស​នោះដែរ ឯកឧត្តម លី ឆេង និងលោកជំទាវ ក៏បានជូនពរដល់បុគ្គលិកទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុននេះ ព្រមទាំងបានអញ្ជើញចូលរួមរាំលេងកម្សាន្ត និងចាប់ឆ្នោតផ្សងសំណាងជូនបុគ្គលិកទាំងអស់ផងដែរ៕ សរស្មី

NKD-36x6_outline