ព័ត៌មានទាន់ហេតុការណ៍៖

ប្តីចិត្តតិរច្ឆានអារកសម្លាប់ ប្រពន្ធ បន្សល់ទុកកូន២នាក់រស់រងកំព្រា

ខេត្តកំពង៉ធំ៖ នៅល្ងាចថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទី ស្ថិតក្នុងចំកា,រកៅស៊ូ ក្រុមហ៊ុនហ្គោហ្វ័យសុន ភូមិថ្មសម្លាង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីឃាតកម្មមួយបានកើតឡើង ក្នុងចំការកៅស៊ូ។

បើតាមសមត្ថកិច្ចចុះដល់ទីតាំងកន្លែងកើតហេតុនោះបានបញ្ជាក់ថាៈ ជនរងគ្រោះដែលឃាតករសម្លាប់ ដោយអារកបន្តាច់ ដូចអារកមាន់មានឈ្មោះថា ព្រហ្មសុភី ភេទស្រី អាយុ២៤ឆ្នាំ ជាកម្មករចៀរជ័រកៅស៊ូ ឱ្យក្រុមហ៊ុហ្គោហ្វ័យសុន ស្ថិតនៅទីតាំងភូមិ ឃុំខាងលើ និងមានទីលំនៅភូមិសែនសេរី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ និងមានកូនក្នុងបន្ទុក២នាក់ប្រុសទាំង២ កួនច្បងមានអាយុ៦ឆ្នាំ និងកូនប្អូនមានអាយុ៤ឆ្នាំ ចាប់ពីពេលនេះតទៅ ពួកគេទាំង២នាក់ បានរស់នៅជាមួយជីដូន មានវ័យចំណាស់ស្ទើដើរមិនរួច ពោលគឺម្តាយបានស្លាប់ចោលទាំងក្តីក្តុកក្តួល អាឡោះអាល័យ ដោយមិនបាននៅបីបាច់ថែរក្សាកូន ឯឃាតកត្រូវជាប្តី និងជាឪពុកក្មេងទាំង២នាក់ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូននៅអធិការនគរបាលស្រុកសន្ទុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

បើតាមការរៀបរាប់ពីលោកយាយត្រូវជាម្តាយជនរងគ្រោះបានប្រាប់បណ្តាញថា ២នាក់ប្តី ប្រពន្ធនេះតាំងពីបានគ្នាមក មានការ រកាំរកូសឈ្លោះគ្នារហូតមិនចេះចប់មិនចេះហើយ រហូតលែងលះគ្នាត្រឹមភូមិ បានរយៈពេល២-៣ខែមកហើយ លោកប្តីកំហូច ចេះតែសុំជានានឹងគ្នាវិញ តែប្រពន្ធមិនព្រម ទើបនៅល្ងាចថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ មានរឿងឃាតកម្មនេះកើតឡើង។

លោកយាយបន្តទៀតថាៈ កូនប្រសារកំហូចមួយនេះបានញៀនថ្នាំយូរមកហើយ រឿងដែលមានទំនាស់នឹងគ្នានោះគឺរឿងជក់ថ្នាំញៀន និងលេងអាប៉ោង កាលពីព្រឹកថ្ងៃកើតហេតុ បានទាស់គ្នាម្តងហើយ ដោយយកពន្លាកទៅចាក់លើកូនស្រីគាត់ លោកយាយស្រែកខ្លាំងថាៈ អាមុិចបានយកពន្លាកចាក់កូនអញ ហើយកូនគាត់ប្រមូលលុយឱ្យទៅប្តីកំហូចនោះអស់ កុំឱ្យវារករឿង និងធ្វើបាប ។

លោក ម៉ៅ ចន្ធី អធិការរងទទួលផែនព្រហ្មទណ្ឌស្រុកសន្ទុកបានប្រាប់ថាៈ ជនសង្ស័យដែលមហាជនចោទថាសម្លាប់ប្រពន្ធខ្លួន ដោយយកកាំបិតចិតបន្លែទៅអារកផ្តាច់ដូចអារកមាន់នោះ មានឈ្មោះថា អាំ ភាន អាយុ២៦ឆ្នាំ បុខរបរមិនពិតប្រាកដ ។ ជនសង្ស័យត្រូបានបញ្ជូនទៅអធិការនគរបាលស្រុកសន្ទុក ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់។ ឯសាកសពបន្ទាប់ពីសមត្ថកិច្ចពិនិត្យ ធ្វើកោសល្យវិច័យរួច ប្រគល់ឲ្យក្រុមគ្រួសារ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី