ព័ត៌មានទាន់ហេតុការណ៍៖

ប្តីហេងស៊យវៃប្រពន្ធកូនស្ទើររាល់ថ្ងៃ ទ្រាំលែងបានរត់ប្តឹងនគរបាលឲ្យជួយ

ភ្នំពេញ៖​ ស្ត្រីម្នាក់ដោយសារតែទ្រាំនឹងការឈឺចាប់ប្តីវៃរាល់ថ្ងៃមិនបានសម្រេចចិត្តដឹកដៃកូន មកកាន់នគរបាលសុំការអន្តរាគមន៍ ហៅមកសួរនាំកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនបង្កជាប្តី ឈ្មោះ តាំង សួយហេង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី រស់នៅផ្ទះកើតហេតុ ។ ចំណែកជនរងគ្រោះ ឈ្មោះ សុខ វណ្ណេត ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ត្រូវជាប្រពន្ធ ចំណែកកូនស្រីម្នាក់ទៀត រងរបួសក ដោយសារឪពុកចិត្តមារ ចាប់ច្របាច់ក ។

តាមជនរងគ្រោះបានឲ្យដឹងថា ហិង្សាក្នុងគ្រួសារ ដោយលោកប្តី ផឹកស្រា ប្រើប្រាស់គ្រឿងញៀន ពេលមកដល់ផ្ទះបង្កជម្លោះវាយចានឆ្នាំងខ្ទេចខ្ទីគ្មានយល់មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងចាប់វាយប្រពន្ធកូនគ្មានថ្ងៃលោះ ហើយក៏ប្តឹងនគរបាលឲ្យអប់រំម្តងរួចទៅហើយ ។

លុះមកដល់វេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ ចេញពីធ្វើការងាររោងចក្រ ថាមករកហូបបាយផ្ទះ ស្រាប់តែលោកប្តីហេងស៊យវាយចាន និង ឆ្នាំងបាយ ខ្ទេចខ្ទីគ្មានសល់ មិនត្រឹមតែប៉ុណ្ណោះ ខណៈប្រពន្ធសួរនាំបែរជាស្ទុះមកវាយបោកផ្ទប់ជញ្ជំង កូនស្រីចូលទៅជួយ ចាប់ច្របាច់កកូន ទើបទ្រាំលែងបាន រត់គេច ប្តឹងប៉ូលិសចាប់ខ្លួន នាំយកទៅប៉ុស្តិ៍ ដើម្បីអនុវត្តន៍តាមគោលការណ៍ច្បាប់ ។

ក្រោយកើតហេតុ បុរសជាប្តី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានបន្តតាមនីតិវិធី ៕ សុខាសែនជ័យ