ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសតែងតាំងនាយក នាយករង នាយករងទីចាត់ការ និងប្រធាន អនុប្រធានការិយាល័យ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងការងាររដ្ឋបាលជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសតែងតាំង នាយក នាយករង នាយករងទីចាត់ការ និងប្រធាន អនុប្រធានការិយាល័យ ក្នុង រចនាសម្ព័ន្ធរដ្ឋបាលរាជធានី ភ្នំពេញ ដើម្បីបំពេញ ការងារជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ឲ្យល្អប្រសើរ ប្រកបដោយសមធម៏ តម្លាភាព គុណភាព ស្របតាមលទ្ធិប្រជាធិបតេយ្យ ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច.សំរិទ្ធិសក័ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៨ មេសា ឆ្នាំ២០១៨ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដែលត្រូវប្រកាសតែងតាំងមានចំនួន២៦ រូប ក្នុងនោះ ១ លោកស្រីសក់ ចិន្តារី ជានាយករងរដ្ឋបាលរាជធានីភ្នំពេញ ,លោកកែវ ពន្លក ជានាយករងរដ្ឋបាលរាជធានីភ្នំពេញ,លោកសុខ ចំរើន ជានាយកទីចាត់ការទំនាក់ទំនងសាធារណៈនិងសហប្រតិបត្ដិការអន្តរជាតិ, លោកស្រីដោ សម្ផស្ស ជានាយិការង ទីចាត់ការរដ្ឋបាល និង២២រូបទៀត ជានាយក នាយករងទីចាត់ការ និងប្រធាន អនុប្រធានការិយាល័យ ។

លោកឃួង ស្រេង បានបញ្ជាក់ថា៖ ការប្រកាសតែង តាំង នាយក នាយករងទីចាត់ការ និងប្រធាន អនុប្រធានការិយាល័យក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញនៅ ពេលនេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថ ន័យដ៏ជ្រាលជ្រៅ ឆ្លុះ បញ្ចាំងឲ្យឃើញពីការ គាំទ្រ និងការបន្តយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជា រដ្ឋបាលរាជធានី ភ្នំពេញ ក្នុងការពង្រឹង និងពង្រីកការងារ ព្រមទាំងបន្តការអភិវឌ្ឍ វិស័យ ផ្ដល់សេវា រដ្ឋបាលការងារ នៅថ្នាក់ក្រោមជាតិឲ្យទទួល បានសមធម៏ ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន ។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើវិស័យសេដ្ឋកិច្ច សង្គមកិច្ច អប់រំ វប្បធម៏ ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៏ ដែលជា វិស័យអាទិភាពមួយដ៏សំខាន់ ដោយហេតុថា វិស័យនេះគឺជាឆ្អឹងខ្នង សម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងបម្រើដល់ការអភិវឌ្ឍវិស័យដទៃទៀត ។ រដ្ឋបាលរាជធានីភ្នំពេញមិនត្រឹមតែមានតួនាទី ជាអ្នកផ្តល់សេវាជូន ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីជា អាណាព្យាបាល មើលការពារសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ រស់នៅប្រកបដោយសុខដុមរម្យនាផង ដើម្បីចូលរួមអភិវឌ្ឍន៏ ពង្រឹង និងពង្រីកការងាររដ្ឋបាលឲ្យបានល្អប្រសើរជូនប្រជា ពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣របស់រាជរដ្ឋាភិបាល ។

លោក ឃួង ស្រេង បានបន្ដថា៖ ថ្នាក់ដឹកនាំ ដែលទើប និងទទួលភារកិច្ចថ្មីនេះត្រូវ បន្តយកចិត្តទុកដាក់ធ្វើយ៉ាងណា បម្រើប្រជាពលរដ្ឋ របស់ខ្លួនឲ្យមានជំនឿទុកចិត្តលើការងារ ផ្ដល់សេវា ហើយក៏ត្រូវបន្តយកចិត្ដទុកដាក់ការងាររបស់ខ្លួនឲ្យយល់ដឹងកាន់តែសុី ជម្រៅថែមទៀតអំពីតួនាទី ចូលរួមជាមួយថ្នាក់ដឹកនាំក៏ដូចជាក្រុមប្រឹក្សារាជធានី ក្នុងការអភិវឌ្ឍ ឲ្យរីកចម្រើន ជាបន្តបន្ទាប់ ។

លោក ឃួង ស្រេង បានបន្ដថា៖ អស់លោក លោកស្រីជាថ្នាក់ដឹកនាំ ដែលទទួលភារកិច្ចថ្មីនេះ នឹងចូល រួមយ៉ាងផុសផុលក្នុងកិច្ចសហការ និងចែក រំលែកនូវបទពិសោធន៍ទៅវិញទៅមក សំដៅរកឲ្យឃើញចំណុចខ្លាំង និងចំណុច ខ្សោយ ព្រមទាំងបញ្ហាប្រឈមនានានៅ ក្នុងដំណើរ ការងារ ផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឲ្យបាល្អ ហើយ នឹងអាចស្វែងរកឃើញសំណោះស្រាយ ប្រកប ដោយប្រសិទ្ធភាព មានលក្ខណៈ សុី ជម្រៅ និងវិសាលភាពកាន់តែទូលំទូលាយ ដើម្បីធ្វើយ៉ាងណាពង្រឹង គុណភាពសេវា ដែលបានផ្តល់ដើម្បីទទួល បានទំនុកចិត្ត ខ្ពស់ពី ប្រជាពលរដ្ឋរបស់យើង ៕ សំរិត