ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសតែងតាំង​និងប្រគល់ភារកិច្ចមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌទួលគោកថ្មី

 

ភ្នំពេញ៖ នាព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ សាលាខណ្ឌទួលគោក ប្រកាសតែងតាំងទទួលស្គាល់លោកវរសេនីត្រី ឡុង វិចិត្រា ជាមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌទួលគោកថ្មី ក្រោមអធិបតីភាពលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោកនិងវរសេនីយ៍ឯក ឌឿក សាមាន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ឌឿក សាមាន មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក​ក៏​បាន​ផ្តល់​នូវ​អនុសាសន៍ និង​វិធានការ​ល្អៗ​មួយ​ចំនួន​ដល់​លោក​វរសេនីត្រី ឡុង វិចិត្រា ជាមេបញ្ជាការថ្មីនៃកងរាជអាវុធហត្ថខណ្ឌទួលគោក ​ដែល​ទើប​តែងតាំង​ថ្មី​ក្នុង​ ការដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ដើម្បី​ធានា​ឱ្យបាន លើ​ការគ្រប់គ្រង​មុខសញ្ញា​សង្គមកិច្ច​គ្រប់​ប្រភេទ​ឱ្យបាន​ច្បាស់លាស់ ​។

ជាចុងក្រោយលោកវរសេនីយ៍ឯក ឌឿក សាមាន បាន​ធ្វើការ​ផ្តាំផ្ញើ​ដោយមាន សង្ឃឹម​ជឿជាក់ថា លោក​មេបញ្ជាការ​ថ្មី​នឹង​ខិតខំ​បំពេញ​ការងារ​ដឹកនាំ​អង្គភាព និង​រក្សា​ឱ្យបាន​នូវ​សាមគ្គី​ផ្ទៃក្នុង​និង​មាន​ទំ​នាក់ ទំនង​ល្អ​ជាមួយ​បណ្តា​មន្ទីរ អង្គភាព អង្គការ​នានា​ក្នុង​គោលបំណង​ជំរុញ​ការអនុវត្ត​គោលនយោបាយ ដែលមានពាក្យស្លោកថា បង្ការ បង្ក្រាប សង្គ្រោះ ។ជាពិសេសក៍បានលើកឡើងថា សុំឲ្យកម្លាំងសមត្ថកិច្ចមិនថា នគរបាល ឬក៍កងអារាជអាវុធហត្ថ នោះទេត្រូវតែសហការគ្នាដើម្បីទប់ស្កាត់ក៍ដូចជារួមគ្នាបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន ដើម្បីជាសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យស្របតាមគោលនយោបាយ ទាំង៩ចំនុច ស្តីពី ភូមិឃុំមានសុវត្ថិភាព។ ដោយឡែកលោកវរសេនីយ៍ទោ តាន់ ឧត្តរោ មេបញ្ជាការខណ្ឌទួលគោកចាស់ ត្រូវបានផ្លាស់ប្តូរទៅក្រសួងការពារជាតិវិញ ៕ស តារា

NKD-36x6_outline