ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាកសិកររស់នៅតំបន់វាលក្រោមជាប់មាត់ទន្លេសំដែងការសប្បាយចិត្តដោយសារផលស្រូវប្រាំងទទួលបានទិន្នផលខ្ពស់

ខេត្តសៀមរាប៖ ប្រជាកសិករ រស់នៅតំបន់វាលក្រោម ជាប់មាត់ទន្លេ សំដែងការសប្បាយចិត្ត ដោយសារផលស្រូវប្រាំងទទួលបានទិន្នផលខ្ពស់ ជាពិសេសប្រជាកសិករនៅឃុំអន្លងសំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។ ប្រជាកសិករនៅទីនេះបានខិតខំប្រឹងប្រែងយ៉ាងញាប់ដៃញាប់ជើងដើម្បីបញ្ចេញស្រូវលក់ ខណៈដែលស្រូវកំពុងឡើងថ្លៃ ។

បងប្រុស សុខ ផេង បានប្រាប់ថា បងប្អូនប្រជាកសិករនៅក្នុងភូមិឃុំខាងលើ ម្នាក់ៗទទួលផលស្រូវ ចាប់ពី២០តោន ទៅ២៣តោន ចំណែក បងស្រី ហ៊ូប ជង់ បានប្រាប់ថា បងប្អូនប្រជាកសិកររស់នៅភូមិឃុំខាងលើ បានធ្វើស្រែក្នុង១ឆ្នាំ ៣ដង ខែវស្សា១ដង និងខែប្រាំងធ្វើ២ដង ។ អ្នកស្រីបន្តថា ក្នុងស្រូវ១តោន តំលៃ៧៤ម៉ឺនរៀល(ចិតសិបបួនម៉ឺនរៀល) មិនបាច់ដឹកចេញទៅលក់ទេ គឺឈ្មួញនៅចាំទទួលទិញដោយមិនបាច់ហាលថ្ងៃ ។

ប្រជាកសិករបានសំដែងការសប្បាយចិត្ត កោតសរសើរ និងអរគុណដល់អាជ្ញាធរស្រុក ជាពិសេស លោក ពៅ ប៊ុនធឿន អភិបាលស្រុកជាក្រែង ដែលបានខិតខំប្រឹងប្រែងជុំរុញឲ្យពួកប្រជាកសិករខិតខំធ្វើស្រែ ទាំងប្រាំង និងស្រូវវស្សារ រហូតដល់ពេលនេះ ទទួលបានផលស្រូវល្អច្រើន និងលក់បានតំលៃថ្លៃគួរសម អាចទទួលយកបាន ៕ ប៊ុនរិទ្ធី

NKD-36x6_outline

IMG_0770 IMG_0773 photo_2017-03-07_21-06-37 photo_2017-03-07_21-07-08 unnamed (8) unnamed (9) unnamed (10) unnamed (11)