ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាកសិករ​ភូមិ​ធ្លក​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ក្រៅពីមុខរបរធ្វើស្រែចម្ការគឺនាំគ្នា​ដាំម្ទេស

ខេត្តស្វាយរៀង៖ ប្រជាកសិករ​ជាច្រើនគ្រួសារដែលមានទីលំនៅ​ភូមិ​ធ្លក​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ក្រៅពី​​មុខរបរ​ធ្វើស្រែចម្ការខ្លះក៏នាំគ្នាប្រកបមុខរបរផ្សេង​ដូចជាការ​ដាំ​ម្ទេសបន្ថែម​ទៀតដើម្បី​រក​ប្រាក់ចំណូល​ចិញ្ចឹមក្រពះនិងក្រុមគ្រួសារផងដែរ។​

បើតាមប្រជាកសិករដែលរកស៊ីដាំផ្លែរម្ទេសមានឈ្មោះលោក គឹម រ៉េត អាយុ​៥៣​ឆ្នាំ​រស់នៅភូមិ​ធ្លក​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត​បាន​ឲ្យ​ដឹងថា​ការប្រកបមុខរបរ​ដាំផ្លែរ​ម្ទេស​នេះគឺមានការពិបាកបន្តិច​ក្នុងការ​ថែ​រទាំ​ព្រោះ​មាន​សត្វ​ដ​ង្លូ​វ​ស៊ី​ស្លឹក ស៊ី​ផ្លែ អោយតែ​ប្រហែស​បន្តិច​ច្បាស់​ជា​ដង្កូវ​ស៊ី​អស់ ម្យ៉ាង ទៀត​គឺ​ក្របី​គោ​អ្នកស្រុក គេ​ប្រលែង​ចោល​ពាសវាល​ពាសកាល​ធ្វើអោយ​យើង​ពិបាក​ថែរក្សា​ក្នុង​ការដាំដុះ អញ្ចឹង​ហើយ​បានជា​អ្នកស្រុក​ពុំ​សូវ​មាន​អ្នកណា​ដាំ​នោះទេ ហើយ​ពិសេស​ទៅទៀត​បច្ចេកទេស​ក្នុង​ការដាំ​ប្រើ​ជី​ប្រើ​ថ្នាំ​តាម​ពេលវេលា​រយៈពេល​នៃ​ការដាំ​ដើម្បី​ទប់​ទាល់​និង​សត្វ​ដង្កូវ​។​

សម្រាប់​ផ្ទៃដី​ដាំ​ម្ទេស​មាន​ចំនួន​១​ហិកតា​២០​អា ការដាំ​មាន​រយៈពេល​៣​ខែ​ទើប​ទទួលបាន​ផល ហើយ​ក្នុងការ​ទទួលផល​នេះ​មាន​រយៈ​៣​ខែ​ដែរ បេះ​ជា​រៀង​ថ្ងៃ​។

NKD-36x6_outline

លោក​បាន​បញ្ជាក់ថា ក្នុង​១​ថ្ងៃ​លោក​និង​ក្រុមគ្រួសារ​អាច​បេះ​បាន​ចាប់ពី​៧០/៨០​គីឡូក្រាម​ហើយ​ក្នង​តំលៃ​១​គីឡូក្រាម​/៩០០០​ដុង​គឹ​ត​ជា​លុយ​ខ្មែរ​១៤០០​រៀល ការ​បេះ​នេះ​មាន​រយៈពេល​៣​ខែ​ហើយ​ចំណែក​ទីផ្សា​ម្ទេស​វិញ​គឺ​លក់​ទៅអោយ​ឈ្មួញ​វៀតណាម​។​

លោក​រ៉េត​បាន​បន្តទៀតថា មុខរបរ​ដាំ​ម្ទេស​គឺជា​មុខរបរ​មួយ​អាចជួយ​រក​ចំណូល​បង្កើន​ជីវភាព​បាន​មួយកម្រិត​ផ្គួប​ផ្សំ​និង​កូនៗ​របស់គាត់​ទៅធ្វើ​ការងា​រ​រោងចក្រ​ទៀត​នោះ​ធ្វើអោយ​ជីវភាព​ក្នុង​គ្រួ​សារបាន​រីកចម្រើនបានមួយកំរិតខណះ ការចេះ​ដាំ​ម្ទេស​នេះ​គាត់​រៀន​មកពី​វៀតណាមផងដែរ ៕ យឹម សុថាន