ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋដាក់លបបានត្រីចម្លែកមួយក្បាល ភ្ញាក់ផ្អើលពេញភូមិ

ខេត្តកំពង់ឆ្នាំង ៖ ត្រីចម្លែកមួយក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ បន្ទាប់ពីត្រីដ៏កម្រមួយនេះ បានចូលទៅក្នុងលបរបស់អ្នកស្រុក ដែលពួកគាត់ដាក់សម្រាប់យកត្រីហូប ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នៅភូមិថ្នល់ថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

បុរសឈ្មោះ ជុំ ចាន់ធា អាយុ៣៦ឆ្នាំ ជាម្ចាស់លបបានឲ្យដឹងថា ត្រីចម្លែកនេះ បានចូលលបរបស់គាត់ នៅល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចអន្លុងចក ។

បុរសរូបនេះបានឲ្យដឹងទៀតថា នៅព្រឹកដែលគាត់ទៅលើកលប ក៏ប្រទះឃើញត្រីចម្លែកនេះ ដែលគាត់ពុំដែលស្គាល់ ក៏លើកលបនេះ យកមកផ្ទះ ដើម្បីឲ្យអ្នកភូមិបានឃើញត្រីចម្លែកនេះ ។ នៅពេលយកត្រីមកដល់ផ្ទះ ក៏ពុំមានប្រជាពលរដ្ឋណាម្នាក់បានស្គាល់ដែរ ដោយសារតែត្រីនេះ ជាត្រីកម្រ ពុំមានអ្នកស្គាល់ផងនោះ បុរសម្ចាស់លបបានសម្រេចយកត្រីនេះទៅលែង ក្នុងបឹងទំនប់ជ្វាំង ដែលជាកន្លែងអភិរក្ស ។

NKD-36x6_outline

ត្រីចម្លែកខាងលើនេះ មានទម្ងន់៦,៦គីឡូក្រាម និងប្រវែង១,៣០ម៉ែត្រ ។ វាមានក្បាលស្រដៀងត្រីរ៉ស់ តួខ្លួនមានរំអិល និងព្រុយដូចត្រីអណ្តែង ។

ពាក់ព័ន្ធត្រីមួយប្រភេទនេះ មន្រ្តីជលផលខេត្តបានឲ្យដឹងថា ត្រីប្រភេទនេះ មិនចម្លែកទេ វាជាត្រីដែលមាននៅក្នុងទឹកសាប គ្រាន់តែត្រីប្រភេទនេះ វាមិនសូវសម្បូរនោះឡើយ ៕ ចន្ថា

unnamed-8 unnamed-3 unnamed-7

13413928_1105772689483917_530224842_n