ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋចោទអាជ្ញាធរស្រុកត្រពាំងប្រាសាទបណ្តោយឲ្យមានល្បែងកន្ទុយលេខរីកដូចផ្សិតយកលុយមិនបង្ក្រាប

ខេត្តឧត្តរមានជ័យ ៖ ល្បែងកន្ទុយលេខ ជាច្រើនកន្លែងនៅក្នុងស្រុកត្រពាំងប្រាសាទ បើកលេងក្នុងទីផ្សារយ៉ាងចំហទាំងថ្ងៃ ដោយមិនខ្លាចអាជ្ញាធរ និងសមត្ថកិច្ច ឡើយ ។ តាមប្រភពពីប្រជាពលរដ្ឋដែល រស់នៅស្រុកត្រពាំងប្រាសាទថា ល្បែងកន្ទុយលេខកំពុងតែរីកដូចផ្សិត ដោយសារគេបានបង់លុយឲ្យស្ថាប័នពាក់ពន្ធអស់ហើយទើបគេអាចបើកលេងបានយ៉ាងរលូនដូច្នេះ។

ជាក់ស្តែង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងផ្សារស្រុកត្រពាំងប្រាសាទ តាមកន្លែងលក់ចាប់ហួយកន្លែងលក់នំ និងតាមតូបលក់ដូរផ្សេងៗទៀត គេសង្កេត​ឃើញថា សុទ្ធតែជាកន្លែងលក់កន្ទុយលេខទាំងអស់​ ។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋមួយ ចំនួនបានរងគ្រោះបែកបាក់គ្រួសារអ្នកខ្លះអស់ដីស្រែ ចម្ការ អ្នកខ្លះទៀតបង្ខំចិត្តឆ្លងដែនចូលទៅប្រទេសថៃ ដើម្បីកាប់ឈើ គ្រញូងដោយសារងប់ងុលនឹងល្បែងឆ្នោតកន្ទុយលេខអស់លុយកាក់ ។

ពាក់ព័ន្ឋករណីខាងលើ យើងមិនអាច សុំការបំភ្លឺពីលោក អិន កាយ អធិការស្រុក ត្រពាំងប្រាសាទបានទេ ដោយសារទូរស័ព្ទ មិនអាចទាក់ទងបាន។ ចំណែកលោកនៅ សំ ដារ៉ារិទ្ធ អភិបាលស្រុកត្រពាំងប្រាសាទ បានបញ្ជាក់ថា ករណីខាងលើលោកបាន បញ្ជាឲ្យសមត្ថកិច្ចបង្ក្រាបហើយហេតុ អីមានទៀត ៕ ហេង នរិន្ទ្រ

oddormenacheay