ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ប្រជាពលរដ្ឋចំនួន២០០គ្រួសារ ក្នុងខណ្ឌដូនពេញ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម​

ចែករំលែក៖

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ៨កើតខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៨ លោក សុខ ពេញវុធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ បានចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតជីវភាព ចាស់ជរា ពិការ គ្មានទីពឹង និងអ្នកផ្ទុកមេរោគអេដស៍ចំនួន២០០គ្រួសារ ដែលមកពីសង្កាត់ចំនួន១១ក្នុងខណ្ឌដូនពេញ។

នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋទាំង២០០គ្រួសារ លោកប្រធានកិត្តិយស សុខ ពេញវុធ បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះប្រជាពលរដ្ឋ ដែលលោកទាំងពីរតែងតែគិតគូរនិងយកចិត្តទុកដាក់ជានិច្ចមកដល់ប្រជាជនគ្រប់គ្នានិងគ្រប់ទីកន្លែង។

លោកអភិបាល បានលើកឡើងទៀតថា ប្រធានកាកបាទក្រហមកម្ពុជាតែងតែណែនាំដល់គណៈកម្មាធិការកាកបាទក្រហមកម្ពុជាគ្រប់សាខាខេត្ត-រាជធានី គិតគូរយកចិត្តទុកដាក់រាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទៅ។ ផ្តើមចេញពីការជំរុញនិងក្រើនរំលឹកទាំងនេះ គណៈកម្មាធិការកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ បាននាំយកអំណោយមួយចំនួនផ្តល់ជូនក្រុមគ្រួសារទាំង១១សង្កាត់ ដោយមួយគ្រួសារៗទទួលបាន៖ អង្ករ ០១បាវ, ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ និងថវិកាចំនួន ២ម៉ឺនរៀល ៕ ស តារា


ចែករំលែក៖