ព័ត៌មានទាន់ហេតុការណ៍៖

ក្មួយលោកមេឃុំសំបូរអាងអំណាចឪពុកមាចាក់ដីលុបអូរក្នុងតំបន់ប្រាសាទសំបូរព្រៃគប់យកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋនៅក្នុងភូមិ សំបូរ ឃុំសំបូរ ស្រុកប្រាសាទ ខេត្តកំពង់ធំ សំដែងការមិនសប្បាយចិត្ត និងរិះគន់មន្ដ្រីអាជ្ញាធរអសមត្ថភាព ព្រមទាំងមន្ដ្រីក្រសួងពាក់ព័ន្ធមិនចាតវិធានការទប់ស្កាត់ចំពោះ ក្រុមគ្រួសារកូនក្មួយលោកមេឃុំសំបូរនោះទេ បណ្ដោយឲ្យដឹកអាចម៍ដីយកទៅចាក់លុបអូរដែលជាផ្លូវទឹកដ៏សំខាន់ សម្រាប់រំដោះទឹកជំនន់ កុំឲ្យហូរលិចផ្លូវ លិចភូមិដ្ឋាន និងដំណាំកសិកម្មរបស់ពួកគាត់ ។

res (2)

លោក មេឃុំសំបូរ បានឲ្យដឹងថា គេបានឯកភាពគ្នា ដោយសន្យាកាយយកអាចម៍ដីចេញវិញហើយ ប៉ុន្តែរង់ចាំមន្ត្រីជំនាញចុះមកពិនិត្យសិន

ប្រជាពលរដ្ឋបានបញ្ជាក់យ៉ាងច្បាស់ថា ក្មួយលោកមេឃុំបានទិញដីស្រែដែលនៅតាមសងខាងបណ្ដោយអូរតែប៉ុណ្ណោះ ចុះហេតុអ្វីបានជាមកបោះរបងបិទមុខលូ ដែលជាផ្លូវទឹកទៅវិញ ។ ចំពោះអូរជារបស់សារធារណៈ គ្មាននរណាម្នាក់ យកធ្វើជាកម្មសិទ្ធិផ្ដាច់មុខបានឡើយ ហើយការលុបអូរកាត់ផ្ដាច់ចរន្ដទឹករបៀបនេះ វានឹងធ្វើឲ្យទឹកច្រាល ជន់លិចកំណាត់ផ្លូវសម្រាប់ធ្វើដំណើរទៅមក និងផលដំណាំនៅរដូវវស្សាជាក់ជាមិនខាន។

res (3)

ប្រជាពលរដ្ឋនៅក្នុងភូមិ សំបូរ ឃុំសំបូរ ស្រុកប្រាសាទ ខេត្តកំពង់ធំ សំដែងការមិនសប្បាយចិត្ត និងរិះគន់មន្ដ្រីអាជ្ញាធរអសមត្ថភាព ព្រមទាំងមន្ដ្រីក្រសួងពាក់ព័ន្ធមិនចាតវិធានការទប់ស្កាត់ចំពោះ ក្រុមគ្រួសារកូនក្មួយលោកមេឃុំសំបូរនោះទេ

 

ពាក់ព័ន្ធនឹងបញ្ហានេះ លោក មេឃុំសំបូរ បានឲ្យដឹងថា គេបានឯកភាពគ្នា ដោយសន្យាកាយយកអាចម៍ដីចេញវិញហើយ ប៉ុន្តែរង់ចាំមន្ត្រីជំនាញចុះមកពិនិត្យសិន ព្រោះមិនដឹងថា ប៉ះពាល់ ឬយ៉ាងណានោះទេ ។ ចំណែកឯអ្នកភូមិក៏ធ្លាប់បានទៅឃាត់ដែរ តែគេមិនព្រមស្ដាប់ឡើយ នៅតែបន្ដចាក់ទៀត រហូតមកដល់ពេលនេះ ។

NKD-36x6_outline
res (1)

ប្រជាពលរដ្ឋបានបញ្ជាក់យ៉ាងច្បាស់ថា ក្មួយលោកមេឃុំបានទិញដីស្រែដែលនៅតាមសងខាងបណ្ដោយអូរតែប៉ុណ្ណោះ ចុះហេតុអ្វីបានជាមកបោះរបងបិទមុខលូ ដែលជាផ្លូវទឹកទៅវិញ

 

ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា បាននិយាយថា ទោះជាមានការអះអាងពីលោកមេឃុំយ៉ាងនេះក៏ដោយ ក៏ពួកគាត់នៅមិនជឿនៅឡើយទេ ម៉្យាងវិញទៀត ផ្ទះដែលគេបានសងដ៏ស្កឹមស្កៃនៅលើដីថ្មីនោះ ក៏ជិតរួចហើយដែរ គេនៅតែលួចធ្វើបន្តដោយមិនឃើញមានអាជ្ញាធរណាម្នាក់ ហ៊ានអឺតទៅក្បែរឈរមើល ឬហាមឃាត់ក្មួយលោកមេឃុំនោះឡើយ ៕ ប៊ុន រិទ្ធី

res

អ្នកភូមិក៏ធ្លាប់បានទៅឃាត់ដែរ តែគេមិនព្រមស្ដាប់ឡើយ នៅតែបន្ដចាក់ទៀត រហូតមកដល់ពេលនេះ

res (4)

ក្មួយលោកមេឃុំបានទិញដីស្រែដែលនៅតាមសងខាងបណ្ដោយអូរតែប៉ុណ្ណោះ ចុះហេតុអ្វីបានជាមកបោះរបងបិទមុខលូ ដែលជាផ្លូវទឹកទៅវិញ