ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ប្រជាពលរដ្ឋនៅខណ្ឌដង្កោ ស្នើឲ្យអាជ្ញាធរ ជួយផ្ដល់ទឹកស្អាត ផ្លូវបេតុង, សុំធុងដាក់សំរាម,កសាងសាលារៀននៅសង្កាត់ដង្កោ និងជួសជុលទំនប់សន្ដស្ទឹងការពារទឹកជំនន់ព្រែក ត្នោត១ខ្សែ

ចែករំលែក៖

ភ្នំពេញា៖ ក្នុងវេការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី នៅខណ្ឌដង្កោ ដែលបានប្រារព្ធធ្វើឡើងនៅសាលាខណ្ឌ កាលពីព្រឹកថ្ងៃព្រហស្បតិ៏១៤រោច ខែកត្ដិក ឆ្នាំចសំរឹទ្ធិស័ក.ស២៥៦២ត្រូវនិងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ។

ប្រជាពលរដ្ឋបានស្នើឲ្យ អាជ្ញាធររាជធានីភ្នំពេញ ជួយតទឹកស្អាត ,សុំផ្លូវបេុង,លូរំដោះទឹក,សុំធុងដាក់សំរាម, ជួយរកដំណោះស្រាយធ្វើការផ្លាស់ប្ដូរទីតាំងកន្លែងអ្នកចិញ្ចឹមទា ដែលធំក្លិនស្អុយទៅប្រជាពលរដ្ឋនៅក្បែខាងយ៉ាងខ្លាំង, សុំជួយជួសជុលទំនប់សន្ដស្ទឹងព្រែកត្នោត នៅសង្កាត់សាក់សំពៅ ។

វេទិកាសាធារណៈនេះបានធ្វើឡើង ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។

លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀតដើម្បីរងចាំស្តាប់នូវអ្វីដែលប្រជាពលរដ្ឋចង់បាន ក្នុងកាកែលម្អរក្នុងសហគមន៍របស់ពួកគាត់។

លោក សៀម ហៀងរ៉េត ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សាក់សំពៅ បានលើកឡើងថា៖ លោកសុំឲ្យអាជ្ញាធរជួយកសាងផ្លូវបេតុង១ខ្សែប្រវែង៤២៥២ម៉ែត្រ ទទឹង៨ម៉ែត្រ នៅសហគមន៏សាក់សំពៅភ្ជាប់និងទំនប់សន្ដស្ទឹង ដោយសារផ្លូវ១ខ្សែនេះ បំរើឲ្យផលប្រយោជន៏ប្រើប្រាស់១៥ភូមិ ក្នុងការធ្វើដំណើរដឹកកសិផល ទៅលក់នៅទីផ្សារ ពិសេសផ្លូវនេះ សម្រាប់ឲ្យសិស្សានុសិស្សធ្វើដំណើរទៅសាលារៀនបានស្រួល ។ លោកអ៊ុំ ធាន ឈាងលាប់ ប្រជាពលរដ្ឋរស់នៅសង្កាត់ព្រែកកំពឹស ស្នើសុំឲ្យអាជ្ញាធរជួយតបណ្ដាញទឹកស្អាតឲ្យពួកគាត់បានប្រើប្រាស់ផង សព្វថ្ងៃពួកគាត់ប្រើទឹកព្រែកត្នោត និងទឹកបឹងដែលមានសភាពកហ្វកខ្លាំងណាស់។ ប្រជា ពលរដ្ឋនៅសង្កាត់ដង្កោស្នើសុំអាជ្ញាធរជួយរកធុងដាក់សំរាមការពារឆ្កែហែកនិងមនុស្សហែកធ្វើឲ្យស្អុយនិងខួចបរិស្ថាន ។

ជាការឆ្លើយតប លោកស៊ុយ សេរឹទ្ធ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា៖ ប្រជាពរដ្ឋស្នើសុំ តទឹកស្អាត ការសុំស្ថាបនាផ្លូវបេតុង,ដាក់លូ,សុំជួយជុលទំនប់សន្ដស្ទឹងព្រែកត្នោត ,ស្នើសុំដាក់ធុងសំរាម,ជួយកសាងសាលារៀន ១ខ្នង១២បន្ទប់ នៅមធ្យមសិក្សាត្រពាំងសិលា ។ ចំពោះបញ្ហា ដែលបានលើកឡើងខាងលើរបស់ប្រជាពលរដ្ឋ អាជ្ញាធររាជធានីភ្នំពេញនឹងធ្វើការដោះស្រាយ ពោលគឺការងារត្រឹមថ្នាក់ខណ្ឌយើងឲ្យថ្នាក់ខណ្ឌដោះស្រាយ ហើយបើថ្នាក់រាជធានី យើងជម្រុញឲ្យមានការ ដោះស្រាយនៅថ្នាក់រាជធានី ។តែបើហួសកំរិតរាជធានី យើងនឹងបន្តសុំទៅថ្នាក់លើបន្តទៀត ។

លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើឡើងថា៖ គោលបំណងដែលបង្កើតឲ្យមានវេទិកាសាធារណៈនេះឡើង គឺក្នុងគោលបំណង ស្តាប់នូវអ្វីដែលប្រជាពលរដ្ឋចង់បាន ក្នុងកាកែលម្អរក្នុងសហគមន៍របស់ពួកគាត់ ហើយក្នុងនាមអាជ្ញាធរ ដែលជាម៉ែ ជាឳ របស់ពួកគាត់ ក្រោយពីទទួលបានពីអ្វីដែលជាការចង់បានរបស់ពួកគាត់ហើយ យើងនឹងដោះស្រាយជូនពួកគាត់ភ្លាមៗ តែបើហូសពីសមត្ថភាព យើងនឹងបញ្ជូនកង្វល់របស់ពួកគាត់ទៅថ្នាក់លើបន្តទៀតផងដែរ ៕ សំរិត


ចែករំលែក៖