ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅខេត្តប៉ៃលិនកំពុងចាប់អារម្មណ៍នាំគ្នាដាំបន្លែទំពាំងបារាំងដែលជាប្រភេទបន្លែដែលមានតម្លៃទីផ្សារខ្ពស់

ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋនៅខេត្តប៉ៃលិនបាននិងកំពុងចាប់អារម្មណ៍នាំគ្នាដាំបន្លែមានឈ្មោះទំពាំងបារាំង ដែលជាប្រភេទបន្លែចាត់ទុកថាជាលើកដំបូងហើយចាប់ផ្តើមដាំដុះនៅទឹកដីខេត្តប៉ៃលិនក្នុងរយៈពេល២ទៅ៣ឆ្នាំ ចុងក្រោយនេះ។ ខណៈដែលពួកគាត់មើលឃើញថាបន្លែទំពាំងបារាំងកំពុងមានតម្លៃទីផ្សារខ្ពស់ ក្នុងការបង្កើនជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង។សេចក្តីរាយការណ៍ឲ្យដឹងទៀតថា បន្លែទំពាំងបារាំងរហូតដល់មកពេលនេះ មិនត្រឹមតែប្រជាពលរដ្ឋនៅខេត្តប៉ៃលិននាំគ្នាដាំដុះអាស្រ័យផលប៉ុណ្ណោះនោះទេ គេមើលឃើញថាមានប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តត្បូងឃ្មុំនិងតាមបណ្តាខេត្តមួយចំនួនទៀត ក៏នាំគ្នាចាប់ផ្តើមដាំបន្លែទំពាំងបារាំងនេះផងដែរ។សេចក្តីរាយការណ៍ឲ្យដឹងថាបន្លែទំពាំងបារាំងមិនត្រឹមតែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានក្រុមហ៊ុននៅក្នុងប្រទេសថៃទិញយកទៅផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសថៃផងដែរ។

ប្រជាពលរដ្ឋដាំបន្លែទំពាំងបារាំង រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ់ៅ ក្រុងប៉ៃលិន បានឲ្យដឹងថា៖ការប្រកបមុខរបរដាំបន្លែ ទំពាំងបារាំង របស់ពួកគាត់ គឺបានរកចំណូលមកផ្គត់ផ្គង់គ្រួសារមានភាពល្អប្រសើរ។ការដាំដុះនោះប្រើប្រាស់ជីធម្មជាតិ ដោយមិនប្រើជីគីមីប៉ះពាល់សុខភាពប្រជាពលរដ្ឋនោះឡើយ។យើងអាចរកប្រាក់ចំណូល បានជាប្រចាំថ្ងៃ ដោយចាប់ផ្តើមដាំវារយៈពេលតែ៦ខែតែប៉ុណ្ណោះ គឺអាចប្រមូលផលកាត់យកទៅលក់នៅទីផ្សារ។

ប្រជាពលរដ្ឋប្រាប់ឲ្យដឹងទៀតថាៈពូជន៍បន្លែទំពាំងបារាំងគឺនាំចូលពីបរទេសដែលមានក្រុមហ៊ុននៅក្នុងប្រទេសថៃទទួលចុះកុងត្រាទិញតាមផ្លូវច្បាប់ នៅពេលពួកគាត់ផលិតបានហើយ ត្រូវលក់ឲ្យក្រុមហ៊ុននោះវិញ ។ទីផ្សារបន្លែទំពាំងបារាំងលក់ឲ្យទៅក្រុមហ៊ុន១គីឡូក្រាមតម្លៃពី៣ពាន់ទៅ៤ពាន់រៀល។ចំណែកលក់នៅទីផ្សារក្នុងស្រុក១គីឡូក្រាមពី៨ពាន់រៀលទៅ១ម៉ឺនរៀល។

ពាក់ព័ន្ធបន្លែទំពាំងបារាំងនេះដែរ លោក អ៊ុ ដារី នាយកប្រតិបិត្តសហគមន៍កសិកម្ម ប៉ៃលិនរុងរឿង បានប្រាប់ឲ្យដឹងថា៖ការដាំដុះន្លែទំពាំងបារាំងរបស់ប្រជាពលរដ្ឋនៅខេត្តប៉ៃលិនគឺមានការទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់និងនេសាទ ក្នុងនោះក៏មានការគាំទ្រជម្រុញឲ្យមានការដាំដុះបន្លែទំពាំងបារាំងពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វ៉េង សាខុនដោយកាលពីអំឡុងដែលលោកចុះមកបំពេញការងារនៅខេត្តប៉ៃលិន កាលពីកន្លងទៅនេះនៅពេលលោករដ្ឋមន្រ្តីចុះមកបំពេញការងារនៅខេត្តប៉ៃលិនិងបានពិនិត្យការដាំដុះបន្លែទំពាំងបារាំង របស់ប្រជាពលរដ្ឋនៅខេត្តប៉ៃលិននេះផងដែរ។

លោកប្រាប់ឲ្យដឹងទៀតថា បន្លែដំឡូងបារាំងមានសារៈប្រយោជន៍ជួយសុខភាពប្រជាពលរដ្ឋផងដែរដូចជាប៉ូវសុខភាពឲ្យរឹងមាំកាត់បន្ថយជាតិអាស៊ីតក្នុងឈាម ,ជួយទ្រទ្រង់សុខភាពអ្នកទទួលទាន ដូចជាបញ្ហាជម្ងឺទឹកនោមផ្អែម សម្រួលប្រព័ន្ធតម្រងនោម ជាដើម។

ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន លោក សាយ សុផាត នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋនៅខេត្តប៉ៃលិនបាននិងកំពុងដាំដុះបន្លែទំពាំងបារាំង មានផ្ទៃដីប្រហែល៥ទៅ៦ហិកតា ហើយបន្លែទំពាំងបារាំងមានប្រជាពលរដ្ឋអាចនិងមានការកើនឡើងក្នុងការចាប់យកប្រកបមុខរបរដាំបន្លែទំពាំងបារាំងដោយសារតម្លៃទីផ្សារល្អ។

លោកប្រាប់ឲ្យដឹងទៀតថាបន្លែទំពាំបារាំងបច្ចុប្បន្នមិនត្រឹមតែប្រជាពលរដ្ឋនៅខេត្តប៉ៃលិនប៉ុណ្ណោះទេដាំដុះបន្លែប្រភេទនេះគឺមានប្រជាពលរដ្ឋនៅខេត្តបាត់ដំបងក៏កំពុងតែពេញនិយមដាំដុះនោះផងដែរ ដោយចំនួនប្រជាពលរដ្ឋនិងផ្ទៃដីដាំដុះបន្លែទំពាំងបារាំងនៅខេត្តប៉ៃលិនដាំតិច បើប្រៀបធៀបខេត្តបាត់ដំបងគឺប្រជាពលរដ្ឋដាំច្រើនជាង។

លោកបញ្ជាក់ឲ្យដឹងទៀតថា បន្លែទំពាំងបារាំងគឺគេអាចយកធ្វើជាអាហារ ឆា អាំង ស្ងោរ និងធ្វើជាបន្លែស្រស់ផងដែរ៕ សំ វិច្ឆិកា