ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្តឹងមន្ត្រីនគរបាលច្រក៤២ ម្នាក់ ជំពាក់លុយមិនព្រមសង

ខេត្តបន្ទាយមានជ័យ ៖ នៅមិនទាន់មាន ដំណោះស្រាយណាមួយជូនប្រជាពលរដ្ឋនៅភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាបដែលប្តឹងនគរបាលព្រំដែនច្រក៤២ម្នាក់បានរំលោភលើទំនុកចិត្តខ្ចីលុយដោយមានកិច្ចសន្យាប្រព្រឹត្តនៅក្រុងប៉ោយ ប៉ែតកាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែ មករា ឆ្នាំ២០១៧កន្លងទៅ ។

ប្រជាពលរដ្ឋដែលមិនទាន់ទទួលបានដំណោះស្រាយក្រោយពីបានប្តឹងទៅស្នង ការខេត្តនិងសាលាដំបូងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ពួកគាត់រស់នៅភូមិ ត្រកៀតឃុំមុខប៉ែន ស្រុកពួកមានគ្នា១០នាក់បានទៅដាក់ពាក្យប្តឹងឈ្មោះ កាន់ គឿន និងប្រពន្ធឈ្មោះមឿង មានសួរ រស់ នៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់-ក្រុងប៉ោយប៉ែតទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីឲ្យជួយរកយុត្តិធម៌ដល់ពួកគាត់ ។

អ្នកស្រី ម៉ាន ម៉ៅ តំណាងប្រជាពលរដ្ឋ បានឲ្យដឹងថា ឈ្មោះ កាន់ គឿន និងប្រពន្ធ ជាអ្នកស្រុកជាមួយគាត់ដែរ តែឈ្មោះ គឿន នេះគេបានទៅធ្វើជាមន្ត្រីនគរបាលព្រំដែននៅច្រក៤២ វរៈលេខ៨៩១ (ច្រក ម៉ុងចិន)។ ដោយសារការអង្វរលួងលោម ពីសំណាក់ឈ្មោះ គឿន ថារកខ្ចីលុយទៅ សងថ្លៃជំពាក់សហគមន៍កសិកម្មសុវណ្ណ រីករាយប្រចាំខេត្តសៀមរាប។ ដោយក្តី អាណិតផងនោះគាត់ក៏ទៅរកលុយមកឲ្យ ឈ្មោះ គឿន ចំនួន១៣.៥០០ដុល្លារដើម្បី សងគេហើយមានធ្វើកិច្ចសន្យាខ្ចីលុយត្រឹម ត្រូវដោយមានសាក្សីផងដែរ ។

NKD-36x6_outline

ក្នុងឯកសារបានបញ្ជាក់ថា ប្រសិនបើ ឈ្មោះ កាន់ គឿននេះ គ្មានលុយសងពួក គាត់នោះទេគឺឈ្មោះ កាន់ គឿន ព្រមប្រគល់ ដីទៅតាមទឹកលុយដែលជំពាក់។ លុះដល់ ថ្ងៃទី២១ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ឈ្មោះ កាន់ គឿន និងប្រពន្ធបានក្រឡាស់ ពាក្យសម្តី និងមិនព្រមធ្វើតាមកិច្ចសន្យាដែលបានធ្វើកាលពីពេលកន្លងទៅ។ អាស្រ័យ ហេតុនេះ ហើយបានជាពួកគាត់ទៅប្តឹង ដល់ស្នងការខេត្តបន្ទាយមានជ័យនិងសាលា ដំបូងខេត្តដើម្បីឲ្យជួយរកយុត្តិធម៌ដល់ពួកគាត់ដែលជាជនរងគ្រោះផង ។

ចំណែកលោក ហូយ វង់ មេភូមិត្រកៀត បានឲ្យដឹងកាលពីកន្លងមកថា ឈ្មោះ កាន់ គឿននេះពិតជាជំពាក់លុយពលរដ្ឋនៅក្នុងភូមិនេះប្រាកដមែន។ លោកបន្តថា ពីមុន ថានឹងសងពលរដ្ឋតែក្រោយមកមិនដឹងយ៉ាងម៉េចមកក្រឡាស់សម្តីទើបបងប្អូន ពលរដ្ឋនាំគ្នាប្តឹងយកលុយវិញតែម្តង ។

លោកបន្តថា ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋានលោកបានស្នើឲ្យលោក កាន់ គឿន នេះយកលុយមកសងពលរដ្ឋវិញ។ កាលពី ពួកគាត់មកប្តឹងស្នងការលោកឧត្តមសេនីយ៍ ត្រី វង្ស វិត ស្នងការរងនគរបាលខេត្តបន្ទាយ មានជ័យបានឲ្យដឹងថា ករណីនេះលោកបានកោះហៅភាគីទាំង២មកសម្របសម្រួល គ្នាម្តងរួចមកហើយតែមិនទាន់ត្រូវគ្នាសោះហើយរឿងនេះលោកបានប្រឹងប្រែងជួយ ផ្សះផ្សាបន្ថែមទៀត។

ដោយសារមិនទាន់ទទួលបានសំណងតាមកិច្ចសន្យា និងការសម្របសម្រួលគ្នាជាថ្មីម្ដងទៀតក្រុមពលរដ្ឋបានទទូចឲ្យ ស្ថាប័នតុលាការមេត្តាជួយរកភាពយុត្តិធម៌ឲ្យពួកគាត់ផងព្រោះពួកគាត់ជាពលរដ្ឋ ក្រីក្រជំពាក់លុយធនាគារដូចតែគ្នាទេ ។

ទាក់ទង់នឹងករណីនេះយើងមិនអាចសុំ ការបំភ្លឺពីលោក កាន់ គឿន ជាមន្ត្រីនគរ បាលបាននៅឡើយទេ ៕ ហេង សូរិយា