ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកត្បូងឃ្មុំនៅតែបន្តដាំថ្នាំជក់បើទោះបីឆ្នាំខ្លះមិនមានទីផ្សារក៏ដោយ

ខេត្តត្បូងឃ្មុំ៖ ខណៈថ្នាំជក់ជាដំណាំដែលត្រូវចំណាយដើមច្រើនជាងដំណាំផ្សេងដូចជាពោត សណ្តែក ប៉េងប៉ោះ ត្រសក់ ជាដើម ក៏ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកត្បូងឃ្មុំនៅតែបន្តដាំដំណាំថ្នាំជក់នេះទាំងប្រថុយប្រថានបើទោះបីឆ្នាំខ្លះមិនមានទីផ្សារក៏ដោយ។

បើតាមការរៀបរាប់របស់បងប្អូនប្រជាកសិករដែលដាំថ្នាំជក់ទាំងនេះរស់នៅភូមិបាតដីក្រោម ឃុំបឹងព្រួលបានអោយដឹងថា គាត់នៅតែចាប់យករបរដាំថ្នាំជក់ជារៀងរាល់ឆ្នាំ ខណៈការដាំសព្វថ្ងៃគឺត្រូវចំណាយដើមច្រើន និងធ្វើតាមបទដ្ឋានបច្ចេកទេស រួមទាំងជ្រើសរើសពូជតាមការកំណត់របស់ក្រុមហ៊ុន។ ពួកគាត់បន្តថា បើយើងធ្វើតាមការណែនាំរបស់ក្រុមហ៊ុនគឺមិនពិបាកលក់នោះទេព្រោះក្រុមហ៊ុនចាំទទួលទិញនៅពេលចំហុយស្ងួត។ តែយ៉ាងណានោះមិនទាន់ដឹងពីតម្លៃពិតប្រាកដនៅឡើយទេលុះត្រាពេលប្រមូលផលទើបដឹងច្បាស់ថាមួយគីឡូតម្លៃប៉ន្មាន។

ជាមួយនឹងការដាំថ្នាំជក់នេះប្រជាកសិករមួយចំនួនក៏បានចាប់យកការដាំពោត សណ្តែក ត្រសក់ ប៉េងពោះ ជាដើមដម្បីបង្កើនជីវភាពគ្រួសារ។

NKD-36x6_outline

លោកស្រី ទ្រី ទាង មេឃុំបឹងព្រួលបានអោយដឹងថា ប្រជាកសិករក្នុងឃុំរបស់លោកស្រីប្រមាណ៥០%បានចាប់របរដាំថ្នាំជក់នេះហើយមួយចំនួនទៀតធ្វើស្រូវ ពោត សណ្តែក។ លោកស្រីបន្តថាថ្នាំជក់គឺមានក្រុមហ៊ុនចូលមកទិញ និងធ្វើកិច្ចត្រឹមត្រូវជាមួយកសិករ ខណៈឆ្នាំកន្លងមកថ្នាំលេខ1ស្ងួតមួយគីឡូតម្លៃ2ដុល្លារ ។ សូមជម្រាបថាថ្នាំជក់និងចាប់ប្រមូលផលក្នុងចន្លោះចុងខែកុម្ភះ រហូតដល់ខែឧសភា ដោយគេកាច់ស្លឹកចាសៗមកចំហុយក្នុងឡអោយស្ងួត ៕ វណ្ណៈ

IMG_7007 IMG_7003 IMG_7004 IMG_7005 IMG_7006