ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរើសអាវុធ៣ដើម នៅក្នុងព្រៃយកទៅប្រគល់ជូននគរបាលរក្សាទុក

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋមានការយល់ដឹងច្រើនបន្ទាប់ពីអាជ្ញាធរឧក្សាផ្សព្វផ្សាយពាក់ព័ន្ធផ្លូវច្បាប់ ដូច្នេះជាក់ស្តែងប្រជាពលរដ្ឋនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានរើសអាវុធចំនួន ០៣ដើមនៅមានគុណភាពនៅឡើយក្នុងព្រៃ រួចក៍នាំគ្នាយកទៅប្រគល់សមត្តកិច្ចនគរបាលមូលដ្ឋានដើម្បីរក្សាទុក។

ពិធីប្រជាពលរដ្ឋរើសអាវុធយកទៅប្រគល់ជូនសមត្តកិច្ចក្នុងមូលដ្ឋានរបស់ពួកគាត់ខាងលើ ធ្វើឡើងនារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅប៉ុស្តិ៍នគរបាលរដ្ឋក្រពើរពី ស្ថិតក្នុងភូមិ.ឃុំក្រពើរពី ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថាអាវុធដែលប្រជាពលរដ្ឋរើសបាននោះធុន អាកាស្វាយបត់ចំនួន ០១ដើម នៅមានគុណភាពចំនួន ៤០ភាគរយ ធុនអាអ៊ែកែង១៥ចំនួន ០១ដើម នៅមានគុណភាពចំនួន ១០ភាគរយ និងធុនសេកាចំនួន ០១ដើម នៅមានគុណភាពចំនួន ២៥ភាគរយ ហើយអាវុធទាំងនេះពួកគាត់ប្រទះឃើញនៅពេលទៅកាប់ព្រៃធ្វើចំការ នៅចំណុចដើមត្រាងបឹងរំលេច ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើរពី ស្រុកវាលវែង កាលពីព្រឹកថ្ងៃប្រគល់អាវុធ។

NKD-36x6_outline

ប្រភពដដែលខាងលើបន្តទៀតថា ពលរដ្ឋរើសបានអាវុធឈ្មោះ ឡុង រី ភេទប្រុស អាយុ ៥៤ឆ្នាំ និងឈ្មោះ ឆន រុន ភេទប្រុស អាយុ ៤៥ឆ្នាំ ទាំង២នាក់រស់នៅភូមិសំឡាញ ឃុំក្រពើរពីស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយអ្វីដែលពួកគាត់បានធ្វើនេះសបញ្ជាក់ថា គាត់យល់កាន់ច្បាស់អំពីផ្លូវច្បាប់ ពិសេសនោះដើម្បីភូមិឃុំមានសុវត្ថិភាព៕ ប៉ឹម ពិន