ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋលួចឆក់ត្រី ក្នុងដែន អភិរក្សតែត្រូវកម្លាំងជលផលខេត្ដ បង្ក្រាបបាន

ខេត្ដឧត្ដរមានជ័យ ៖ មន្ដ្រីប្រដាប់អាវុធ ខេត្ដឧត្ដរមានជ័យម្នាក់បានរួមគំនិត ជាមួយប្រជាពលរដ្ឋម្នាក់ទៀត លួចចូលឆក់ត្រីក្នុងដែនអភិរក្សត្រពាំងវាលរហាលពង្ រហើយត្រូវបានកម្លាំងរបស់មន្ដ្រីជលផលក្រុងសំរោង សហការជាមួយប្រជាសហគមន៍ចុះឃាត់ខ្លួននិងរឹបអូសបាន វត្ថុតាងមួយចំនួន ។

លោក មុំ សាយ័ន្ន នាយរងផ្នែកជល ផលក្រុងសំរោងបានឱ្យដឹងថា កន្លងមក មានប្រជាពលរដ្ឋនៅក្នុងភូមិពុរ សង្កាត់ សំរោង ក្រុងសំរោង ដែលជាប់នៅក្បែរ តំបន់អភិរក្សត្រពាំងវាលរហាលពង្រ បានរាយការណ៍មកថា មានសកម្មភាព ជនល្មើសលួចចូលឆក់ត្រីក្នុងដែនជម្រកការពារនិងអភិរក្សដោយសុទ្ធតែជា សមត្ថកិច្ចទើបលោកបានដាក់កម្លាំងចុះល្បាតនិងសុំឱ្យប្រជាពលរដ្ឋធ្វើជាបណ្ដាញ សហការគ្នាដើម្បីឈានដល់ទប់ស្កាត់ បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព ។

លុះដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ ប្រជាពលរដ្ឋបានរាយការណ៍មកថា មាន មនុស្ស២នាក់កំពុងចូលឆក់ត្រីត្រពាំង វាលរហាលពង្រក្នុងដែនអភិរក្ស លោក ក៏បានដាក់កម្លាំងចុះប្រតិបត្ដិការពួន ស្ទាក់ ហើយរហូតដល់វេលាម៉េាង១១ យប់ថ្ងៃដដែល ទើបកម្លាំងរបស់លោក ឃាត់ខ្លួនជនសង្ស័យ២នាក់ដោយម្នាក់ ឈ្មោះ ឯក សុផាន្នី ភេទប្រុស អាយុ ៥៣ឆ្នាំ ជាមន្ដ្រីអាវុធហត្ថខេត្ដ និង ម្នាក់ទៀតឈ្មោះ កែវ ធឿត ភេទប្រុស អាយុ៥៧ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិ ពុរ សង្កាត់ ក្រុងសំរោង ខេត្ដឧត្ដរមាន ជ័យ និងរឹបអូសបានវត្ថុតាងមួយចំនួន ទៀត ។

លោកបន្ដថា ជនសង្ស័យទាំង២នាក់ បន្ទាប់ពីសាកសួរអត្ដសញ្ញាណនិងទីលំ នៅស្នាក់នៅបានច្បាស់លាស់លោកក៏ បានធ្វើកំណត់ហេតុហើយបានដោះលែងជនសង្ស័យជាបណ្ដោះអាសន្នផងដែរ ។ ដោយឡែកវត្ថុតាងរួមមានកាំភ្លើងម៉ាកៅគ១ដើម អាគុយ១ ម៉ាស៊ីនឆក់១គ្រឿង ម៉ូតូ១គ្រឿងកម្លាំងរបស់លោកបានកសាង សំណុំរឿងបពា្ជួនទៅតុលាការចាត់ការ តាមនីតិវិធី ៕  

vlcsnap-2015-02-20-08h26m03s197

vlcsnap-2015-02-20-08h26m28s203