ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋសប្បាយចិត្តផលដំឡូងមីឡើងថ្លៃ ខណៈប្រមួលផលឆ្នាំនេះមានការធ្លាក់ចុះ

ប៉ោយប៉ែត៖ ប្រជាពលរដ្ឋក្នុងស្រុកម៉ាឡៃ ក៏ដូចជាស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានក្ដីត្រេកអរចំពោះផលដំឡូងមីដើមឆ្នាំ២០១៨នេះ មានតម្លៃខ្ពស់ ក្នុងមួយគីឡូក្រាម ដំឡូងស្ងួតល្អបានតម្លៃ៥បាតកន្លះ ខ្ពស់ជាងឆ្នាំ២០១៧កន្លងទៅ បើគិតជាប្រាក់រៀលស្មើរ៥.៨រៀល ។ ព្រោះថា ក្នុងឆ្នាំ២០១៧កន្លងទៅនោះ ដំឡូងមីបានទទួលផលល្អ តែការទិញផលដំឡួមីរបស់ក្រុមឈ្មួញមានការធ្លាក់ថ្លៃ ដោយទិញដំឡូងមីស្ងួតបានត្រឹមតែ១គីឡូក្រាមតំលៃ៤.៣បាត បើគិតជាប្រាក់រៀលស្មើ៤រៀល៨កាក់តែប៉ុណ្ណោះ។

ពួកគាត់បញ្ជាក់ថា ការដែលផលដំឡូងឆ្នាំ២០១៨នេះឡើងថ្លៃ ព្រោះថា ផលដំឡូងដែលពីចំការមកគឺមិនសូវបានផលនោះទេ ។ ព្រោះទឹកភ្លៀងធ្លាក់ច្រើនធ្វើឲ្យស្មៅដុះនៅតាមចំការច្រើន និងបោចស្មៅមិនឈ្នះ ព្រោះម្យ៉ាងភ្លៀងមកខកខានមិនបានទៅថែរក្សា ចំការ ដូច្នេះហើយធ្វើឲ្យដំឡូងខូច រួមទាំងផលដំឡូង ដែលប្រមូលបានមិនសូវបានផល ចំណែកប្រជាពលរដ្ឋខ្លះ នៅក្នុងស្រុកម៉ាឡៃ បានបង្វែទៅនាំគ្នាដាំពោត ទើបដំឡូងឆ្នាំនេះ មិនសូវមានប្រជាពលរដ្ឋមកលក់ ទើបបានជាដំឡូងបានតម្លៃខ្ពស់ជាឆ្នាំមុន។

ពួកគាត់បន្ថែមថា ការដែលផលដំឡូងក្នុងឆ្នាំនេះ បានកម្រៃខ្ពសធ្វើឲ្យពួកគាត់ដែលជាអ្នកដាំដំឡូងមី មានផលចំណេញមួយភាគអាចផ្គត់ផ្គង់ថ្លៃកម្មករ ថ្លៃភ្ជួរ រួមទាំងសងនៅគ្រឿងចក្រ និងធនាគារបានធូរស្រាលជាងឆ្នាំមុន ព្រោះថា កាលពីឆ្នាំកន្លងមក មានការធ្លាក់ចុះមានប្រជាពលរដ្ឋមួយចំនួនបានចំណាកស្រុក ព្រោះថា លក់ចំការសងថ្លៃជី ឬថ្លៃកម្លាំងពលកម្មរបស់កម្មករ ដោយសារតែតម្លៃផលដំឡុងមីគ្មានទីផ្សារ។

ជុំវិញផលដំឡូងមីនេះដែរ លោកស្រី សំ សុគន្ធរី អាយុ៣៦ឆ្នាំ តំណាងម្ចាស់សៃឡូត៍(តំណាងក្រុមហ៊ុនស្រីលក្ខ ប៊ុនធឿនបានប្រាប់ថាខាងសៃឡូត៏(ក្រុមហ៊ុន)របស់គាត់បានទិញផលដំឡូងស្ងួតល្អពីប្រជាពលរដ្ឋមកពីជិត ឬឆ្ងាយក្នុងតម្លៃ៥.៥បាត(ស្មើ៦.៥រៀល) ហើយការទិញផលដំឡូងមីនេះដែរ មិនថាស្អួតនោះទេ សូម្បីតែដំឡូងដែលស្រស់ៗ ទើបតែដកមកពីចំការក៏ខាងក្រុមហ៊ុនលោកស្រីទិញដែរ ដើម្បីបង្កើនការងារដល់ប្រជាពលរដ្ឋដែលពួកគាត់ពុំមានការងារធ្វើនៅក្នុងស្រុក ក៏ដូចជាក្រៅស្រុក ៕ វណ្ណា