ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​បង្កបង្កើន​ផល​ស្រូវ​វស្សា​ដើមរដូវ​ឆ្នាំនេះបាន​​១៨.៧៤៨​ហិ​កតា​

ចែករំលែក៖

​ខេត្តស្វាយរៀង​៖​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជា​ច្រើន​ថ្ងៃ​ជាប់​គ្នា​នៅ​ខេត្តស្វាយរៀង​ប្រជាពលរដ្ឋ​ និង​ប្រជា​កសិករ​មានការ​រីករាយ​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កបង្កើន​ផល​ស្រូវ​វស្សារ​ប្រចាំ​គ្រួសារ​ ។​

​យោង​តាម​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​ប្រជា​កសិករ​នៅ​ក្នុង​ ខេត្តស្វាយរៀង​បាន​ត្រៀម​គ្រប់​មធ្យោបាយ​ផលិត​ស្រូវ​បាន​គ្រប់គ្រាន់​រួចរាល់​ហើយ​បច្ចុប្បន្ន​នេះ​ក្រុម​កសិករ​បាន​ ភ្ជួរ​រាស់​ដី​បាន​ចំនួន​ជាង​៣​ម៉ី​ន​ហិ​កតា​បន្ថែម​ ។​

​ប្រភព​បន្ត​ថា​ទឹកភ្លៀង​ដើមរដូវ​ចំនួន​១៦៧​មី​លី​ម៉ែត្រ​ គូប​ផ្សំ​ទៅ​នឹង​ប្រព័ន្ធ​ធារាសាស្ត្រ​តូច​ធំ​នៅ​ពាស់ពេញ​ខេត្ត​ គិត​មក​ដល់​ពាក់កណ្តាល​ខែមិថុនា​ ឆ្នាំ​២០១៥​ ក្រុម​កសិករ​ល​ផលិត​ស្រូវ​បាន​ចំនួន​ ១៨.៧៤៨​ ហិ​កតា​ ស្មើនឹង​ ១១,៤​ %​ នៃ​ផែនការ​ផលិត​ស្រូវ​ប្រចាំឆ្នាំ​របស់​ខេត្ត​ ១៦៥.៥០០​ ហិ​កតា​

​ក្នុង​នោះ​មាន​ស្រូវ​ប្រមាណ​ជាង​១០០​ហិ​កតា​បាន​រង​ផល​ខូចខាត​ដោយ​កង្វះ​ទឹក​កាលពីដើម​ខែមិថុនា​កន្លង​ទៅ​នេះ​។​

​ទាក់ទង​ទៅ​នឹង​ការងារ​បង្កបង្កើន​ផល​នេះ​ដែរ​ បន្ទាប់​ពី​មាន​អំណោយ​ទឹកភ្លៀង​ប្រព័ន្ធ​ធារាសាស្ត្រ​ក្រុម​កសិករ​មួយ​ចំនួន​បាន​ធ្វើការ​ដាំ​ដំណាំ​រួម​ផ្សំ​បាន​ចំនួន​ជាង​១​ម៉ី​ន​ហិ​កតា​ រួម​មាន​ អំពៅស្ករ​ ដំឡូង​មី​ និង​ដំណាំ​បន្លែ​ចំរុះ​សំរាប់​បំរើ​ជីវភាព​ប្រចាំ​ថ្ងៃ​និង​សំរាប់​នាំ​កសិករ​ផល​ដំឡូង​មី​អំពៅស្ករ​ ទៅ​កាន់​ទីផ្សា​ផង​ដែរ​។​

​ជុំវិញ​នៃ​ការ​បង្ក​បង្ក​ផល​ស្រូវ​និង​កសិក​ផល​បន្លែ​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្ត​បាន​សំណូមពរ​ដល់​មន្ទីរ​ជំនាញ​មន្ទីរ​កសិកម្ម​ខេត្ត​ជួយ​ចុះ​ពិន​ត្យ​និង​អង្កេត​ការ​ធ្វើ​ចរាចរណ៍​ជី​ពូជ​និង​ថ្នាំពុល​កសិកម្ម​ដើម្បី​ធានា​គុណភាព​ប្រើប្រាស់​ដើម្បី​អោយ​ផលដំណាំ​មានការ​លូតលាស់​ល្អ​។​

​សូម​រំលឹក​ថា​នៅ​ខេត្តស្វាយរៀង​បន្ទាប់​ពី​អនុវត្ត​គោលនយោបាយ​ផលិត​ស្រូវ​នាំ​អង្ករ​ចេញ​ ដែល​បាន​កំណត់​ដោយ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ផលិត​ស្រូវពូជ​ចំនួន​១០​មុខ​នៅ​ឆ្នាំ​ ២០១៤​កន្លង​ទៅ​នេះ​ ក្រុម​កសិករ​ផលិត​ស្រូវ​ក្រៅពី​ការ​ទុក​បំរុង​ពូជ​ និង​ផ្គត់ផ្គង់​គ្រួ​សារបាន​នាំ​ផលិតផល​ស្រូវ​លក់​ទៅ​កាន់​ប្រទេស​វៀតណាម​ ប្រមាណ​ជាង​៣​សែន​តោន​ ផលិតផល​អំពៅ​ប្រមាណ​ជាង​៣​សែន​តោន​ និង​ ផលិតផល​ដំ​ឡូ​មី​ប្រមាណ​ជាង​ ២​ ម៉ី​ន​តោន​ផង​ដែរ​៕​ យឹ​ម​ សុ​ថា​ន​

svrean (1)

svrean

svrean (4)

svrean (5)

svrean (3)

svrean (2)


ចែករំលែក៖