ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ​ជាង​៨០​គ្រួសារ​ចោទ​អាជ្ញាធរ​ស្រុក​បាទី​ថា​ឃុបឃិត​ជាមួយ​ក្រុម​ជនខិលខូច​លួច​សង់​ស្ថានីយ​ព្រេង​ឥ​ន្ធៈ​បិទផ្លូវ​ចូល​ផ្សារ​ចំបក់​

ចែករំលែក៖

​ខេត្តតាកែវ​ ៖​ ប្រជាពលរដ្ឋ​ជាង​៨០​គ្រួសារ​ បាន​ផ្ដិត​មេដៃ​ ដាក់​ពាក្យបណ្ដឹង​ តាម​រយៈ​លោក​មេឃុំ​ចំបក់​ រហូត​ដល់​ស្រុក​បាទី​ ដើម្បី​ដោះស្រាយ​រឿង​ ជនខិលខូច​មួយ​ចំនួន​ ដែល​បាន​សង់​សំណង់​ អាណា​ធិ​ប​ តេ​យ្យ​លើ​ដី​សាធារណៈ​ និង​សង់​ស្ថានីយ​ប្រេង​ឥ​ន្ធៈ​បិទផ្លូវ​ ចូល​ផ្សារ​ចំបក់​ស្ទើរ​ទាំងស្រុង​ ហើយ​ក្រុម​ អាជ្ញាធរ​ស្រុក​បាទី​ មិន​បាន​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទាំង​៨០​គ្រួសារ​នោះ​ទេ​ ។​

​ក្នុង​ពាក្យ​ បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ជាង​៨០​គ្រួសារ​នោះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​ ២០១៥​ តាម​រយៈ​លោក​មេ​ភូមិ​សីហា​ លោក​មេឃុំ​ចំបក់​ និង​បន្ដ​ដាក់​ចូល​សាលាស្រុក​បាទី​ តែ​រហូត​មក​ ដល់​ពេល​នេះ​គ្មាន​ដំណោះស្រាយ​សូ​ម្បី​តែ​បន្ដិច​ ។​
​ក្នុង​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ស្នើ​សុំ​អោយ​អាជ្ញាធរ​ស្រុក​បាទី​ជួយ​ទប់ស្កាត់​ជនខិលខូច​ដែល​កំពង់​សង់​សំណង់​យ៉ាង​អណាធិបតេយ្យ​រំលោភ​យក​ដី​ផ្សារ​ចំបក់​ ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ ។​

​ក្នុង​ពាក្យបណ្ដឹង​បន្ដ​ទៀត​ថា​ ចំណែក​ស្ថានីយ​ប្រេង​ឥ​ន្ធៈ​ដែល​កំពង់​លក់​សព្វថ្ងៃ​ គឺ​មាន​ម្ចាស់​ជា​មន្ត្រី​ នគរបាល​ពាក់​ស័​កិ្ត​២​នៅ​ក្នុង​អធិការ​នគរបាល​ស្រុក​បាទី​បាន​ប្រើប្រាស់​អំណាច​រំលោភ​យក​ដី​ផ្សារ​ជុំវិញ​ស្ថានីយ​ដែល​ជា​ដី​ផ្លូវ​ចូល​ទៅ​ក្នុង​ផ្សារ​ចំបក់​អស់ទាំង​ស្រុង​ ។​

​ក្នុង​ពាក្យបណ្ដឹង​បានអោយ​ដឹង​ទៀត​ថា​ ដី​ផ្សារ​ចំបក់​បច្ចុប្បន្ន​ ត្រូវ​បាន​គេ​រំលោភ​យក​ធ្វើ​ជា​ កម្មសិទ្ធិ​ រៀងៗ​ខ្លួន​ គ្មាន​ប្រព័ន្ធ​បង្ហូរទឹក​ គ្មាន​ផ្លូវ​ដើរ​នៅ​ខែវស្សា​ លិចលង់​ទាំងស្រុង​ ប្រជាពលរដ្ឋ​គ្មាន​កន្លែង​ លក់ដូរ​ ព្រោះ​សុទ្ធតែ​ជា​ដី​របស់​អ្នកមាន​ដែល​រំលោភ​យក​ ។​

​បើ​យោង​តាម​សម្ដី​ប្រជាពលរដ្ឋ​ជាង​៨០​គ្រួ​សារបាន​បង្ហើប​អោយ​ដឹង​ថា​ ក្រុម​ជនខិលខូច​ដែល​កំពុង​ រំលោភ​យក​ដី​ផ្សារ​ចំបក់​ មាន​ចាប់តាំងពី​អភិបាលរង​ស្រុក​បាទី​ឡើង​ទៅ​ ដោយសារ​តែ​លោក​ អភិបាលរង​រូប​នោះ​ហើយ​បានជា​ធ្វើ​អោយ​ក្រុម​បក្ខពួក​របស់​គាត់​នាំ​គ្នា​សង់​សំណង់​ និង​រំលោភ​យក​ ដី​ផ្សារ​ចំបក់​ស្ទើរតែ​បាត់បង់​ទីផ្សារ​នេះ​ទាំងមូល​ទៅ​ហើយ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​បានអោយ​ដឹង​ថា​ អភិបាលរង​ស្រុក​បាទី​ដែល​រំលោភ​យក​ដី​ផ្សារ​នោះ​ ឈ្មោះ​ អ៊ុ​ក​ រី​ ហើយ​ប្រពន្ធ​លោក​អ៊ុ​ក​ រី​ បាន​ដើរ​និយាយ​ប្រាប់​ប្រជាពលរដ្ឋ​ថា​ បើសិនជា​រដ្ឋ​ត្រូវការ​ដី​វិញ​ លោកស្រី​ នឹង​អោយ​ដី​ទៅ​រដ្ឋ​វិញ​ មុនគេ​បង្អស់​ ។​ នេះ​សបញ្ជាក់​ថា​ លោក​អ៊ុ​ក​ រី​ ជា​មេខ្លោង​ក្នុង​ការ​ បង្កើត​ក្រុម​ជនខិលខូច​ក្នុង​ការ​រំលោភ​យក​ដី​ផ្សារ​ចំបក់​ដែល​ជា​ដី​របស់​រដ្ឋ​ពិតប្រាកដ​ណាស់​ ។​

​គួរ​បញ្ជាក់​ថា​ ផ្សារ​ចំបក់​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ ក្នុងភូមិ​សីហា​ ឃុំ​ចំបក់​ ស្រុក​បាទី​ ខេត្តតាកែវ​ ។​
​ជុំវិញ​ករណី​ខាងលើ​លោក​ អ៊ុ​ក​ រី​ អភិបាលរង​ស្រុក​បាទី​ បានអោយ​ដឹង​ថា​ ខាង​ក្រសួងមហាផ្ទៃ​បាន​ចុះ​ មក​ដោះស្រាយ​ហើយ​ ដោយ​យក​កំណត់ហេតុ​ពី​សាលាស្រុក​តែ​លទ្ធផល​យ៉ាងណា​នោះ​ នៅ​មិន​ទាន់​ ដឹង​នៅឡើយ​ ។​

​ចំណែក​លោក​ផេង​ វុ​ធ​ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តតាកែវ​ថា​ លោក​នៅ​មិន​ទាន់​បាន​ទទួល​ពាក្យ​ បណ្ដឹង​រឿង​ស្ថានីយ​ប្រេង​ឥ​ន្ធៈ​ខាងលើ​សង់​រំលោភ​យក​ដី​រដ្ឋ​នៅឡើយ​ តែ​លោក​និង​ចុះ​ទៅ​ត្រួតពិនិត្យ​ លើ​ស្ថានីយ​មួយ​នេះ​ តើ​សង់​ត្រឹមត្រូវ​តាម​បច្ចេកទេស​ហើយ​ឬ​នៅ​បើ​មិន​ត្រឹមត្រូវ​ទេ​ លោក​នឹង​បិទ​ភ្លាម​ ។​

​ប្រជាពលរដ្ឋ​ជាង​៨០​គ្រួសារ​សំណូម​ដល់​ថ្នាក់លើ​ស្ថាប័ន​ពាក់ព័ន្ធ​ គួរ​ចុះ​មក​ពិនិត្យ​ដោយ​ផ្ទាល់​ និង​ មាន​ប្រជាពលរដ្ឋ​ដែល​បាន​ផ្ដិត​មេដៃ​ចូលរួម​ជាមួយ​ផង​ កុំមក​ស្ងាត់ៗ​ហើយ​យក​កំណត់ហេតុ​ពីសា​លា​ ស្រុក​ទៅ​ វា​គ្មាន​លទ្ធផល​ល្អ​នោះ​ទេ​ ៕​ ជី​សូរ​កា​

Takao002-(1)

Takao002


ចែករំលែក៖