ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ប្រតិកម្ម​តវ៉ា​ការ​បូម​ខ្សាច់​ក្រុមហ៊ុន​សុខ ​ទៀង​ ដែល​អនុញ្ញាត​ដោយ​លោក​រដ្ឋមន្ដ្រី​ ស៊ុ​យ​ សែ​ម​

​ខេត្ដកណ្ដាល​ ៖​ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​នៅ​តំបន់​កោះអន្លង់ចិន​ ឃុំ​ អន្លង់​ចិន​ ស្រុក​ស្អាង​ ខេត្ដកណ្ដាល​ បាន​ ផ្ទុះ​ប្រឆាំង​តវ៉ា​ទៅ​នឹង​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ដោយ​ក្រុមហ៊ុន​សុខ ​ទៀង​ អ៊ី​ម​ ផត​ អ៊ិ​ច​ផត​ ដែល​អនុញ្ញាត​ដោយ​លោក​ ស៊ុ​យ​ សែ​ម​ រដ្ឋមន្ដ្រីក្រសួង​រ៉ែ​ និង​ថា​ម​ ពល​កាលពី​រសៀល​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​ ២០១៥​ ។​

ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ ពួក​គាត់​ បាន​ប្រើ​ផាវ​ និង​កាំជ្រួច​បាញ់​ ដុត​កង់​ ឡាន​ រួម​ទាំង​ប្រើប្រាស់​ទូក​យ៉ាងតិច​៧​ គ្រឿង​បើក​តាម​ដង​ទន្លេ​ដើម្បី​ប្រឆាំង​ តវ៉ា​ជាមួយនឹង​ក្រុមហ៊ុន​មួយ​នេះ​ ធ្វើ​ យ៉ាងណា​ឱ្យ​អាជ្ញាធរ​ ស្ថាប័ន​ពាក់ព័ន្ធ​ ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​គួរ​បញ្ឈប់​ ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុម​ ហ៊ុន​សុខ​ ទៀង​ ដែល​ក្នុង​គោលដៅ​ធ្វើ​ អាជីវកម្ម​ខ្សាច់​សំណង់​លើ​ផ្ទៃដី​សរុប​ ៣១,៧៧​ហិ​កតា​នៅ​តំបន់​កោះអន្លង់ចិន​ ស្រុក​ស្អាង​ ខេត្ដកណ្ដាល​ ។​

អ្នក​ភូមិ​ជា​ច្រើន​នាក់​និយាយ​ថា​ ប្រសិនបើ​ពុំ​មាន​វិធានការ​អន្ដរាគមន៍​ ណាមួយ​ពី​អាជ្ញាធរ​ ស្ថាប័ន​ពាក់ព័ន្ធ​ លំនៅ​ឋាន​របស់​ពួក​គាត់​អាច​ប្រឈម​ នឹង​ហានិភ័យ​ខ្ពស់​ បាក់​ច្រាំង​ ប៉ះពាល់​ ដល់​ការ​រស់​ប្រចាំ​ថ្ងៃ​ ។​

យ៉ាងតិច​មាន​ម៉ាស៊ីន​និង​សា​ឡង់​បូម​ ខ្សាច់​ក្រុមហ៊ុន​សុខ​ ទៀង​ អ៊ី​ម​ផត​ អ៊ិ​ច​ផត​ ជិត​១០​គ្រឿង​ចាប់ផ្ដើម​ដំណើរការ​បូម​ ខ្សាច់​កាលពី​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៥​ ធ្វើ​ឱ្យ​អ្នក​ភូមិ​ជ្រួលច្របល់​ ព្រួយបារម្ភ​ យ៉ាង​ខ្លាំង​ពី​ការ​ធ្វើ​អាជីវកម្ម​នេះ​អាច​នឹង​ ប៉ះពាល់​ដល់​លំនៅ​ឋាន​របស់​ពួក​គាត់​ ហើយ​ខាង​ក្រុមហ៊ុន​បាន​សម្រេច​ផ្អាក​បណ្ដោះអាសន្ន​ដើម្បី​រង់ចាំ​មាន​ដំណោះ​ស្រាយ​ ។​

គួរ​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៥​ លោក​ ស៊ុ​យ​ សែ​ម​ រដ្ឋមន្ដ្រី​ ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ចេញ​អាជ្ញា​ ប័ណ្ណ​អណ្ដូងរ៉ែ​បើក​ និង​ការដ្ឋាន​វាយ​ថ្ម​ អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​សុខ​ ទៀង​ អ៊ី​ម​ផត​ អ៊ិ​ច​ផត​ មាន​អាសយដ្ឋាន​ផ្ទះ​លេខ​៣០៨​ ភូមិ​ដើម​ចន្ទ​ សង្កាត់​ច្បារ​អំពៅ​ទី​២​ ខណ្ឌ​ មាន​ជ័យ​ធ្វើ​អាជីវកម្ម​ខ្សាច់​សំណង់​នៅ​ តំបន់​កោះអន្លង់ចិន​ ឃុំ​អន្លង់​ចិន​ ស្រុក​ ស្អាង​ ខេត្ដកណ្ដាល​ លើ​ផ្ទៃដី​សរុប​៣១,៧៧​ ហិ​កតា​ ។​ ប៉ុន្ដែ​អាជ្ញាប័ណ្ណ​មួយ​នេះ​លោក​ រដ្ឋមន្ដ្រី​ហាក់ដូចជា​បាន​ចេញ​ផ្ទុយ​ពី​ អនុក្រឹត្យ​លេខ​១៤០៤​ អន​ក្រ​.​ឥត​ ស្ដី​ពី​ ការ​សម្រួល​សមាសភាព​ និង​ការ​ប្រព្រឹត្ដ​ ទៅ​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​ធនធាន​ ខ្សាច់​របស់​រាជរដ្ឋាភិបាល​ ។​

ក្នុង​នោះ​បើ​ ទោះជា​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ត្រូវ​ មានច្បាប់​អនុញ្ញាត​ចេញពី​ក្រសួង​ធន​ ធាន​ទឹក​និង​ឧតុនិយម​ និង​គណៈកម្មាធិការ​ គ្រប់គ្រង​ធនធាន​ខ្សាច់​បង្កើត​ឡើង​ដោយ​ អនុក្រឹត្យ​ក៏​ដោយ​ ប៉ុន្ដែ​អាជ្ញាប័ណ្ណ​អនុ​ ញ្ញាត​ឱ្យ​ក្រុមហ៊ុន​សុខ​ ទៀង​ ធ្វើ​អាជីវកម្ម​ ខ្សាច់​សំណង់​លើ​ផ្ទៃដី​៣១,៧៧​ហិ​កតា​ នៅ​តំបន់​កោះអន្លង់ចិន​ ក្រសួង​រ៉ែ​ និង​ ថាមពល​បាន​ត្រឹមតែ​ចម្លង​ជូនៈ​ ទីស្ដីការ​ គណៈរដ្ឋមន្ដ្រី​,​ ក្រសួងមហាផ្ទៃ​,​ ក្រសួង​ សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​,​ ក្រសួង​រៀបចំ​ ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​,​ ក្រសួង​ បរិស្ថាន​,​ ក្រសួងកសិកម្ម​,​ សាលាខេត្ដ​ កណ្ដាល​ និង​សាលាស្រុក​ស្អាង​ ។​ ដោយ​ ឡែក​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ជាមួយនឹង​គណៈកម្មាធិការ​គ្រប់គ្រង​ ធនធាន​ខ្សាច់​មិន​ត្រូវ​បាន​ចម្លង​ជូន​ ។​

​អាច​នឹង​មាន​កំហុសឆ្គង​ឬ​ផ្ទុយ​ពី​ អនុក្រឹត្យ​លេខ​១៤០៤​ របស់​រាជរ​ដ្ឋា​ភិ​ បាល​ទើប​មាន​លិខិត​របស់​រដ្ឋមន្ដ្រីក្រសួង​ រ៉ែ​ និង​ថាមពល​លេខ​០០៧២​ រថ​.​រស​ ចុះ​ ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៥​ មួយទៀត​ បែរជា​បញ្ជាក់​មក​ក្រុមហ៊ុន​សុខ​ ទៀង​ អ៊ី​ម​ផត​ អ៊ិ​ច​ផត​ថា​ ក្រសួង​រ៉ែ​ និង​ថាមពល​ ឯកភាព​ផ្ដល់​អាជ្ញាប័ណ្ណ​ជូន​ក្រុមហ៊ុន​ ដើម្បី​ធ្វើ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​។​

មន្ដ្រី​រិះគន់​ថា​ “​ម្យ៉ាងដែរ​លោក​រដ្ឋ​ មន្ដ្រី​ ស៊ុ​យ​ សែ​ម​ ក្នុង​ថ្ងៃ​តែ​មួយ​ចេញ​ លិខិត​២​ លិខិត​មួយ​អនុញ្ញាត​ឱ្យធ្វើ​អាជីវ​ កម្ម​ លិខិត​មួយទៀត​ឯកភាព​ឱ្យធ្វើ​អាជីវ​ កម្ម​បណ្ដោះអាសន្ន​?”​ ។​

ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​និយាយ​ កាលពី​រសៀល​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​ ២០១៥​ថា​ ពួក​គាត់​នឹង​បន្ដ​នាំ​គ្នា​ធ្វើការ​ តវ៉ា​ដោយ​អហិង្សា​ គ្រាន់តែ​ប្រើប្រាស់​ ទូក​ម៉ាស៊ីន​ ដុត​កង់​ឡាន​ ឬ​ប្រើ​ផាវ​ កាំជ្រួច​ដើម្បី​ប្រឆាំង​តវ៉ា​ចំពោះ​ការ​ធ្វើ​ អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​សុខ​ ទៀង​ អ៊ី​ម​ផត​ អ៊ិ​ច​ផត​ ប្រសិនបើ​ពុំ​មាន​ ដំណោះស្រាយ​ ហើយ​ក្រុមហ៊ុន​នេះ​នៅ​ តែ​បន្ដសកម្មភាព​របស់​ខ្លួន​តាម​អាជ្ញា​ ប័ណ្ណ​អណ្ដូងរ៉ែ​បើក​ និង​ការដ្ឋាន​វាយ​ថ្ម​ ដែល​អនុញ្ញាត​ដោយ​លោក​រដ្ឋមន្ដ្រី​ ស៊ុ​យ​ សែ​ម​នោះ​ ៕
sg1

sg2

sg3

sg4