ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្នទ្រាំលែងបាននឹងគំនរសំរាមដ៏ធំដែលអ្នកម៉ៅ​ការប្រមូលយកទៅចាក់ចោលខាងលិចសាលាក្រុងស្ទឹងសែន

ខេត្តកំពង់ធំ ៖ គំនរសំរាមដែលគេយកទៅគរទុកចោល នៅខាងលិចសាលាក្រងស្ទឹងសែន មានចម្ងាយជាងពីររយម៉ែត្រ ស្ថិតក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ទីរួមខេត្តកំពង់ធំ មានរយៈពេលច្រើនឆ្នាំមកហើយ ធ្វើឱ្យគំនរសំរាមកាន់តែខ្ពស់ទៅៗដូចកូនភ្នំពេលត្រូវថ្ងៃ ត្រូវភ្លៀង ត្រូវខ្យល់ ធ្វើឱ្យកាកសំណល់សំរាមទាំងនេះធុំស្អុយរលួយ ជះក្លិនទៅលើលំនៅឋានប្រជាពលរដ្ឋដែលរស់នៅជិតនោះ និងជះក្លិនលើភ្ញៀវជាតិ- អន្តរជាតិ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ទីនោះ។

ក្លិនស្អុយពីគំនរសំរាមនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់សុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងដែលកំពុងប្រឈមទៅនឹងការកើតមានជំងឺឆ្លងផ្សេងៗជាបន្តបន្ទាប់ ជាពិសេសប្រជាពលរដ្នដែលរស់នៅក្នុងក្រុងស្ទឹងសែន។

ប្រជាពលរដ្ឋរស់នៅភូមិកំពង់ធំ និងភូមិកំពង់រទេះភាគច្រើនមានប្រតិកម្មយ៉ាងខ្លាំងចំពោះអ្នកម៉ៅការ ដោយនិយាយដូចៗគ្នាថា អ្នកម៉ៅការមួយណា ក៏ដូចមួយណាដែរ បើរឿងយកលុយដល់ខែមិនទាន់ទេទារភ្លាម ឯសំរាមវិញម្តេចក៏មិនយកឱ្យលឿនដូចមកយកលុយផង ? ពេលខ្លះទុកឱ្យស្ទះ២ទៅ៣ថ្ងៃ ហើយនៅតែមិនទាន់មកយកទៀត។ ពួកគាត់បន្តថា សំរាមទាំងនោះ ត្រូវបាន ក្រុមហ៊ុនអ្នកម៉ៅការគេដឹកយកមកគរក្បែរសាលាក្រុង ហើយបញ្ចេញក្លិនស្អុយរាល់ថ្ងៃ រាល់យប់ ចូលក្នុងទីរួមខេត្តកំពង់ធំ ដែលនៅពីក្រោមខ្យល់ ពួកគាត់សូមសំណូមពរទៅដល់អាជ្ញាធរសុំឱ្យក្រុមហ៊ុនម៉ៅការប្រមូលសំរាម បញ្ឈប់ការចាក់សំរាមនៅលើទីតាំងដែលកពុងចាក់រាល់ថ្ងៃ គឺត្រូវតែរកទីតាំងចាក់ថ្មីឱ្យឆ្ងាយពីក្រុង ដើម្បីកុំឱ្យទីក្រុង ដែលបានទទួលផ្ការំដួលពីរមានក្លិនសំរាមស្អុយបន្ដទៀត។

NKD-36x6_outline

ទាក់ទិននឹងសំរាមស្អុយរលួយចោលក្លិនទៅលើបងប្អូនប្រជាពលរដ្ឋខាងលើនេះ អ្នកយកព័ត៌មានយើងបានព្យាយាមសុំបំភ្លឺពីលោកប្រធានមន្ទីរបរិស្ថានដែរតែពុំមានអ្នកលើកទូរស័ព្ទកាលពីរសៀលថ្ងៃទី១៨ខែមិនា ឆ្នាំ២០១៧ ៕ ប៊ុន រិទ្ធី

ae (1) ae (2) ae (3) ae (4) ae (6) ae (5)