ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្នព្រួយបារម្ភការផ្ទុះជំងឺផ្តាសាយបក្សីនៅស្រុកស្ទោងងាប់ទាអស់រាប់ពាន់ក្បាល

ខេត្តកំពង់ធំ៖ បន្ទាប់មានការផ្ទុះជំងឺផ្ដាសាយបក្សីនៅក្នុងស្រុកស្ទោងរួចមក ប្រជាពលរដ្នមានការព្រួយបារម្ភយ៉ាងខ្លាំង​ខ្លាចមានការឆ្លង់មកមនុស្សទៀត​ ជាពិសេស កូន ចៅតូចៗ​ដែល ពុំទាន់ដឹងអី នោះ ពួកវានឹងប្រឈមមុខយ៉ាងខ្លាំង​។

បងស្រីសេត ចត្ថា បានត្អូចត្អែរថា​ «ខ្ញុំព្រួយបារម្ភណាស់ ចំពោះកូន តូចៗរបស់ខ្ញុំ ដែលខ្ញុំតែងតែទុកឲ្យពួកគេនៅផ្ទះ ហើយ ខ្ញុំចេញទៅលក់បន្លែនៅផ្សារស្ទោង ជារៀងរាល់ថ្ងៃ ខ្លាចឆ្លងជំងឺនេះ​ និងសំណូរពរសុំឲ្យ មន្រ្ដីជំនាញ​ពេទ្យសត្វ នៅមន្ទីរកសិកម្ម ខេត្តយកចិត្តទុកដាក់​ កំចាត់និងទប់ស្កាត់​ កុំឲ្យ មេរោគនេះឆ្លងរាលដាល»។

ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក ចាន់ បញ្ញាវ័ន្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ តាមបណ្ដាស្រុកនៅក្នុងខេត្ត ប្រសិនមានសត្វចិញ្ចឹមរបស់ខ្លួន​មានកើតជំងឺផ្សេងៗ សូមរាយការណ៍មកកាន់ខាងជំនាញបសុព្យាបាលឲ្យបានឆាប់ជាទីបំផុត ដើម្បីឲ្យខាងជំនាញចុះអន្តរាគមន៍ទប់ស្កាត់ឲ្យទាន់ពេលវេលា ។

គួរលឹកថា កាលពីពេលកន្លងមកថ្មីៗនេះ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ឡេង សុថែ ភេទប្រុស អាយុ៣៨ឆ្នាំ ប្រកបរបរចិញ្ចឹមសត្វទាចំនួន៤០០០ក្បាលស្ថិតនៅក្នុងភូមិអំពិល ឃុំសំព្រោជ ស្រុកស្ទោង ត្រូវផ្ទុះជំងឺផ្តាសសាយបក្សីស្លាប់អស់៣ពាន់ក្បាល នៅសល់១ពាន់ក្បាលទៀតត្រូវបានកំទេចចោលទាំងអស់៕​ ប៊ុន រិទ្ធី​

NKD-36x6_outline