ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាសហគមន៍ប្តឹងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីពីបទឧក្រិដ្ឋកាប់រុករានព្រៃឈើ

ខេត្តមណ្ឌលគិរី ៖ តំណាងជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីបានប្ដឹងប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទទៅស្ថាប័នអយ្យការសាលាដំបូងខេត្តចោទពីបទមិនប្ដឹងបរិហារឧក្រិដ្ឋ កម្មព្រៃឈើ។ សហគមន៍បានប្ដឹងមន្ត្រីរូបនេះម្ដងរួចមកហើយពីបទកាប់រានព្រៃឈើ ដែលសហគមន៍អភិរក្សក្នុងដែនព្រៃកែវសីមា ខេត្តមណ្ឌលគិរី។

ពាក្យបណ្ដឹងមានស្នាមមេដៃតំណាងសហគមន៍មកពីស្រុកចំនួន៤ និងក្រុង សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី សរុប មានគ្នា១៦នាក់ បានដាក់ចូលការិយាល័យ រដ្ឋបាលអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ហើយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ។

បណ្ដឹងថ្មីនេះទាមទារឲ្យមន្ត្រីអយ្យការស៊ើបអង្កេតទៅលើប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទដែលអះអាងថា បទឧក្រិដ្ឋកាប់រានព្រៃកើតមានច្រើនករណីមិនមានការបង្ក្រាប ប៉ុន្តែបែរជាចាត់វិធានការទៅលើរូបលោកដែលកាប់រានព្រៃតិចតួចនៅជុំវិញចម្ការ ផ្ទាល់ខ្លួនទៅវិញ ។

តំណាងសហគមន៍ភូមិឡៅកាសង្កាត់ សុខដុម អ្នកស្រី ផ្លឹក ណាវី បញ្ជាក់ថា ការដាក់ពាក្យប្ដឹងមន្ត្រីជំនាញខេត្តរូបនេះក្នុងគោលបំណងឲ្យជនជាប់សង្ស័យបង្ហាញ ភស្តុតាងបទល្មើសព្រៃឈើដែលកន្លងទៅនេះធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ប្រពៃណីជនជាតិដើមភាគតិចដែលអភិរក្សព្រៃឈើ ច្រើនជំនាន់មកហើយ ។ លើសពីនេះទៀត សហគមន៍រំពឹងថា ប្រសិនបើមានការប្តឹង បរិហារពីបទល្មើសឧក្រិដ្ឋព្រៃឈើនោះបទ ល្មើសនេះនឹងអាចថយចុះ ។

លោក យន់ សារ៉ោម ប្រធានមន្ទីរអភិ វឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីអះអាងថា លោកកាប់រានព្រៃជុំវិញចម្ការដូចពលរដ្ឋជាច្រើនដែលកាប់រានព្រៃដូចគ្នា ឬកាប់រហូតរាប់រយហិកតាក៏មិនមានសមត្ថកិច្ចណា ចាត់វិធានការឡើយ ។

តំណាងសហគមន៍ប៊ូស្រា លោក ក្រើង តុលា កត់សម្គាល់ដែរថា ការអះអាងរបស់ លោក យន់ សារ៉ោម បានដឹងពីបទឧក្រិដ្ឋ ព្រៃឈើ ប៉ុន្តែលោកមិនប្ដឹងបរិហារយូរ ពេលហើយ ដូច្នេះលោកអាចនឹងទទួល ខុសត្រូវក្នុងបទល្មើសព្រហ្មទណ្ឌមិនប្ដឹង បរិហារបទឧក្រិដ្ឋ។ លោកថា សហគមន៍ដាក់បណ្ដឹងថ្មីនេះមានប្រយោជន៍ឲ្យស្ថាប័នអយ្យការស៊ើបអង្កេតរកប្រភពនៃឧក្រិដ្ឋ កម្មព្រៃឈើដែលកើតមានកន្លងទៅនេះ ក្នុង តំបន់សហគមន៍អភិរក្ស ។

សហគមន៍ជនជាតិដើមភាគតិចព្នងភូមិស្រែអីុ សង្កាត់រមនា ក្រុងសែនមនោរម្យ បានប្ដឹងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ខណៈដែលមន្ត្រីរូបនេះកាប់រានព្រៃឈើពង្រីកដីចម្ការរបស់ខ្លួនអស់ចំនួន ២៣ហិកតាចាប់ពីឆ្នាំ២០១៤ រហូតដល់ ចុងឆ្នាំ២០១៦។ ចំណែកក្រុមសមត្ថកិច្ច ចម្រុះនៃអាជ្ញាធរខេត្ត និងមន្ទីរជំនាញបរិស្ថានចេញរបាយការណ៍បញ្ជាក់ថា លោក យន់ សារ៉ោម ពិតជាបានកាប់រានព្រៃឈើយកដីធ្វើជាកម្មសិទ្ធិគ្មានច្បាប់អនុញ្ញាត ។

NKD-36x6_outline

ព្រះរាជអាជ្ញាសាលាដំបូងខេត្តមណ្ឌលគិរី លោក ឡុង ហុងម៉េង ថ្លែងថា សហគមន៍មានសិទ្ធិដាក់បណ្ដឹងណាដែលដើម បណ្ដឹងចង់ប្ដឹង ក៏ប៉ុន្តែមន្ត្រីអយ្យការនឹងពិនិត្យស៊ើបអង្កេតបណ្ដឹងទាំងអស់នោះប្រសិនមានអង្គហេតុ ឬសាក្សីដាក់បន្ទុកបានទើបមន្ត្រីអយ្យការសម្រេចចោទប្រកាន់ជនដែលត្រូវប្ដឹងបាន ។

ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រ កម្ពុជា មាត្រាទី៥២៩ ចែងថា រាល់បុគ្គលណាដែលដឹងពីបទឧក្រិដ្ឋដែលអាចបង្ការ ឬបន្ថយអនុភាពរបស់បទល្មើសបានហើយមិនប្ដឹងបរិហារដល់អាជ្ញាធរតុលាការ ឬ អាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត ត្រូវ ផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែ ដល់១ឆ្នាំ និងពិន័យជាប្រាក់ពី១០ម៉ឺនរៀល ដល់២ លានរៀល ប៉ុន្តែត្រូវលើកលែងទោស ចំពោះបុព្វញាតិ ឬបច្ឆាញាតិបងប្អូនប្រុសស្រីរបស់ចារី ឬសហចារី សហព័ទ្ធរបស់ចារី ឬសហចារីអ្នកផ្ដើមគំនិត ឬអ្នកសមគំនិតប្រព្រឹត្តបទឧក្រិដ្ឋ និងបុគ្គលដែលច្បាប់ តម្រូវឲ្យរក្សាការសម្ងាត់វិជ្ជាជីវៈ។

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានធ្វើរបាយការណ៍ពីរដាច់ពីគ្នាជូនអភិបាលខេត្ត និងព្រះរាជអាជ្ញាសាលាដំបូងខេត្ត មណ្ឌលគិរី ដែលមានខ្លឹមសារដូចគ្នាទាក់ ទិនសមត្ថកិច្ចជំនាញ និងអាជ្ញាធរដែនដី រកឃើញថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក យន់ សារ៉ោម ពិតជាបានឈូសឆាយព្រៃរានយកដីដោយគ្មានការអនុញ្ញាតចាប់ពីឆ្នាំ២០១៤ រហូតចុងឆ្នាំ២០១៦នោះមែន ។

អ្នកនាំពាក្យ និងជាព្រះរាជអាជ្ញារង សាលាដំបូងខេត្តមណ្ឌលគិរី លោក សូ សុវិជ្ជា បញ្ជាក់ថា រដ្ឋបាលស្ថាប័នអយ្យការ ទទួលបានរបាយការណ៍នោះរួចហើយ រង់ចាំប្រធានស្ថាប័ននេះចាត់ឲ្យមន្ត្រីអយ្យការស៊ើបអង្កេតរបាយការណ៍នេះមុននឹង សម្រេចបែបណា ។

អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង កាលពីថ្ងៃទី១៤ ខែកុម្ភៈ បានធ្វើ ចំណារនៅលើរបាយការណ៍របស់មន្ទីរ បរិស្ថាន និងតម្រូវឲ្យមន្ត្រីមន្ទីរជំនាញដកហូតដីដែលឈូសឆាយថ្មីរក្សាទុកជាដី ព្រៃវិញ ។

ឆ្លើយតបទៅនឹងរបាយការណ៍របស់ មន្ទីរបរិស្ថាននេះប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក យន់ សារ៉ោម បញ្ជាក់ថា លោកបានធ្វើចម្ការលើដីតំបន់នោះប្រមាណ ១០ឆ្នាំមកហើយ និងបានកាប់សម្អាតព្រៃតាមព្រំចម្ការដូចពលរដ្ឋនៅតំបន់នោះបានធ្វើក៏ប៉ុន្តែបែរជាមានការប្ដឹងចោទថា លោក កាប់រានព្រៃឈើ។ លោកថា ករណីកាប់ រានចម្ការដូចលោកមានច្រើនករណី ជា ពិសេសសហគមន៍ផ្ទាល់ក៏កាប់រានព្រៃ ពង្រីកចម្ការដូចគ្នា ។

កំណត់ហេតុរបស់ក្រុមការងារចម្រុះខេត្តមណ្ឌលគិរី ដែលបានចុះអង្កេតករណីនេះកាលពីថ្ងៃទី៩ ខែកុម្ភៈ ឲ្យដឹងថា ប្រធាន ភូមិស្រែអីុបានផ្ដល់ដីជិត ៤ហិកតាទៅ ឲ្យលោក យន់ សារ៉ោម តាំងពីឆ្នាំ២០០៨ បច្ចុប្បន្នដីនោះត្រូវបានដាំស្វាយចន្ទីអស់ហើយ ក៏ប៉ុន្តែម្ចាស់ចម្ការបានកាប់រានព្រៃដែលសហគមន៍រក្សាទុកសុំចុះបញ្ជីជាព្រៃ សហគមន៍បន្ថែមទៀត ៕ សហការី

Untitled-1