ព័ត៌មានទាន់ហេតុការណ៍៖

ប្រជា​ពលរ​ដ្ន​ក្នុងស្រុក​ស្ទោង​មួយ​ចំនួន​ខ្វះ​ការ​យល់​ដឹង​រឿង​សំរាម​ និង​បរិស្ថាន​

​ខេត្តកំពង់ធំ​៖​ ប្រជា​ពលរ​ដ្ន​ក្នុងស្រុក​ស្ទោង​មួយ​ចំនួន​តូច​ដែល​លក់ដូរ​នៅ​តាម​ចិញ្ចើម​ថ្នល់ជាតិ​ តាម​ផ្ទះ​ តាម​ផ្លូវលំ​ ជា​ពិសេស​តាម​ហាង​បាយ​ ហាង​កាហ្វេ​ខ្វះ​ការ​យល់​ដឹង​រឿង​ពី​បរិស្ថាន​ពួក​គាត់​យក​សំរាម​កាក​សំណល់​ផ្ទះបាយ​របស់​គាត់​ទៅ​ចោល​តាម​ប្រឡាយ​ទឹក​សាលា​ដំណាក់​តា​តេន​ ដែល​ស្ថិត​នៅ​ក្នុងភូមិ​កំពង់​ចិន​ត្បូង​ ឃុំ​កំពង់​ចិន​ត្បូង​ ក្នុងស្រុក​ស្ទោង​ធ្វើ​អោយ​កក់ស្ទះ​ចរន្ដទឹក​សំរាប់​រំដោះ​ទឹក​ចេញពី​ស្រុក​ស្ទោង​និង​ជា​ប្រឡាយ​ទឹក​សំរាប់​ធ្វើស្រែ​ បង្ក​អោយ​ខូច​បរិស្ថាន​ ជះ​ខ្លិ​ន​ស្អុយ​ប៉ះពាល​សុខភាព​ប្រជា​ពលរ​ដ្ន​ដែល​រស់នៅ​ទីនោះ​យ៉ាង​ខ្លាំង​រួច​ហើយ​ដាក់បន្ទុក​លើ​អ្នកម៉ៅការ​ផា​ស៊ី​ផ្សា​រថា​មិន​ដឹក​សំរាម​ចេញ​ ហើយ​ពេល​ខ្លះ​យក​សំរាម​ទៅ​ចោល​ពាល​វាល​ពេល​កាល​គ្មាន​អនាម័យ​ តែបើ​តាម​ការ​ចុះ​ពិនិត្យ​ជាក់ស្ដែង​នៅ​ក្នុង​បរិវេណ​ផ្សារ​ស្ទោង​មានការ​ដឹក​ជ​ញ្ចូ​ន​សំរាម​អស់​ពុំ​មាន​សល់​នោះ​ទេ​។​

​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចោត​ប្រកាន់​នេះ​ លោក​ ន​ង​ ស៊ី​ ថា​ ប្រធាន​ម៉ៅ​ការ​ផា​ស៊ី​ផ្សារ​ស្ទោង​ បាន​ប្រាប់​អោយ​ដឹង​ថា​ ចំពោះ​សំរាម​ក្នុង​ផ្សារ​ស្ទោង​លោក​បានអោយ​កម្មករ​ដឹក​ចេញ​អស់​រាង​រាល់​ល្ងាច​ពុំដែល​មាន​សល់​ទេ​ចំពោះ​សំរាម​ក្នុង​ផ្សារ​នោះ​លើកលែងតែ​សំរាម​តាម​ផ្ទះ​ តាម​ហាង​នានា​ក្នុងស្រុក​ស្ទោង​ លោក​ពុំ​បាន​ប្រមូល​សំរាម​ទេ​ ព្រោះ​ពួក​គេ​មិន​បាន​បង់លុយ​អោយ​ខ្ញុំ​ ហើយ​ក៏​អាច​យក​មិន​បាន​ដែរ​ចំពោះ​សំរាម​ខ្ញុំ​ប្រមូល​ទៅ​មាន​កន្លែង​ស្ដុ​ប​ ៣​កន្លែង​ដោយ​ជីក​ស្រះ​ជំរៅ​៥​ម៉ែត្រ​ និង​ដុត​កំទេច​ចោល​រាល់ថ្ងៃ​ ពុំ​បាន​ចោល​រាយ​ប៉ាយ​ទេ​។​

​ក្នុង​នោះ​ដែរ​ លោក​ ព្រឹមរ​ដ្ឋា​ អភិបាលស្រុក​ស្ទោង​ បាន​មាន​ប្រសាសន៍​ថា​ចំពោះ​សំរាម​ក្នុង​ផ្សារ​គឺ​គេ​ប្រមូល​តែ​ក្នុង​ផ្សារ​ទេ​ពុំ​បាន​ប្រមូល​តាម​ហាង​ តាម​ផ្ទះ​ទេ​ ហើយ​ក៏​ពុំ​មាន​ក្រុមហ៊ុន​ ម៉ៅ​ការ​ដឹក​សំរាម​ ប្រមូល​សំរាម​ដែរ​ក្នុងស្រុក​ស្ទោង​ឥឡូវនេះ​ ទើប​ធ្វើ​អោយ​ប្រជា​ពលរ​ដ្ន​មួយ​ចំនួន​តូច​ខ្វះ​ការ​យល់​ដឹង​ យក​សំរាម​ទៅ​ចោល​ នៅ​តាម​ប្រឡាយ​ទឹក​បែប​នេះ​បង្ករ​អោយ​ខូច​បរិស្ថាន​ ជះ​ខ្លិ​ន​ស្អុយ​អា​សោ​ជ​ មិន​ត្រឹមតែ​ប៉ះពាល​សុខភាព​មនុស្ស​ទេ​ ចំ​សត្វ​ពា​ហ​នេះ​ គោក្របី​ ក៏​ឈឺ​ងាប់​ ដោយសារ​ផឹកទឹក​នេះ​ក្នុង​នោះ​ដែរ​លោក​សុំ​ សំណូមពរ​អោយ​ប្រជា​ពលរ​ដ្ន​ក្នុងស្រុក​ស្ទោង​ទាំងអស់​កែតំរូវ​ឡើង​វិញ​ចំពោះ​រឿង​សំរាម​នេះ​វិញ​៕​ ប៊ុ​ន​ រិ​ទ្ធី​

kpongthom (1) kpongthom (3) kpongthom (2) kpongthom