ព័ត៌មានទាន់ហេតុការណ៍៖

ប្រជា​ពលរ​ដ្ន​៨០​គ្រួសារ​ប្រតិកម្ម​ចំពោះ​កសិដ្ឋាន​ចិញ្ចឹម​មាន់​

​ខេត្ដកំពង់ធំ​ ៖​ កសិដ្ឋាន​ចិញ្ចឹម​មាន់​ មួយ​កន្លែង​មិន​បាន​បាញ់ថ្នាំ​សម្លាប់​មេ​ រោគ​ធ្វើ​ឱ្យ​កើត​សត្វ​រុយ​រាប់​លាន​ក្បាល​ ប៉ះពាល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ចំនួន​៨០​គ្រួសារ​ ស្ថិត​នៅ​ក្នុងភូមិ​-​ឃុំ​ អា​តស៊ូ​ ស្រុក​ប្រាសាទ​សំបូរ​ ខេត្ដកំពង់ធំ​។​

​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ មាន​ប្រជា​ ពលរដ្ឋ​ច្រើន​ជាង​៨០​គ្រួសារ​ដែល​មិន​ ពេញចិត្ដ​ចំពោះ​កសិដ្ឋាន​ចិញ្ចឹម​មាន់​ របស់​លោក​មេ​ភូមិ​អា​តស៊ូ​ដែល​គ្មាន​ អនាម័យ​គ្មាន​ការ​សម្អាត​ឱ្យ​បាន​ត្រឹម​ ត្រូវធ្វើ​ឱ្យ​ជះក្លិន​អសោច​ពាសពេញ​ភូមិ​ និង​កំពុង​តែ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ដោយសារ​តែ​ទីតាំង​កសិដ្ឋាន​ចិញ្ចឹម​ មាន់​នេះ​នៅ​កៀក​ក្បែរ​នឹង​សាលារៀន​ បឋម​សិក្សា​អាត់​ស៊ូ​ធ្វើ​ឱ្យ​សិស្ស​ធុំក្លិន​ ស្អុយ​ស្ទើរ​ដកដង្ហើម​មិន​រួច​ ។​

​ករណី​នេះ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​មាន​តួនាទី​ជា​មេ​ភូមិ​អាត់​ស៊ូ​ឈ្មោះ​ ជួន​ ជាង​ពុំ​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ ប្រកាន់​របស់​ប្រជាពលរដ្ឋ​ទេ​ ព្រោះ​លោក​ ឆ្លើយ​ថា​ជាប់រវល់​ធ្វើ​កិច្ច​ការងារ​ ។​

​មេឃុំ​អា​តស៊ូ​លោក​ ធា​ម​ លី​ បាន​ បំភ្លឺ​ថា​ ពិតជា​មាន​បញ្ហា​នេះ​មែន​តែ​ តាម​ការ​ប៉ាន់ស្មាន​ប្រហែលជា​៣០​ភាគរយ​ទៅ​៤០​ភាគរយ​តែ​ប៉ុណ្ណោះ​ដែល​ប៉ះ​ ពាល់​ហើយ​លោក​ក៏​បាន​ប្រជុំ​ជាមួយ​ ប្រជាពលរដ្ឋ​សិស្សសាលា​ដើម្បី​រក​វិធាន​ ការ​ទប់ស្កាត់​មាន​តែ​បាញ់ថ្នាំ​ប៉ុណ្ណោះ​។​ ដូច្នេះ​លោក​ក៏​សុំ​ឱ្យ​មន្ទីរ​កសិកម្ម​ខេត្ដ​ ជួយ​ចុះ​ពិនិត្យ​ចំពោះ​កសិដ្ឋាន​មួយ​នេះ​ ហើយ​ដែរ​ថា​ តើ​គួរ​ចាត់វិធានការ​បែប​ ណា​ដើម្បី​សម្លាប់​មេរោគ​ដែល​ធ្វើ​ឱ្យ​កើត​ រុយ​តែ​មាន់​ពុំ​មាន​ឈឺ​ឬ​ងាប់​នោះ​?​ ៕

​ប៊ុ​ន​ រិ​ទ្ធី​

Bunrithy001

Bunrithy001-(1)

Bunrithy001-(2)

Bunrithy001-(3)