ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសកូរ៉េខាងត្បូងខិតខំស្វែងរកការគាំទ្រឲ្យមានទំនាក់ទំនងល្អជាមួយប្រទេសកូរ៉េខាងជើង

នៅពេលនេះកូរ៉េខាងត្បូងកំពុងតែ ស្វែងរកការគាំទ្រ និងមានកិច្ចពិភាក្សាជា បន្តបន្ទាប់ជាមួយកូរ៉េខាងជើង ដើម្បីបញ្ចប់ វិបត្តិក្នុងនោះមានប្រទេសជប៉ុនដែលជា ប្រទេសស្ថិតនៅក្នុងគោលដៅវាយប្រហារ របស់កូរ៉េខាងជើង និងជាទីតាំងដែលមីស៊ីល កូរ៉េខាងជើងបានហោះឆ្លងកាត់ជាច្រើន លើក។

តាមសារព័ត៌មាន Yonhap News ចេញ ផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានថ្លែងទៅកាន់នាយករដ្ឋមន្ត្រី ជប៉ុន លោក ស៊ីនហ្សូ អាបេ ថា ទំនាក់ទំនង រវាងរដ្ឋាភិបាលក្រុងព្យុងយ៉ាង នឹងតូក្យូគួរតែត្រូវបានរឹតចំណងឲ្យប្រសើរឡើង ដើម្បី ជួយដោះស្រាយវិបត្តិកូរ៉េខាងជើង។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ លោក អាបេ លោក មូនបានសង្កត់ធ្ងន់ថា «សន្តិភាពនៅឧបទ្វីបកូរ៉េ មិនអាចប្រសើរឡើងដោយសារតែកិច្ចប្រជុំកំពូលរវាងកូរ៉េខាងត្បូងនឹងកូរ៉េខាងជើងតែម្យ៉ាងប៉ុណ្ណោះទេ» នេះបើយោងតាមការលើកឡើង របស់លោក Kim Eui-Kyeom អ្នកនាំពាក្យ ប្រចាំវិមានប្រធានាធិបតីកូរ៉េខាងត្បូង។

ជាមួយគ្នានេះដែរ លោក មូន បាន បន្ថែមថា ទំនាក់ទំនងអន្តរកូរ៉េអាចឆ្ពោះ ទៅមុខបាននៅពេលដែលកូរ៉េខាងជើង បង្កើនទំនាក់ទំនងល្អជាមួយជប៉ុន និង សហរដ្ឋអាមេរិក។ សូមជម្រាបថា ការលើក ឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងត្រូវ បានធ្វើឡើង បន្ទាប់ពីជប៉ុនបានបង្ហាញក្តី បារម្ភថាខ្លួនអាចនឹងត្រូវបានគេទុកចោល បន្ទាប់ពីកូរ៉េខាងត្បូង និងកូរ៉េខាងជើង បង្កើនទំនាក់ទំនងល្អនឹងគ្នា។

ចំណែកកូរ៉េខាងត្បូងវិញនឹងស្វែងរក កម្រិតនៃការជួបចរចាគ្នាក្នុងកម្រិតខ្ពស់ បំផុត ជាមួយសាធារណរដ្ឋប្រជាធិបតេយ្យ កូរ៉េ (DPRK) នៅចុងខែមីនានេះ ដើម្បី ត្រៀមសម្រាប់ការឯកភាពគ្នានៅក្នុងកិច្ច ប្រជុំកំពូលអន្តរកូរ៉េ ។

លោក Im Jong-seok ប្រធានបុគ្គលិក បម្រើកិច្ចការឲ្យលោកប្រធានាធិបតីកូរ៉េ ខាងត្បូង Moon Jae-in បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយដោយ ខ្លីៗថា រដ្ឋាភិបាលលោក មូន នឹងជំរុញឲ្យ កិច្ចចរចាគ្នាក្នុងកម្រិតមួយខ្ពស់ជាមួយនឹង DPRK នៅចុងខែមីនានេះសម្រាប់ការ ឯកភាពគ្នា ដើម្បីរៀបចំនៅក្នុងកិច្ចប្រជុំ កំពូលអន្តរកូរ៉េ ដែលនឹងប្រព្រឹត្តទៅនៅ ចុងខែមេសា ៕ ម៉ែវ សាធី