ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសចំនួន១៩នៅលើពិភពលោកដែលខ្លាំងបំផុតនៅលើពិភពលោក

តាមការស្រាវជ្រាវជាប្រចាំស្តីពីប្រទេស ដែលល្អបំផុតនៅលើពិភពលោក ត្រូវបាន សារព័ត៌មានអាមេរិកចុះផ្សាយ និងពិភព លោកទទួលស្គាល់ ក្នុងនោះអាមេរិកជា ប្រទេស ដែលខ្លាំងបំផុតលើពិភពលោក ទាំងវិស័យយោធា និងសេដ្ឋកិច្ចខ្ពស់ បើ ទោះបីពេលនេះមានប្រធានាធិបតី ដែល ធ្វើឲ្យមនុស្សជាច្រើននៅលើពិភពលោក មិនពេញចិត្តក៏ដោយ។

អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វ ផ្សាយអាមេរិកបានវាយតម្លៃទៅលើ ប្រទេសចំនួន៨០លើគ្រប់វិស័យ ទាំង ប្រវត្តិសាស្ត្រ និងវិប្បធម៌ និងគុណភាពនៃ ជីវិតរស់នៅរបស់ពលរដ្ឋនៅក្នុងប្រទេស នោះ។

ចំណុចសំខាន់មួយទៀត គឺការវាយ តម្លៃពីឥទិ្ធពលនៃអំណាច និងឥទ្ធិពល នៃសេដ្ឋកិច្ចនយោបាយនៅលើពិភព លោក ព្រមទាំងកម្លាំងយោធានផងដែរ។

នៅក្នុងការស្រាវជ្រាវមានពលរដ្ឋជាង ២មឺុននាក់ ក្នុងនោះមានអ្នកជំនួញធំ អ្នក នយោបាយ និងពលរដ្ឋសាមញ្ញ ត្រូវបាន សួរពាក់ព័ន្ធនឹងសកម្មភាពខាងលើ។ លទ្ធ ផលបង្ហាញឲ្យឃើញថា អាមេរិកគឺនៅ តែជាប្រទេសមហាអំណាច បន្ទាប់មកគឺ ជារុស្ស៊ី និងចិន ចំណែកអង់គ្លេសគឺជា ប្រទេសលំដាប់ទី៤ បន្ទាប់មកគឺជាប្រទេស ប៉ាគីស្ថាន ទួរគី និងអីុស្រាអែល។

ខាងក្រោមនេះជាប្រទេសទាំង១៩ ដែលខ្លាំងបំផុតលើពិភពលោកទាំងវិស័យ សេដ្ឋកិច្ច និងយោធា៖

១៩-ប្រទេសប៉ាគីស្ថាន៖ បើទោះបី មានវិវាទនយោបាយ អំពើពុករលួយ និង សង្គ្រាមវាយប្រហារទៅលើក្រុមភេរវកម្ម តែតាមការវាយតម្លៃរបស់ US News បាន វាយតម្លៃថា បើទោះជាមានបញ្ហាមួយចំនួន តែប្រទេសនេះជាប្រទេសធំនឹងមានឥទ្ធិ ពលនៅក្នុងតំបន់អាស៊ីភាគកណ្តាល។

១៨-ប្រទេសស៊ុយអែត៖ បើទោះបីការ វិវឌ្ឍនិងរីកធំធាត់ចាប់ផ្តើមចេញពីយោធា ប៉ុន្តែប្រទេសស៊ុយអែតមិនបានចំណាយ ច្រើនទៅលើវិស័យយោធា ប៉ុន្តែប្រទេស នេះបានវិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងនោះ មានវិស័យសិទ្ធិមនុស្ស។

១៧-ប្រទេសអីុតាលី៖ ប្រទេសនេះ កំពុងតែប្រឈមមុខនឹងបញ្ហាជាច្រើន លើផ្នែកនយោបាយ ប៉ុន្តែប្រទេសនេះមាន សេដ្ឋកិច្ចធំទី៣នៅក្នុងតំបន់អឺរ៉ុប និងជា ប្រទេសដែលមានពលរដ្ឋរស់នៅល្អបំផុត លើពិភពលោក។

១៦-ប្រទេសអូស្ត្រាលី៖ បើទោះបីជា ប្រទេសនេះមានសេដ្ឋកិច្ច និងនយោបាយ យោធារឹងមាំ ប៉ុន្តែប្រទេសនេះឈរលំដាប់ ទី៤ជាប្រទេសដែលមានគុណភាពរស់នៅ របស់ពលរដ្ឋ។

១៥-ប្រទេសឥណ្ឌា៖ ជាប្រទេសដែល មានពលរដ្ឋច្រើន និងជាប្រទេសដែលមាន សេដ្ឋកិច្ចរីកចម្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៦។ មិនត្រឹមតែប៉ុណ្ណោះ ឥណ្ឌាជាប្រទេសដែលមានមហាសេដ្ឋី ពិភពលោករហូតដល់ទៅ១១នាក់ ។

១៤-ប្រទេសស្វុីស៖ ជាប្រទេសតូច មួយនៅក្នុងតំបន់អឺរ៉ុបជាប្រទេសស្អាត និង មានការរស់នៅល្អបំផុតលើពិភពលោក និងជាប្រទេសមានសេដ្ឋកិច្ចលំដាប់ទី១១ លើពិភពលោក។

១៣ -ប្រទេសអីុរ៉ង់៖ ជាប្រទេសអ៊ិស្លាម ដែលមានឥទ្ធិពលបំផុតនៅក្នុងតំបន់មជ្ឈិម បូព៌ា និងជាប្រទេស ដែលមានថាមពល ប្រេងច្រើននៅក្នុងតំបន់ជាប្រទេសដែល មានប្រេងរហូតដល់៩ភាគរយនៅលើ ពិភពលោក។

១២-ប្រទេសទួរគី៖ ជាប្រទេសតំបន់ មជ្ឈិមបូព៌ា ប៉ុន្តែចូលជាសមាជិកអឺរ៉ុបក៏ជា ប្រទេសដែលមានឥទ្ធិពលនៅក្នុងតំបន់មាន កម្លាំងយោធានិងសេដ្ឋកិច្ចរឹងមាំ។

១១-ប្រទេសកាណាដា៖ តាមសារព័ត៌ មាន US News បានវាយតម្លៃថា កាណាដា ជាប្រទេស ដែលមានឥទ្ធិពល និងតម្លៃឈរ លំដាប់ទីពីរបន្ទាប់ពីអាមេរិក។

១០-ប្រទេសកូរ៉េខាងត្បូង៖ ជាប្រទេស រក្សាទុកនូវរូបិយវត្ថុបរទេសច្រើនបំផុតក្នុង តំបន់ និងជាប្រទេសមានសេដ្ឋកិច្ចនាំចេញ លំដាប់ទី៦នៅលើពិភពលោក។

៩-អារ៉ាប់រួម (UAE)៖ ជាប្រទេស ដែល នាំចូលអាវុធច្រើនជាងគេបំផុតនៅក្នុងតំបន់ មជ្ឈិមបូព៌ា ។

៨-ប្រទេសអារ៉ាប៊ីសាអ៊ូឌីត៖ ជាប្រទេស មានប្រេងច្រើនលំដាប់ពិភពលោក និងជា ប្រទេសមានអំណាចនៅក្នុងតំបន់មជ្ឈិម បូព៌ា។ ប្រទេសនេះជាប្រទេសសម្ពន្ធមិត្ត អាមេរិក និងទិញអាវុធច្រើនបំផុតនៅលើ ពិភពលោក ។

៧-ប្រទេសអីុស្រាអែល៖ បើទោះបីជា ប្រទេសមានពលរដ្ឋតែ៨លាននាក់ ប៉ុន្តែ ប្រទេសនេះមានឥទ្ធិពលនៅលើឆាក់អន្តរ ជាតិ ប៉ុន្តែប្រទេសនេះកំពុងតែមានវិវាទ ជាមួយប្រទេសប៉ាឡេស្ទីនពាក់ព័ន្ធនឹងការ សាងសង់លំនៅឋាន។

NKD-36x6_outline

៦-ប្រទេសបារាំង៖ ជាប្រទេស ដែល មានប្រាក់ចំណូលមធ្យមរបស់ពលរដ្ឋម្នាក់ ៤២.៣៨៤ដុល្លារ និងជាប្រទេសដែល លក់អាវុធលំដាប់ពិភពលោក។

៥-ប្រទេសអាល្លឺម៉ង់៖ ជាប្រទេស ដែលមានសេដ្ឋកិច្ចល្អបំផុតនៅក្នុងតំបន់ អឺរ៉ុប និងជាប្រទេសមានឥទ្ធិពលតំផុត មានសិទ្ធិសម្រេចគ្រប់យ៉ាង។

៤-ប្រទេសអង់គ្លេស៖ ជាប្រទេស ដែលមានការអភិវឌ្ឍខ្ពស់ មានឥទ្ធិពល នៅលើឆាកអន្តរជាតិ។ បើទោះបីជាប្រទេស ដែលបានចាកចេញពីតំបន់អឺរ៉ុបដំបូងគេ បង្អស់ ប៉ុន្តែឥទ្ធិពល និងសេដ្ឋកិច្ចប្រទេស នេះមិនរងផលប៉ះពាល់នោះឡើយ។

៣-ប្រទេសចិន៖ ជាប្រទេសដែលមាន ឥទ្ធិពល និងទាក់ទាញបំផុតនៅលើឆាក អន្តរជាតិ។ ចិនជាប្រទេសដែលមានពលរដ្ឋ រហូតដល់ទៅ១,៤ពាន់លាននាក់ និងមាន កម្លាំងទាហានច្រើនបំផុតលើពិភពលោក និងជាប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ ទីពីរបន្ទាប់ពីអាមេរិក។ តាមអ្នកឯកទេស សេដ្ឋកិច្ចនៅក្នុងឆ្នាំ២០៥០ ចិននឹងក្លាយ ជាប្រទេស ដែលមានសេដ្ឋកិច្ចលំដាប់ទីមួយ នៅលើពិភពលោក។

២-ប្រទេសរុស្ស៊ី៖ ជាប្រទេសដែលមាន ធនធានធម្មជាតិសម្បូរបែប ប្រាក់ចំណាយ សម្រាប់យោធាយ៉ាងច្រើនគិតតាមភាគ រយនៃប្រាក់ចំណូលមធ្យមរបស់រដ្ឋ។ ទាំង នោះហើយធ្វើឲ្យរុស្ស៊ីមានកម្លាំងទាហាន នាំមុខលើអង្គការណាតូ។

១-សហរដ្ឋអាមេរិក៖ ពលរដ្ឋ៧៥ភាគរយ បានបាត់បង់ការគោរពដល់មេដឹកនាំថ្មី អាមេរិក ក្រោយពេលលោកត្រាំឡើងកាន់ តំណែងប្រធានាធិបតីអាមេរិក។ ដូចអ្វី ដែលមនុស្សគ្រប់រូបបានដឹងអាមេរិកគឺជា ប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ទីមួយនៅ លើពិភពលោក និងជាប្រទេសមហា អំណាចទីមួយលើវិស័យសេដ្ឋកិច្ចនិង យោធា។ នៅក្នុងមូលនិធិការពារជាតិនៅ ក្នុងឆ្នាំ២០១៧ អាមេរិកបានចំណាយប្រាក់ រហូតដល់ទៅ៦០០ពាន់លានដុល្លារ៕ ម៉ែវ សាធី

10 1 2 3 4 5 6 7 8