ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសមួយចំនួនសម្រេចលុបចោលប្រាក់ដុល្លារអាមេរិកក្នុងការដោះដូរពាណិជ្ជកម្ម

ដោយសារតែមានបញ្ហាសេដ្ឋកិច្ច និង ទណ្ឌកម្មពីអាមេរិក ក៏ដូចជា សង្គ្រាម ពាណិជ្ជកម្ម ប្រទេសជាច្រើនជុំវិញពិភព លោក បានឡើងគម្រោងប្រើប្រាស់រូបិយ វត្ថុផ្ទាល់ខ្លួន នៅក្នុងវិស័យពាណិជ្ជកម្ម ទ្វេ ភាគី ឬពហុភាគី ជំនួសប្រាក់ដុល្លារអាមេរិក ។

កន្លងមកថ្មីៗ មេដឹកនាំ រុស្ស៊ី អីុរ៉ង់ និង ទួរគី ជាប្រទេសនាំមុខ ក្នុងការទាត់ចោលប្រាក់ដុល្លារអាមេរិក នៅក្នុងវិស័យពាណិជ្ជ កម្មត្រីភាគី ។ នៅក្នុងកិច្ចប្រជុំថ្នាក់អ្នកឯកទេសសេដ្ឋកិច្ច ដោយមានវត្តមានរបស់ ប្រធានាធិបតីរុស្ស៊ី អីុរ៉ង់ និងទួរគី បានព្រមព្រៀងគ្នាបោះបង់ចោលប្រាក់ដុល្លារនៅ ក្នុងវិស័យពាណិជ្ជកម្មត្រីភាគី។

ប្រធានាធិបតីរុស្ស៊ី លោកពូទីន ប្រធា នាធិបតីអីុរ៉ង់ លោក ហាស្សាន់ រូហានី និងប្រធានាធិបតីទួរគីលោកRecepTayyip Erdogan ទទួលបានជោគជ័យនៅក្នុងកិច្ចព្រមព្រៀង នៃជំនួបនូវប្រទេស អីុរ៉ង់ ក្នុង ការបោះបង់ចោលប្រាក់ដុល្លារ សម្រាប់ ធ្វើការ​ដោះដូរទំនិញ ប្រេង … ហើយ ជំនួសវិញ គឺប្រទេសទាំង៣ បានប្រើ ប្រាស់ប្រាក់ផ្ទាល់ខ្លួនធ្វើការដោះដូរតាម ធនាគារ។

សារព័ត៌មាន MNA បានផ្សាយថា ប្រធានធនាគារ អីុរ៉ង់ លោកAbdol Nasser Hemmatiនឹងទៅកាន់ប្រទេសរុស្ស៊ី ក្នុង រយៈពេលឆាប់បំផុត ដើម្បីពិភាក្សានិង អនុវត្ត តាមកិច្ចព្រមព្រៀង ខាងលើ ។ នៅលើបណ្តាញ Twitter លោកHemmati បានបញ្ជាក់ថា មន្ត្រីសេដ្ឋកិច្ច ប្រទេសទាំង បីបានសន្យា ដោះដូរពាណិជ្ជកម្ម ដោយ មិនត្រូវការប្រាក់ដុល្លារអាមេរិក។

ក្រុមអ្នកឯកទេសបញ្ជាក់ថា ប្រសិនបើប្រទេសទាំងបីទទួលបានជោគជ័យនៅក្នុងការ ដោះដូរពាណិជ្ជកម្ម ដោយមិនគិតជា ប្រាក់ដុល្លារ ឬទូទាត់ប្រាក់ដុល្លារ នោះ នឹងមានប្រទេសជាច្រើនទៀត អនុវត្តតាម ជាមិនខាន ដើម្បីបញ្ចៀសការដាក់ទណ្ឌ កម្មពីអាមេរិក៕ ម៉ែវ សាធី