ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននៅក្នុងផ្ទះ

ភ្នំពេញ៖ ​ហេតុការណ៍មួយដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ បន្ទាប់ពីប្រទះឃើញបុរសម្នាក់បានចងកសម្លាប់ខ្លួនកាលពី​ម៉ោង ៦និង៣០នាទីល្ងាច​ ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ដែលទីតាំង ស្ថិតនៅភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​​សពខាងលើមានឈ្មោះ អុត សាន អាយុ​៥៤​ឆ្នាំ រស់នៅ ភូមិ សង្កាត់​កើតហេតុ​ខាងលើ មានស្រុកកំណើតនៅខេត្តកំពង់​ចាម ​ប្រពន្ធ​ឈ្មោះ សេង ស្រូ​យ អាយុ​៥០​ឆ្នាំ មានកូន​៤​នាក់ (​ប្រុស​២​នាក់ ស្រី​២​នាក់​) តែ​បានលែង​លះ​​ជាមួយ​ប្រពន្ធ​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ ក៏ដោយ​សារគាត់ជាមនុស្ស​ញៀន​នឹង​ល្បែង ។​

តាមប្រភពព័ត៌មានអ្នកជិតខាងបានឲ្យដឹងថា រូបគាត់បាន វិល​មកពី​លេងស្រុកកំណើតវិញពេលមកដលមផ្ទះក៏បានចាក់សោផ្ទះចូល​ក៏​ស្រាប់តែប្រទះឃើញ​សពខាងលើ ទើប​ភ័យ​ស្លន់ស្លោរ ស្រែកប្រាប់​អ្នកជិតខាង និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែម្តង ។​

​តែ​ទោះជា​យ៉ាងណាក្តី សាច់ញាតិ​ខាង​អតីត​ខាង​ប្រពន្ធ​ពុំ​ទទួលស្គាល់សាកសព​បុរស​ខាងលើ​ឡើយ ដោយ​សំអាង​ប្តី​ប្រពន្ធ​ខាងលើ​បាន​លែងលះគ្នា​ដាច់ស្រេច​យូរ​មកហើយ​ៗ​ក្រោយពី​សមត្ថកិច្ចពិនិត្យកោសល្យ​វិច័យ​​រួច​ស្រាវជ្រាវ​ទំនាក់ទំនង​ទៅ​សាច់ញាតិ​មក​ទទួល​សាកសព​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕ សុខាសែនជ័យ