ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញម៉ូតូNEX មួយគ្រឿងត្រូវជនសង្ស័យយកមកប្លុងចោល

ភ្នំពេញ៖ ម៉ូតូម៉ាក Nexមួយគ្រឿង ត្រូវបានសមត្ថកិច្ចប្រទះឃើញ នៅក្នុងប្រឡាយទឹក ដោយសង្ស័យថា មានជនសង្ស័យធ្វើសកម្មភាពលួច ឬប្លន់រួចយកមកលាក់ទុក ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៧ ខែកញ្ញ ឆ្នាំ ២០១៨ នៅចំនុចក្នុងប្រឡាយទឹកមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

ម៉ូតូមួយគ្រឿងដែលជនសង្ស័យយកទៅប្លុងចោលនោះ មានម៉ាកnex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BS7799។

បច្ចុប្បន្នម៉ូតូខាងលើបានយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យដើម្បីស្រាវជ្រាវរកម្ចាស់ ៕ សុខាសែនជ័យ