ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសសរសៃប្រសាទម្នាក់ដេកស្លាប់ក្នុងទឹកក្បែរភូមិ

ខេត្តកំពង់ឆ្នាំង៖ បុរសសរសៃប្រសាទម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងទឹកក្បែរភូមិ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិលាជ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ប្រភពពីសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មុំ សឿន ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅក្នុងភូមិធ្នង់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាមនុស្សសរសៃប្រសាទ ហើយតែងតែដើរម្នាក់ឯងគ្រប់ទីកន្លែងក្នុងស្រុកនេះ ។

NKD-36x6_outline

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីផ្ទះបាត់ ហើយបងប្អូនសាច់ញាតិបានដើរតាមរកតាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨មកម៉្លេះតែរកមិនឃើញ។ លុះមកដល់ថ្ងៃកើតហេតុ មានអ្នកនេសាទត្រីមួយក្រុមបានប្រទះឃើញបុរសនេះដេកស្លាប់ក្នុងទឹកមិនដឹងតាំងពីពេលណា ក៏រត់មករាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះពិនិត្យតែម្តង។

ក្រោយពីសមត្ថកិច្ចចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យរួចមក សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយលង់ទឹករួចបានប្រគល់សាកសពឲ្យសាច់ញតិយកទៅលំឋានធ្វើបុណ្យតាមប្រពៃណី៕ សហការី