ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពស្រ្តីម្នាក់ស្លាប់មិនដឹងមូលហេតុ នៅម្ដុំដីឡូត៍លីយ៉ុងផាត់ (មានវីដេអូ)

ភ្នំពេញ៖ សាកសពស្រ្តីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីព្រលប់ថ្ងៃទី១៤ ខែមិថុនា ដោយពេលយប់ពេកសមត្ថកិច្ចក៏លើកពេលចុះពិនិត្យនៅព្រឹកថ្ងៃទី១៥ ខែមិថុនា នេះវិញ ។

សាកសពស្ត្រីដែលគេប្រទះឃើញខាងលើ គឺស្ថិតនៅម្ដុំស្ពានលីយ៉ុងផាត់ចុះពីវង្វល់មូលប្រហែល១៥ម៉ែត្រ នៅក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។

ខណៈនេះ សមត្ថកិច្ចកំពុងពិនិត្យសាកសព តែទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយសពស្រ្តីខាងលើពាក់អាវយឺតពណ៌ស ខោសាច់ក្រណាត់ពណ៌ខ្មៅ និងមានកាបូបស្ពាយពណ៌ផ្កាឈូក១ នៅក្បែរសាកសព ៕

[fbvideo link=”https://www.facebook.com/Nokorwatnews/videos/1112850892070681/” width=”600″ height=”400″ onlyvideo=”1″]

 

2039e9f8-339c-4817-8486-9c207be18277

d6f95243-13be-4c0f-9328-cc15b35132cd

f39e1eda-a693-427e-95f1-e33e1ac70951