ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញស្ត្រីម្នាក់ត្រូវសត្វឈ្លើងទាមនៅក្នុងប្រឡាយទឹក

ខេត្តព្រះសីហនុ៖ ស្ត្រីវ័យ២៣ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញក្នុងទឹកប្រឡាយ មានទាំងឈ្លើងទាមផង នៅក្បែរសួនច្បារវាលរេញ កាលពីម៉ោងជាង9យប់ ថ្ងៃទី19 សីហា 2018 រួចត្រូវបានគេជួយនាំយកទៅកាន់ប៉ុស្តិប៉ូលីសដើម្បីសាកសួរពីសាវតា។

ជាមួយនឹងអាការៈរងារ និងរវើ រវាយផងនោះ នៅជាប់នឹងខ្លួនស្ត្រីរូបនេះ ឃើញមានអត្តសញ្ញាណ ប័ណ្ណ1សន្លឹក លុយខ្មែរ និងលុយដុល្លាសរុបជាង50មុឺនរៀល រួមទាំងសំបុត្ររថយន្តក្រុង 2សន្លឹក(ពីបាត់ដំបង-ភ្នំពេញ និងពីភ្នំពេញ ខេត្តព្រះសីហនុ) ។

ទោះជាយ៉ាងនេះក្តី ក្រោយសាកសួរ សមត្ថកិច្ចមិនបានបង្ហើបប្រាប់ពីសាវតាឬរឿងរ៉ាវ របស់ស្ត្រីរូបនេះឡើយ ក្នុងនោះតាមរយៈអត្តសញ្ញាណបណ្ណ័ជាប់ខ្លួន នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ សមត្ថកិច្ចស្រុកព្រៃនប់បានទំនាក់ទំនងដល់គ្រួសារស្ត្រីរូបនេះ ដើម្បីអោយខាងគ្រួសារមកទទួលយកវិញផងដែរ ៕ ឆ្លាម សមុទ្រ