ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ប្រទះឃើញ​សាកសព​ទារក​ម្នាក់ដែល​គេ​ច្រក​ស្បោង​ខ្មៅយកមក​ដាក់​ផ្លុ​ង​ចោល​នៅក្នុង​គំនរ​សំរាម

ខេត្ត​ព្រះសីហនុ៖ ហេតុការណ៍​នេះ​បង្កឲ្យមាន​ការណ៍​ភ្ញាក់ផ្អើល​នៅ​ថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ខណៈដែល​ក្រុម​អនាម័យ​ក្រុងព្រះសីហនុ ដើរ​រើស​សំរាម ក៏​ប្រទះឃើញ​សាកសព​ទារក​ម្នាក់ ដែល​គេ​ច្រក​ស្បោង​ខ្មៅយកមក​ដាក់​ផ្លុ​ង​ចោល​នៅក្នុង​គំនរ​សំរាម​ម្តុំ​សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ។

ករណីនេះ គេ​មិនដឹងថា តើ​សាកសព​ទារក​មួយ​នេះ ស្លាប់​ហើយ​បាន​គេ​យកមក​បោះចោល​ឬ​យ៉ាងណា​នោះទេ ។

សាកសព​ទារក​នេះ ក្រុម​អនាម័យ​បានប្រគល់​ទៅ​នគរបាល​ប៉ុស្តិ៍រដ្ឋបាល​សង្កាត់​លេខ៣ ដើម្បី​ស្រាវជ្រាវ​បន្ត ៕ ឆ្លាម សមុទ្រ