ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះ​ឃើញ​បុរស​ម្នាក់​ចង​ក​ស្លាប់​នៅ​ដើម​ស្វាយ​ក្នុង​ឃុំ​ព្រែក​អញ្ចាញ

ខេត្ត​ក​ណ្តា​ល​ ​៖ បុរស​ម្នាក់​បាន​ចង​ក​សម្លាប់​ខ្លួន​នៅ​មែក​ស្វាយ​ក្បែរ​ភូមិ​ ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​ ​និង​សមត្ថ​កិច្ច​ចុះ​មក​ពិ​និត្យ​មើល​ ​ដែល​ការ​ចង​ក​នេះ​មិន​ដឹង​តាំង​ពី​ពេល​ណា​នោះ​ទេ​ ​។

ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​ខាង​លើ​នេះ​បាន​កើត​ឡើង​នា​វេលា​ម៉ោង​៦ព្រឹក​ ​ថ្ងៃ​ទី​៣០ ខែ​មក​រា​ ​ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​លើ​ ​ឃុំ​ព្រែក​អញ្ចាញ​ ​ស្រុក​មុខកំពូល​ ​ខេត្ត​ក​ណ្តា​ល​ ​។ ជន​រង​គ្រោះ​ ​គង់​ ​គាង​ ​អាយុ​៣៧ឆ្នាំ​ ​ស្នា​ក់​នៅ​ភូមិ​ស្វាយ​អាត់​លើ​ ​ឃុំ​ព្រែក​តា​មា​ក់​ ​ស្រុក​ខ្សាច់​ក​ណ្តា​ល​ ​ខេត្ត​ក​ណ្តា​ល​ ​បាន​ធ្វើ​ការ​ជា​ជាង​សំណង់​នៅ​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ​ ​។

ការ​ធ្វើ​អត្ត​ឃាត​របស់​ជន​រង​គ្រោះ​នេះ​ ​សមត្ថ​កិច្ច​មិន​ទាន់​អះអាង​ពី​មូល​ហេតុ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ​ ​ដោយ​រង់​ចាំ​ធ្វើ​កោស​ល្យ​វិ​ច័​យ​ ​និង​សាកសួរ​សាច់​ញាតិ​បន្ថែម​ ​៕

vc21p0si

9lz14gxf