ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះ​ឃើញ​សាកសព​ស្ដ្រី​ម្នាក់​ក្បែរ​ភូមិ​មិន​ស្គាល់​អត្ដសញ្ញាណ​

ចែករំលែក៖

​ខេត្ដកំពង់ស្ពឺ​ ៖​ សាកសព​ស្ដ្រី​មិន​ ស្គាល់់​អត្ដសញ្ញាណ​ម្នាក់​ត្រូវ​បាន​ប្រជា​ ពលរដ្ឋ​ប្រទះ​ឃើញ​មាន​សភាព​ហើម​ ស្អុយ​ទៅ​ហើយ​ ដែល​អ្នកខ្លះ​លើក​ឡើង​ថា​ ជន​រង​គ្រោះ​ទំនងជា​ស្លាប់​២-៣​ថ្ងៃមុន​ ។​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​រៀប​ ចំ​ទុកដាក់​ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ​។​

​ហេតុការណ៍​ប្រទះ​ឃើញ​នេះ​បាន​កើត​ ឡើង​នៅ​វេលា​ម៉ោង​១០​និង​៥០​នាទី​ ថ្ងៃ​ ទី​១៣​ ខែឧសភា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​ ពង្រ​ ឃុំ​ធម្មតា​អរ​ ស្រុក​ចំ​រោងទង​ ខេត្ដ​ កំពង់ស្ពឺ​ ។​

​លោក​វរសេនីយ៍ត្រី​ ឃុ​ត​ សុផល​ អធិការ​នគរបាល​ស្រុក​សំរោង​ទង​បានឱ្យ​ ដឹង​ថា​ តាម​ការ​ស្រង់​សម្ដី​របស់​ប្រជា​ ពលរដ្ឋ​ គឺ​មុន​ពេល​កើតហេតុ​មាន​ប្រជា​ ពលរដ្ឋ​ម្នាក់​បាន​ដើរទៅ​រកគោ​ក្បែរ​ភូមិ​ ស្រាប់តែ​ប្រទេះ​ឃើញ​សាកសព​ស្ដ្រី​ម្នាក់​ មាន​សា​ភាព​ហើម​ស្អុយ​ទៅ​ហើយ​ ឃើញ​ ដូច្នោះ​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​និង​ បង្ក​ឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពល​ រដ្ឋ​នៅ​ក្នុងភូមិ​ចោមរោម​មើល​ តែ​ពុំ​ មាន​នរណា​ម្នាក់​បាន​ស្គាល់​ថា​ស្ដ្រី​រង​គ្រោះ​ ជា​អ្នក​ណា​មកពីណា​នោះ​ទេ​ ។​

​លោក​អធិការ​បន្ដ​ថា​ ក្រោយ​ពិនិត្យ​ សាកសព​សមត្ថកិច្ច​សម្រេច​ទុក​សាក​ សព​នៅ​ទីនោះ​ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​ សាច់ញាតិ​ ។​
​ប្រជាពលរដ្ឋ​ដែល​ចោមរោម​មើល​ បាន​លើក​ឡើង​ថា​ ស្ដ្រី​រង​គ្រោះ​ដែល​ ស្លាប់​បណ្ដាល​មក​ពី​ខ្យល់គរ​ ។​

​ជុំវិញ​ ករណី​ប្រទះ​ឃើញ​សាកសព​ ស្ដ្រី​នេះ​ដែរ​ លោក​អធិការ​នគរបាល​ស្រុក​ សំរោង​ទង​បាន​បញ្ជាក់​ថា​ ការ​ស្លាប់​របស់​ ស្ដ្រី​រង​គ្រោះ​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​ករណី​ ឃាតកម្ម​នោះ​ទេ​ ៕ សេនា​ស័ក្ដិ​

Tra005


ចែករំលែក៖