ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះ​ឃើញ​សាកសព​ស្ដ្រី​ម្នាក់​វាយបំបាក់​ក​ស្លាប់​ទម្លាក់​សព​ចោល​ក្នុង​ចម្ការ​ប្រេងខ្យល់​

​ខេត្ដកំពង់ចាម​ ៖​ ស្ដ្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ វាយបំបាក់​ករួច​ដឹក​សព​ទៅ​ទម្លាក់​ចោល​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ រសៀល​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​ ចំណុច​ចម្ការ​ប្រេងខ្យល់​ចម្ងាយ​ប្រមាណ​១២០​ ម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៦​ ស្ថិត​ក្នុង​ ភូមិ​ត្រ​ញំ​ង​ស្នាយ​ ឃុំ​ជើងព្រៃ​ ស្រុក​ បា​ធា​យ​ ខេត្ដកំពង់ចាម​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ ហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​ដើរ​ឆ្លងកាត់​ ចំណុច​កើតហេតុ​ឆ្ពោះទៅ​មើល​ចម្ការ​ របស់​គេ​ ស្រាប់តែ​បាន​ប្រទះ​ឃើ​ិ​ញ​សព​ ស្ដ្រី​ម្នាក់​ត្រូវ​បាន​គេ​មក​ប្លុង​ចោល​នៅ​ ក្នុង​គំនរ​ស្លឹក​ប្រេងខ្យល់​ទើប​មានការ​ភ្ញាក់​ ផ្អើល​ស្រែក​ឆោឡោ​ឡើង​ និង​បាន​ទូរស័ព្ទ​ សុំ​អន្ដរាគមន៍​ពី​សមត្ថកិច្ច​តែ​ម្ដង​ ។​

​ប្រភព​ដដែល​បាន​បន្ដ​ថា​ ភ្លាម​នោះ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ពិនិត្យ​ និង​ហ៊ុម​ព័ទ្ធ​កន្លែង​កើតហេតុ​មិន​អនុញ្ញាត​ ឱ្យ​អ្នក​ណា​ម្នាក់​ចូល​ទៅ​ជិត​ឡើយ​បំណង​ ពិនិត្យ​ស្វែងរក​ភស្ដុ​តាង​នានា​។​ បន្ទាប់​ មក​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​សព​រួច​បញ្ជាក់​ថា​ សព​ស្ដ្រី​រង​គ្រោះ​ត្រូវ​គេ​វាយបំបាក់​ក​ ចំណែក​ខ្លួនប្រាណ​វិញ​មិនឃើញ​មាន​ ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ទេ​។​ សព​ មាន​ពាក់​អាវយឺត​ ស្លៀកខោ​ខូ​វ​ប៊​យ​ជើង​ វែង​ពណ៌​ខៀវ​ និង​ស្លៀកខោ​ក្នុង​ពណ៌​ខ្មៅ​ ព្រមទាំង​មាន​កាត​មួយ​សន្លឹក​សរសេរ​ អក្សរ​ថៃ​ឈ្មោះ​ សោម​ ស៊ុ​យ​គង់​ អាយុ​ ៣១​ឆ្នាំ​ អាសយដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​។​ ដោយឡែក​នៅ​កន្លែង​កើតហេតុ​សមត្ថ​ កិច្ច​រក​មិនឃើញ​មាន​វត្ថុ​តាង​អ្វី​គួរ​ឱ្យ​កត់​ សម្គាល់​សម្រាប់​ការ​ស្រាវជ្រាវ​នោះ​ទេ​។​

​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​របស់​ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ សព​ស្ដ្រី​រង​គ្រោះ​ អាច​ត្រូវ​ក្រុម​ឃាតក​ដែល​មាន​គ្នា​ច្រើន​ វាយបំបាក់​ក​ស្លាប់​ពី​កន្លែង​ណាមួយ​ រួច​ ដឹក​សព​មក​ទម្លាក់​ចោល​នៅ​ក្នុង​ចម្ការ​ ប្រេងខ្យល់​នេះ​តែ​ម្ដង​ ហើយ​ពេលវេលា​ កើតហេតុ​អាច​នៅ​ចន្លោះ​ពេល​២​ថ្ងៃមុន​។​

​សមត្ថកិច្ច​បាន​អំពាវនាវ​ដល់​ប្រជា​ ពលរដ្ឋ​ទូទៅ​ដែល​បាត់​សមាជិក​មាន​ភិន​ ភាគ​ដូច​ខាងលើ​សូម​ទាក់ទង​មក​សមត្ថកិច្ច​ស្រុក​បា​ធា​យ​ ។​

​ដោយសារ​តែ​ពុំ​ទាន់​មាន​សមាជិក​ គ្រួសារ​មក​ទទួល​ហេតុនេះ​សមត្ថកិច្ច​ បាន​សម្រេច​កប់ស​ពស្ដ្រី​រង​គ្រោះ​នៅ​ក្នុង​បរិវេណ​វត្ដ​មួយ​កន្លែង​ជា​បណ្ដោះអាសន្ន​ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៉ាងណា​ករណី​ ឃាតកម្ម​នេះ​សមត្ថកិច្ច​កំពុង​ខ្នះខ្នែង​ ស៊ើបអង្កេត​ស្រាវជ្រាវ​ដើម្បី​តាម​ស្វែង​ រក​ចាប់ខ្លួន​ជន​ដៃដល់​ជា​ឃាត​កមក​ផ្ដន្ទាទោស​តាម​ច្បាប់​ ៕​ ហេង​ ន​រិ​ន្ទ្រ​

Narin

Narin-1