ខេត្តពោធិ៍សាត់ ៖ អ្នកភូមិបានប្រទះឃើញសាកសពបុរសម្នាក់ហើមស្អុយរលួយក្នុងពំនូកចំប៉ើងត្រង់ចំណុចទួលព្រះធាតុ ក្នុងភូមិអន្លង់ហាត ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយការស្លាប់នេះមិនដឹងមូលហេតុច្បាស់លាស់នៅឡើយទេ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា សាកសពដែលគេប្រទះឃើញនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៥ មានឈ្មោះ ហេង សេងលី ហៅម៉ៅ ហៅង៉ោល ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រះស្រែ ឃុំស្វាយហ្លួង ស្រុកកណ្តៀង។
តាមការអះអាងពីក្រុមគ្រួសារជនរងគ្រោះបានចាកចេញពីផ្ទះកាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ ។ លុះរហូតដល់ម៉ោងកើតហេតុខាងលើក៏មានការភ្ញាក់ផ្អើលថាមានបុរសម្នាក់ស្លាប់នៅពំនូកចំប៉ើង ទើបសមត្ថកិច្ចចុះមកអន្តរាគមន៍ពិនិត្យនិងធ្វើកោលសល្យវិច័យថាជាសាច់ញាតិ ។ ករណីនេះសមត្ថកិច្ចជំនាញសន្និដ្ឋានថា អាចជាករណីឃាតកម្ម ប៉ុន្តែទោះបីយ៉ាងណាសមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច័យដើម្បីឲ្យដឹងពីមូលហេតុកាន់តែច្បាស់៕
ចុចអាន៖ បុគ្គលិកខុនដូ ISL លោតពីលើអគារជាន់ទី១៤សម្លាប់ខ្លួន សង្ស័យរឿងថៅកែមិនបើកប្រាក់ខែឱ្យ