ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមជម្រើសជាតិប្រេស៊ីល Thiago Silva មិនហ៊ានសន្យាឈ្នះពាន World Cup ចំពោះអ្នកគាំទ្រឡើយ

កីឡាករ Thiago Silvaប្រធានក្រុមជម្រើសជាតិប្រេស៊ីល បានថ្លែងថាគាត់មិនហ៊ានសន្យា ចំពោះអ្នកគាំទ្រថា ក្រុមប្រេស៊ីលនឹងឈ្នះជើងឯកWorld Cupនៅក្នុងប្រទេសរុស្ស៊ីឡើយ ប៉ុន្តែគាត់គ្រាន់តែសន្យាថា ក្រុមរបស់គាត់នឹងខិតខំលេងបាល់ឲ្យល្អអស្ចារ្យនៅក្នុងកម្មវិធីពាន រង្វាន់ពិភពលោកនេះ។

ក្រុមមកពីអាមេរិកខាងត្បូងរហ័សនាមសាំបាប្រេស៊ីល បានរងភាពអាម៉ាសកាលពី ឆ្នាំ២០១៤ដោយត្រូវបានអាល្លឺម៉ង់បំបាក់ដោយលទ្ធផល ៧ទល់នឹង១ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើទឹកដីខ្លួនឯង។

កីឡាករThiago Silva ខ្សែការពាររបស់ក្លិបParis St-Germain បាននិយាយប្រាប់អ្នក សារ ព័ត៌មានថា “យើងមានឱកាសលេងនៅWorld Cupសារជាថ្មីម្តងទៀតដែលអាចឲ្យយើង កត់ត្រា នៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់របស់ពួកយើង។ យើងមិនអាចសន្យាថាយើងនឹងឈ្នះ ជើងឯក ឡើយគ្រាន់អាចនិយាយថាយើងនឹងព្យាយាមលេងឲ្យបានល្អគ្រប់ការប្រកួតទាំងអស់” ។

ចំណែកឯកខ្សែប្រយុទ្ធថ្លៃជាងគេលើលោក Neymar ដែលជាមិត្តរួមក្រុម Paris St-Germain ជាមួយនឹងកីឡាករ Thiago Silva ដែរនោះបាននិយាយថា គាត់មិនទាន់ជា សះស្បើយ១០០ភាគរយនោះទេក្រោយការវះកាត់រួច តែគាត់ត្រៀមខ្លួនរួចរាល់ ហើយសម្រាប់ការប្រកួតWorld Cupឲ្យប្រទេសរបស់គាត់ ៕ ដេវីត