ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុម Derry City របស់ប្រទេសអៀរឡង់ស្លាប់ក្រោយឈ្នះ Drogheda 4-0

កីឡាករ Ryan McBrideដែលជាប្រធានក្រុម Derry City ក្នុងក្របខ័ណ្ឌប្រទេសអៀរឡង់Premier League បានស្លាប់នៅក្នុងបន្ទប់គេងរបស់ខ្លួនតែប៉ុន្មានម៉ោងក្រោយក្រុមរបស់គាត់យកឈ្នះលើក្រុម Drogheda United ដោយលទ្ធផល 4-0។

ក្រោយប្រកួតចប់កីឡាករវ័យ២៧ឆ្នាំ Ryan McBride បាននិយាយថា លោកហាក់ដូចជាមិនស្រួលខ្លួន ហើយក៏បានទៅសម្រាកនៅផ្ទះ ហើយខ្សែការពារកណ្តាលរូបនេះក៏បានបាត់បង់ជីវិតនៅក្នុងបន្ទប់គេងរបស់លោកតែម្តង។

g4

បន្ទាប់ពីបានដឹងពីដំណឹងមរណភាព អ្នកគ្រាំទាល់ទាត់ជាច្រើនបានមកជួបជុំគ្នានៅផ្ទះរបស់កីឡាករ Ryan McBride ខណៈដែលពួកគេពុំទាន់ដឹងពីមូលហេតុនៃការស្លាប់នោះឡើយទេ។

NKD-36x6_outline

នៅពេលជាមួយគ្នានេះ ការចូលរួមរំលែកទុក្ខចំពោះមរណភាព Ryan McBride បានធ្វើឡើងយ៉ាងច្រើននៅក្នុងពិភពបាល់ទាត់នៃប្រទេសអៀរឡង់ ពិសេសនៅក្នុងបណ្តាញសង្គម Twitter។

គួរបញ្ជាក់ថា កីឡាករRyan McBrideបានចាប់ផ្តើមអាជីពបាល់ទាត់នៅក្នុងក្លិប Derry City ដែលជាក្លិបនៅក្នុងស្រុកកំណើតខ្លួនតែម្តងនៅក្នុងឆ្នាំ២០១១ ៕ ដេវីត
g4 (1)

sr

sr (1)