ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានរដ្ឋសភា​ហុង​គ្រី​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​កម្ពុជា​គឺ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្ដិការ​រវាង​ប្រទេស​ទាំង​២​ឱ្យ​កាន់តែ​សកម្ម​ថែម​ទៀត​

​ភ្នំពេញ​ ៖​ នៅ​ក្នុង​ជំនួប​សម្ដែង​ការ​ គួរសម​ជាមួយ​សម្ដេច​អគ្គមហាសេនា​ បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លោក​ Laszlo​ Kover​ ប្រធានរដ្ឋសភា​ប្រទេស​ហុង​គ្រី​ បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ថា​ នេះ​ជា​ លើក​ទី​១​ហើយ​ដែល​លោក​បាន​មក​បំពេញ​ ទស្សនកិច្ច​នៅ​កម្ពុជា​ ។​ លោក​សូម​ សម្ដែង​ការ​អបអរសាទរ​ចំពោះ​ការ​រីក​ ចម្រើន​របស់​កម្ពុជា​ហើយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ពេល​នេះ​គឺ​ដើម្បី​ ជំរុញ​កិច្ច​សហប្រតិបត្ដិការ​រវាង​ប្រទេស​ទាំង​២​ឱ្យ​កាន់តែ​សកម្ម​ថែម​ទៀត​ដោយ​ឈរ​លើ​មូលដ្ឋាន​ដែល​មាន​ស្រាប់​ជា​ យូរលង់​ណាស់​មក​ហើយ​ ។​

​លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ ជំនួយការ​ សម្ដេច​តេ​ជោ​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ក្រោយ​ ជំនួប​ថា​ លោក​ប្រធានរដ្ឋសភា​ប្រទេស​ ហុង​គ្រី​បាន​មាន​ប្រសាសន៍​បែប​នេះ​កាល​ ពី​ព្រឹក​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ វិមាន​សន្ដិភាព​ ទីស្ដីការ​នាយក​រដ្ឋមន្ដ្រី​។​

​លោក​ប្រធានរដ្ឋសភា​ហុង​គ្រី​មាន​ ប្រសាសន៍​បន្ដ​ថា​ ជាបឋម​គឺ​ផ្ដោត​លើ​ ការ​យកចិត្ដទុកដាក់​ពី​ទំនាក់ទំនង​រវាង​ ស្ថាប័ន​នីតិប្បញ្ញត្ដិ​ រួម​ទាំង​សមាជិក​ ស្ថាប័ន​ផង​ ក៏​ដូច​ជាមួយ​គណៈកម្មការ​ ស្ថាប័ន​នីតិប្បញ្ញត្ដិ​ផង​ ។​ លើស​ពី​នេះ​ទៅ​ ទៀត​លោក​ក៏​មាន​ទិស​ដៅ​ជំរុញ​កិច្ច​សហ​ ប្រតិបត្ដិកា​រលើ​វិស័យ​ពាណិជ្ជកម្ម​ សេដ្ឋ​ កិច្ច​រវាង​ប្រទេស​ទាំង​២​ផង​ដែរ​ ។​

​ជា​ការ​ឆ្លើយ​តប​សម្ដេច​តេ​ជោ​បាន​ ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ហុង​គ្រី​ ដែល​បាន​ជួយ​ដល់​កម្ពុជា​តាំងពី​ទស​វត្ស​ ៨០​មក​ ។​ សម្ដេច​មាន​ប្រសាសន៍​ថា​ ហុង​គ្រី​បាន​ជួយ​កម្ពុជា​ច្រើន​ណាស់​រួម​ ទាំង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ ផង​ដែរ​ ។​ សម្ដេច​បាន​ស្វាគមន៍​និង​ គាំទ្រ​ចំពោះ​ការ​ជំរុញ​ទំនាក់ទំនង​រវាង​ ប្រទេស​ទាំង​២​ឱ្យ​កាន់តែ​សកម្ម​ថែម​ ទៀត​ ពីព្រោះ​នេះ​ជា​គោលបំណង​រួម​រវាង​ ប្រទេស​ទាំង​២​ ។​ សម្ដេច​សម្ដែង​ការ​រីក​ រាយ​ដែល​ប្រទេស​ទាំង​២​មាន​គោលបំណង​ ដូច​គ្នា​ ។​ ក្រៅពី​នេះ​ទៀត​គប្បី​ណា​ពិនិត្យ​ បន្ថែម​ទៅ​លើ​កិច្ច​សហប្រតិបត្ដិការ​ រវាង​ស្ថាប័ន​នីតិប្បញ្ញត្ដិ​ដោយ​សុំ​ឱ្យ​ភាគី​ ទាំង​២​ពិនិត្យ​ពិចារណា​លើ​អ្វី​អាច​ធ្វើ​ជា​ មួយ​គ្នា​បាន​ រួម​ទាំង​ការ​ជំរុញ​ទំនាក់ទំនង​ រវាង​ប្រជាជន​នឹង​ប្រជាជន​ រវាង​យុវជន​ នឹង​យុវជន​ផង​ដែរ​ ។​

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ នោះ​ដែរ​នៅ​វិមាន​សន្ដិភាព​លោក​ Vose​ Ramon​ Rodriquey​ Varona​ ឯកអគ្គ​រដ្ឋ​ ទូត​គុយ​បា​បាន​ចូល​ជម្រាបលា​សម្ដេច​ តេ​ជោ​ក្នុង​ឱកាស​ដែល​លោក​បញ្ចប់​ បេសកកម្ម​ការទូត​នៅ​កម្ពុជា​ ។​

​លោក​ឯកអគ្គរដ្ឋទូត​គុយ​បា​បាន​ ជម្រាប​ជូន​សម្ដេច​តេ​ជោ​ថា​ នេះ​ជា​កិត្ដិ​ យស​និង​សប្បាយ​ជា​អនេក​ដែល​លោក​ បាន​មក​បំពេញបេសកកម្ម​ការទូត​នៅ​ កម្ពុជា​ ។​ លោក​ពុំដែល​ជួប​ការ​លំបាក​អ្វី​ ទេ​ ផ្ទុយ​ទៅ​វិញ​តែងតែបាន​ទទួល​នូវ​ការ​ គាំទ្រ​ពេញទំហឹង​ពី​ស្ថាប័ន​នីតិប្បញ្ញត្ដិ​ ពី​ ក្រសួងការបរទេស​ក៏​ដូច​ជា​ស្ថាប័ន​ដទៃ​ ទៀត​និង​រាជរដ្ឋាភិបាល​ផង​ដែរ​ ។​

​លោក​ឯកអគ្គរដ្ឋទូត​គុយ​បា​បាន​បន្ថែម​ ថា​ តាំងពី​លើក​ដំបូង​ដែល​លោក​មក​ កាន់​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​រយៈពេល​២៥​ឆ្នាំ​មុន​លោក​បាន​សង្កេត​ឃើញ​ប្រជាជន​ ជា​ពិសេស​យុវជន​ជំនាន់​ក្រោយ​បាន​ ផ្លាស់​ប្ដូរ​ជីវភាព​រស់នៅ​មាន​ភាព​ប្រសើរ​ ឡើង​ ហើយ​លោក​សង្ឃឹមថា​ ការ​រីក​ ចម្រើន​នេះ​នឹង​មាន​បន្ដ​ទៅ​ទៀត​ ។​ កម្ពុជា​ មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​លើ​វិស័យ​ សេដ្ឋកិច្ច​វិស័យ​នយោបាយ​ទាំង​នៅ​ក្នុង​ ប្រទេស​ទាំង​នៅ​ក្រៅប្រទេស​ ។​ កម្ពុជា​ នឹង​មាន​អនាគត​ភ្លឺស្វាង​ ។​

​ជា​ការ​ឆ្លើយ​តប​សម្ដេច​តេ​ជោ​បាន​ ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​គុយ​បា​ ដែល​គាំទ្រ​កម្ពុជា​ជា​ដរាប​រៀង​មក​ ។​ គុយ​បា​តែងតែ​ជួយ​កម្ពុជា​ ផ្ដល់​ជំនួយ​ ផ្ដល់​វេជ្ជបណ្ឌិត​ជួយ​ព្យាបាល​ក៏​ដូច​ជា​ ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ ផង​ដែរ​ ។​ ក្នុង​ន័យ​នេះ​សម្ដេច​សូម​ថ្លែង​ អំណរ​គុណ​ចំពោះ​លោក​ឯកអគ្គរដ្ឋទូត​ ដែល​បាន​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា​ ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​កាន់តែ​រីក​ចម្រើន​ខ្លាំង​ឡើង​ថែម​ទៀត​។​ សម្ដេច​ តេ​ជោ​ក៏​បាន​ជូនពរ​លោក​ឯកអគ្គរដ្ឋទូត​ឱ្យ​ទទួល​បាន​ជោគជ័យ​បន្ដបន្ទាប់​ទៀត​ក្នុង​ បេសកកម្ម​ការទូត​របស់​លោក​ ៕​ ហេង​សូ​រិ​យា​

IMG_1083

IMG_1096