ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីមីយ៉ាន់ម៉ា និងលោកជំទាវ អញ្ជើញចូលថ្វាយបង្គំ​គាល់ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង

ភ្នំពេញ៖ នៅវេលាម៉ោង ៣:០០ នាទីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ប្រធានាធិបតីនៃប្រទេស មីយ៉ាន់ម៉ា លោក U Htin Kyaw និងភរិយា ព្រមទាំងគណៈប្រតិភូបានអញ្ជើញចូលថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ជាទីគោរពសក្ការៈនៃយើង នៅព្រះបរមរាជវាំង។

បន្ទាប់ពីជំនួបសវនាការថ្វាយបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួចហើយនោះ នៅវេលាម៉ោង ៤:០០ នាទីរសៀលថ្ងៃដដែលនេះ លោកប្រធានាធិបតីមីយ៉ាន់ម៉ា និងភរិយា ព្រមទាំងគណៈប្រតិភូ បានអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធនៅវិមានឯករាជ្យនិងស្តូបព្រះបរមរតនកោដ្ឋ ។

នៅព្រឹកថ្ងៃទី០៤ កុម្ភៈ លោកប្រធានាធិបតីក៏អញ្ជើញជួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាពផងដែរ៕

NKD-36x6_outline

1 2 3 4