ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីរុស្ស៊ី លោកពូទីន ព្រមានពីការត្រៀមវាយប្រហារទីតាំងមានទាហានអាមេរិកឈរជើងនៅស៊ីរី

រដ្ឋាភិបាលទីក្រុងមូស្ជូ បានផ្ញើលិខិត ព្រមានពីរច្បាប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដោយក្នុងនោះបញ្ជាក់ថា កម្លាំងទាហាន រុស្ស៊ី និងទាហានស៊ីរីត្រៀមវាយប្រហារទៅលើទីតាំងដែលមានទាហានអាមេរិកឈរជើង។

សារព័ត៌មាន CNN បានដកស្រង់ការប្រកាសរបស់ក្រសួងការពារជាតិអាមេរិកដែល បានបញ្ជាក់ថាក្រុមឧទ្ទាមជាច្រើន កំពុងស្ថិតនៅក្នុងតំបន់ដែលអាមេរិកការពារ។ ការប្រកាសរបស់ រុស្សីបានបង្ក ក្តីបារម្ភ ដល់ទីបញ្ជាការអាមេរិក នៅក្នុង ប្រទេសស៊ីរី ។ ប្រសិនបើរុស្ស៊ីវាយប្រហារ នោះ ទាហានអាមេរិកនឹងជួបគ្រោះថ្នាក់ ។ ទីក្រុងវ៉ាស៊ីនតោន ក៏បានឆ្លើយតបវិញ ដោយបញ្ជាក់ថារុស្ស៊ីមិនត្រូវវាយប្រហារ ទៅលើតំបន់ដែលមានទាហានអាមេរិក ឡើយ ។

សារព័ត៌មាន CNN បានផ្សាយថា ទីតាំងយោធាសម្ពន្ធមិត្ត ដឹកនាំដោយ អាមេរិក ប្រឆាំងនឹងក្រុមភេរវកម្ម IS នៅ ក្នុងតំបន់ At Tanfប្រឈមនឹងគ្រោះថ្នាក់ ។ ទាហានអាមេរិក បានគ្រប់គ្រងតំបន់៥៥ គីឡូម៉ែត្រ ជុំវិញតំបន់ At Tanf។ ដោយសារតែតំបន់នោះនៅជិតព្រំដែនស៊ីរី ហ្ស៊ក ដង និងអីុរ៉ាក់ បានក្លាយជាតំបន់យុទ្ធ សាស្ត្រ ដ៏សំខាន់របស់អាមេរិក ហើយរុស្ស៊ីនិងអីុរ៉ង់ក៏បានប្រជែងគ្រប់គ្រងតំបន់នោះដែរ។

រុស្ស៊ីអាចនឹងប្រើប្រាស់យន្តហោះចម្បាំង ឬ នាវាចម្បាំងបំពាក់មីស៊ីល នៅដែន សមុទ្រមេឌីទែរ៉ាណេ វាយប្រហារទៅលើ ទីតាំងខាងលើ ។ ប្រសិនបើរុស្ស៊ីវាយ ប្រហារនោះ នឹងជំរុញឲ្យមានការប្រឈមមុខដាក់គ្នារវាងកម្លាំងទាហាន អាមេរិក នឹងរុស្ស៊ី អាចជំរុញឲ្យក្លាយជាសង្គ្រាម ទ្រង់ទ្រាយធំ។

មន្ត្រីជាន់ខ្ពស់អាមេរិក បាននិយាយទៅ កាន់សារព័ត៌មានCNN ថា « យើងបានស្នើ ដល់ពួកគេ បញ្ចៀសតំបន់ At Tanf ហើយ យើងនឹងបើកការវាយបក ប្រសិនបើក្រុម ណាមួយវាយប្រហារ ទីនោះ។អាមេរិកចាំបាច់ត្រូវតែការពារខ្លួន និងសម្ពន្ធមិត្តក្នុង តំបន់នេះ។

កន្លងមក ភាគីស៊ីរី ក៏បានចោទប្រកាន់ អាមេរិកនិងសម្ពន្ធមិត្ត បានព្យាយាម ការពារក្រុមភេរវកម្ម ដោយផ្តល់កន្លែង លាក់ខ្លួនដល់ក្រុម IS ។ មិនតែប៉ុណ្ណោះ អាមេរិក និងសម្ពន្ធមិត្តបានផ្តល់អាវុធទៅ ឲ្យក្រុមភេរវកម្ម សម្រាប់ទប់ទល់ជាមួយ កម្លាំងទាហានរដ្ឋាភិបាល ។

ទាំងនោះហើយបានជារុស្ស៊ី និង សម្ពន្ធមិត្ត មានស៊ីរីអីុរ៉ង់ជាដើម ឡើង គម្រោងវាយប្រហារ ទីតាំង ដែលមាន ទាហានអាមេរិកឈរជើង ដោយសារទី នោះមាន ក្រុមភេរវកម្មជាច្រើន លាក់ខ្លួន។ អាមេរិកក៏បានព្រមានតបវិញ កុំឲ្យវាយ ប្រហារនៅកន្លែងដែលមានទាហានអាមេ រិក។

មិនតែប៉ុណ្ណោះអាមេរិកក៏បានព្រមានកំុឲ្យវាយប្រហារទៅលើទីតាំងក្រុងអុីដឡិប របស់ស៊ីរី។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានព្រមានត្រង់ៗលើស៊ីរី រុស្ស៊ី និងអុីរ៉ង់កុំឲ្យបើកការវាយប្រហារលើទីក្រុងអុីដឡិបក្នុងប្រទេសស៊ីរី។ តាមលោក ត្រាំ ប្រតិបត្តិការសឹកជាយថាហេតុលើទីក្រុងអុីដឡិបដែលជាទីតាំងចុងក្រោយរបស់ ពួកឧទ្ទាមអាចនឹងបង្កឲ្យមានសោកនាដ កម្មមនុស្សជាតិដោយទ្រង់ទ្រាយធំ។ ប្រតិកម្មព្រមានរបស់លោកត្រាំពេលនេះបានធ្វើឡើង ក្នុងពេលដែលប្រមុខការទូតអុីរ៉ង់ទើបបានជួបសន្ទនាជាមួយលោកប្រធានាធិបតីស៊ីរីអាសាដក្នុងទីក្រុងដាម៉ាស់។

« ប្រធានាធិបតីស៊ីរីអាសាដមិនត្រូវវាយប្រហារលើទីក្រុងអុីដឡិបដោយគ្មានការប្រយ័ត្នប្រយែងនោះទេ។ ចំណែករុស្ស៊ី និងអុីរ៉ង់នឹងប្រព្រឹត្តកំហុសមនុស្សធម៌ធ្ងន់ធ្ងរ បើពួកគេចូលរួមនៅក្នុងសោកនាដកម្មមនុស្សជាតិជាយថាហេតុ។ មនុស្សរាប់ពាន់នាក់អាចនឹងត្រូវសម្លាប់។ ចូរកុំទុកបណ្តោយឲ្យរឿងមួយនេះកើតឡើងឲ្យសោះ » នេះ ជាសារដែលលោកដូណាល់ ត្រាំបាន សរសេរនៅក្នុងបណ្តាញសង្គម Twitter នាយប់ថ្ងៃចន្ទ ទី៣ ខែកញ្ញា។ សារព្រមាន របស់លោកត្រាំបានធ្លាក់មក ចំពេលដែល រដ្ឋាភិបាលស៊ីរីបានរៀបចំជើងព្រួលអស់ជាច្រើនសប្តាហ៍ដោយបញ្ជូនទ័ពជាច្រើន រយនាក់ទៅដាក់ព័ទ្ធជុំវិញទីក្រុងអុីដឡិបស្ថិតនៅប៉ែកពាយព្យស៊ីរីជាប់ព្រំដែនជា មួយប្រទេសទួរគី។

ក្រៅពីការត្រៀមកម្លាំងរបស់រដ្ឋាភិបាលស៊ីរី រុស្ស៊ី និងអុីរ៉ង់ដែលជាសម្ពន្ធមិត្តរបស់ស៊ីរីក៏បានប្រកាសពីការត្រៀមខ្លួនចូលរួម រំដោះទីក្រុងអុីដឡិបដែលជាទីតាំងចុងក្រោយរបស់ពួកឧទ្ទាមដែរ។ ផ្ទាំងស៊ីប ជាអាទិភាពរបស់ស៊ីរី និងសម្ពន្ធមិត្ត គឺបោស សម្អាតពួកជីហាតនៃចលនា Hayat Tahrir al-Cham ដែលដឹកនាំដោយយុទ្ធជននៃអតីតសាខាអាល់កៃដាក្នុងទឹកដីស៊ីរី។ ចំណែកទួរគីក៏បានត្រៀមកម្លាំងទ័ពនៅតាមព្រំដែនខ្លួនដែរ ដើម្បីប្រឈមទប់នឹងការរត់ភៀសខ្លួនរបស់ពលរដ្ឋចេញពីទីក្រុងអុីដឡិប ចូលទួរគីក្នុងករណីណាដែលមានការវាយប្រហារ។

អង្គការសហប្រជាជាតិ និងអង្គការ ក្រៅរដ្ឋាភិបាលបានព្រមានថា ការវាយ ប្រហារទ្រង់ទ្រាយធំជាយថាហេតុលើទីក្រុងអុីដឡិបអាចនឹងបង្កនូវគ្រោះមហន្តរាយ មនុស្សជាតិដ៏ធ្ងន់ធ្ងរដែលស៊ីរីមិនធា្លប់ ប្រទះគិតតាំងពីវិបត្តិបានផ្ទុះដំបូងក្នុងឆ្នាំ ២០១១។ គេនៅមិនទាន់ដឹងថា តើប្រតិ បត្តិការសឹកលើទីក្រុងអុីដឡិបនឹងចាប់ផ្តើមនៅពេលណាទេ។ អ្វីដែលគេដឹង រដ្ឋមន្រ្តី ការបរទេសរុស្ស៊ី និងសមភាគីអុីរ៉ង់បាន​បញ្ជាក់ជាថ្មីនាថ្ងៃចន្ទ ទី៣ ខែកញ្ញាពីភាពចំបាច់នៃការវាយប្រហារលើទីក្រុងអុីដឡិបពីកម្លាំងទ័ពស៊ីរី។

គួររម្លឹកជូនថា តាំងពីស៊ីរីបានធ្លាក់ក្នុង វិបត្តិហែកហួរផ្ទៃក្នុងមក រុស្ស៊ី និងអុីរ៉ង់បានចេញមុខគាំទ្ររដ្ឋាភិបាលស៊ីរីរបស់លោកប្រធានាធិបតីអាសាដក្នុងផ្លូវនយោបាយ យោធា និងហិរញ្ញវត្ថុ។ នៅថ្ងៃសុក្រ ទី៧ ខែកញ្ញា ជំនួបកំពូលត្រីភាគីអុីរ៉ង់ រុស្ស៊ី និងទួរគីស្តីពីស្ថានការណ៍នៅស៊ីរីបានរៀបចំនៅក្នុងប្រទេសអុីរ៉ង់៕ ម៉ែវ សាធី