ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីវេណេហ្សុ៊យអេឡារងការធ្វើឃាតដោយយន្តហោះគ្មានមនុស្សបើក

ប្រធានាធិបតីវេណេហ្សុ៊យអេឡា លោក ម៉ាឌូរូ រងការធ្វើឃាតដោយយន្តហោះ ដ្រូន គ្មានមនុស្សបើកផ្ទុក គ្រាប់បែក ហោះ សំដៅទៅប្រធានាធិបតីនៅទីក្រុង ការ៉ា កាស ប៉ុន្តែត្រូវកម្លាំងទាហានបាញ់ទម្លាក់ទាន់ពេលវេលា។

នៅក្នុងរូបភាពវីដេអូ បង្ហាញឲ្យឃើញ ថា យន្តហោះគ្មានមនុស្សបើក បានបង្ហាញ ខ្លួននៅលើ អាកាសពេលប្រធានាធិបតី ម៉ាឌូរូ កំពុងតែថ្លែងសុន្ទរកថា។ ប៉ុន្មាន នាទីក្រោយមក យន្តហោះគ្មានមនុស្ស បើកនោះ បានផ្ទុះយ៉ាងខ្លាំង បង្កទៅជា ដុំភ្លើងយ៉ាងធំ ។ ក្រោយមកក៏មានការផ្ទុះខ្លាំងៗពីរលើកផ្សេងទៀត ប៉ុន្តែមិនមែនផ្ទុះនៅលើអាកាសនោះឡើយ។

នៅក្នុងព្រឹត្តិការណ៍ផ្សេងទៀត ដែល ពាក់ព័ន្ធនោះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ប្រព័ន្ធផ្សព្វផ្សាយវេណេហ្សុ៊យអេឡា លោក Jorge Rodriguez បានប្រកាសថា ក្រុមសន្តិសុខ បានចាប់ខ្លួនមនុស្ស ៦នាក់ ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីម៉ាឌូរ៉ូក្នុងពិធីខួប គម្រប់៧១ឆ្នាំថ្ងៃបង្កើត កម្លាំងការពារជាតិ។

ការធ្វើឃាត ប្រធានាធិបតីឌុយទែរតេ ពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើក៣គ្រឿង ផ្ទុករំសេវផ្ទុះពេញ ប៉ុន្តែ យន្តហោះខាងលើត្រូវបានទាហានឯកទេសបាញ់ កម្ទេចចោល ។ យន្តហោះមួយគ្រឿងបានផ្ទុះនៅមុខប្រធានាធិបតីតែម្តង ចំណែក២គ្រឿងទៀតផ្ទុះនៅក្នុងបរិវេណរៀបចំពិធី ដែលលោកម៉ាឌូរ៉ូកំពុងថ្លែងសុន្ទរកថាហើយក៏ធ្លាក់លើផ្ទះពលរដ្ឋ។

ពាក់ព័ន្ធនឹងសកម្មភាពខាងលើ ក្រសួងការបរទេសរុស្ស៊ីបានថ្កោលទោសយ៉ាង ខ្លាំង ដល់ការប៉ុនប៉ង ធ្វើឃាតប្រធានាធិបតី បណ្តាលឲ្យមនុស្ស ៧នាក់រងរបួស គឺជា សកម្មភាពមិនអាចទទួលយកបាន ឡើយ។

ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា«យើងថ្កោលទោសយ៉ាងខ្លាំង ដល់ការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីវេណេហ្សុ៊អេឡា នីកូឡាស ម៉ាឌូរ៉ូ។ ការប្រើប្រស់សកម្មភាពវាយប្រហារភេរវកម្ម ដើម្បីដណ្តើម អំណាចនៅក្នុងនយោបាយគឺជារឿងមិនអាចទទួលបានឡើយ។

ជាមួយគ្នានេះក្រសួងការបរទេស កូឡុំបី ក៏បានថ្កោលទោស យ៉ាងខ្លាំងដល់ការប៉ុនប៉ងធ្វើឃាតប្រធានាធិបតី ជា រឿងមិនអាចទទួលយកបានដែរ ហើយអ្នកនៅពីក្រោយនឹងត្រូវទទួលទោស៕ ម៉ែវ សាធី